KPT+
តិចនិកម៉ាក់ប៉ាគួរដឹង ជួយការពារកុំឲ្យកូនដុះធ្មេញច្រពើស
ធ្មេញច្រពើសទាក់ទងនឹងងាំធ្មេញដែលធ្មេញរត់មិនត្រង់ជួរ ដូចជាធ្មេញមានចេញក្រៅ ចូលក្នុង ហើយធ្មេញខ្លះនៅលើ និងធ្មេញខ្លះនៅក្រោម។ ហេតុអ្វីបានជាកូនដុះធ្មេញស្រុកមកច្រពើស? ធ្មេញច្រពើសអាចបណ្តាល ឱ្យកុមារមានបញ្ហាសុខភាពអ្វីខ្លះ? ហើយម៉ាក់ប៉ាអាចការពារកូនពីការដុះធ្មេញច្រពើសបានដោយវិធីណា?

ទន្តបណ្ឌិត ហ្គេក មិនីឡែន ប្រធានផ្នែកព្យាបាលធ្មេញនៅមន្ទីរព្យាបាលធ្មេញអេឡេហ្គង់បានឱ្យដឹងថា ជាទូទៅធ្មេញច្រពើសកើតឡើងដោយសារបញ្ហាក្រអូមមាត់។ កុមារមួយចំនួនកើតមកមានឆ្អឹងថ្គាមតូច តែធ្មេញមានទំហំធំៗ ដែលប្រៀបដូចជាបន្ទប់តូចមួយហើយមានមនុស្សច្រើនដែរ។ ដូច្នេះធ្មេញត្រូវតែដុះប្រជ្រៀតគ្នា ហើយត្រូវតែមានធ្មេញខ្លះដុះមកក្រៅ និងធ្មេញខ្លះដុះទៅក្នុងប្រជ្រៀតគ្នាទៅវិញទៅមក។
១. វិធីការពារកូនកុំឱ្យដុះធ្មេញច្រពើស
ដើម្បីការពារកូនដុះធ្មេញស្រុកមកកុំឱ្យច្រពើស ម៉ាក់ប៉ាគួរយកចិត្តទុកដាក់ចាប់តាំងពីអំឡុងពេលកូនដុះធ្មេញថ្មី (ធ្មេញស្រុក)។ បើឃើញពន្លកធ្មេញថ្មីកូនដុះចេញ តែធ្មេញទឹកដោះមិនទាន់រង្គើ ម៉ាក់ប៉ាត្រូវនាំកូនមកជួបគ្រូពេទ្យដើម្បីពិនិត្យមើលថា ធ្មេញទឹកដោះនោះដល់អាយុដែលត្រូវដកចេញហើយឬនៅ? ដូច្នេះគ្រូពេទ្យអាចដកធ្មេញទឹកដោះនោះចេញបានទាន់ពេល ដើម្បីទុកកន្លែងឱ្យធ្មេញថ្មីដុះចេញមកឱ្យត្រង់ជួរ។
២. ផលវិបាកនៃការមានធ្មេញច្រពើស
ជាទូទៅ បើកុមារមានធ្មេញច្រពើសនឹងមានបញ្ហា៖
- ពិបាកសម្អាតធ្មេញ៖ អាចបណ្តាលឱ្យកុមារងាយកើតរោគពុកធ្មេញ (ដង្កូវស៊ីធ្មេញ) និងរលាកអញ្ចាញធ្មេញ។
- ងាំធ្មេញទំពារ៖ កាលណាងាំធ្មេញអត់ត្រូវគ្នា កុមារមានការពិបាកក្នុងការទំពារដែលធ្វើឱ្យទំពារអាហារមិនម៉ដ្ឋ ហើយបណ្តាលឱ្យមានបញ្ហាក្រពះ។ នៅពេលធ្មេញខុសងាំ វៀចជួរ ទម្រង់មុខកុមារក៏អាចមានបញ្ហាដែរដោយអាចវៀចមុខ វៀចចង្កា និងមានបញ្ហាសន្លាក់ថ្គាមនៅថ្ងៃអនាគត (ហាមាត់ឮសូរខ្លឹកៗ) ។
៣. វិធីកែខៃធ្មេញច្រពើស
វិធីកែខែធ្មេញច្រពើសក្មេងបែងចែកចេញជា ២ ដំណាក់កាល៖
- ក្នុងវ័យដូរធ្មេញ៖ ជាទូទៅកុមារដូរធ្មេញ (ដុះធ្មេញស្រុក) នៅវ័យចាប់ពី ៦ ទៅ ១២ ឬ១៣ ឆ្នាំ។ ក្នុងអំឡុងពេលនេះ បើម៉ាក់ប៉ានាំកូនទៅជួបគ្រូពេទ្យជំនាញទាន់ពេល ហើយគ្រូពេទ្យពិនិត្យទៅថា អូនតូចត្រូវពត់ធ្មេញ។ គ្រូពេទ្យនឹងឱ្យកូនពាក់ឧបករណ៍ពុតធ្មេញសម្រាប់កុមារក្នុងវ័យដូរធ្មេញដើម្បីកែទម្រង់ឆ្អឹងថ្គាម និងធ្មេញទៅតាមលក្ខខណ្ឌដែលកុមារច្រពើស។
- ក្នុងវ័យដុះធ្មេញស្រុកអស់ហើយ៖ គ្រូពេទ្យអាចធ្វើការពត់ធ្មេញកូនដោយប្រើឧបករណ៍ពត់ធ្មេញប្រភេទជាដែក ឬជ័រទៅតាមស្ថានភាពជាក់ស្តែងដើម្បីទាញធ្មេញកុមារឱ្យរត់ត្រង់ជួរមកវិញ។

ដើម្បីការពារកូនកុំឱ្យដុះធ្មេញច្រពើស ម៉ាក់ប៉ាត្រូវតាមដានធ្មេញកូនចាប់តាំងពីកូនចាប់ផ្តើមដូរធ្មេញ ថាធ្មេញកូនផ្លាស់ប្តូរទៅតាមដំណាក់ដែរឬទេ? បើឃើញមានបញ្ហាមិនប្រក្រតីណាមួយ ម៉ាក់ប៉ាគួរនាំកូនទៅជួបគ្រូពេទ្យជំនាញដើម្បីដោះស្រាយទាន់ពេល៕
ចុចអាន៖លម្អិតពីរោគសញ្ញាជំងឺមហារីកមាត់ មិនគួរមើលរំលង
ចុចអាន៖កូនតូចជួបបញ្ហាដង្កូវស៊ីធ្មេញ មានថ្នាំលាបទប់ស្កាត់បានអត់?

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង