KPT+
មកស្គាល់ម៉ាកសម្លៀកបំពាក់ថ្លៃៗបំផុតនៅលើពិភពលោក
តោះ! មកស្គាល់ម៉ាកសំលៀកបំពាក់កំពូលទាំង ១០ ដែលថ្លៃបំផុតលើលោក៖
Gucci

ក្រុមហ៊ុនអ៊ីតាលី Gucci ជាយីហោថ្លៃបំផុតនៅលើពិភពលោក។ ម៉ាកនេះមានផលិតផលដូចជា កាបូប ស្បែកជើង នាឡិកា គ្រឿងអលង្ការ និងទឹកអប់។
Gucci ចាប់ផ្តើមតាំងពីឆ្នាំ ១៩២១ ដោយស្ថានិកលោក Guccio Gucci ដែលបានបើកទ្វារហាងដំបូងនៅក្រុង Florence ប្រទេសអ៊ីតាលី។
Chanel

យីហោសំលៀកបំពាក់បារាំង Chanel ត្រូវបានបង្កើតឡើងដោយអ្នកច្នៃម៉ូដអ្នកស្រី Coco Chanel ក្នុងឆ្នាំ ១៩១០ នៅទីក្រុងប៉ារីស។ បច្ចុប្បន្ននេះយីហោ Chanel ជាម៉ាកសំលៀកបំពាក់ឆើតឆាយបំផុតមួយ។
ក្រុមហ៊ុន Chanel មានផលិតផលដូចជា ស្រោមជើង ស្បែកជើង កាបូប គ្រឿងអលង្ការ និងគ្រឿងសំអាងដែលទឹកអប់របស់វាជាប់លំដាប់លេខ ៥ ជាគ្រឿងក្រអូបដ៏ល្អបំផុតមួយត្រូវបានទទួលស្គាល់ច្រើនបំផុតរហូតដល់ ៧,៦% នៅទូទាំងពិភពលោក។
LV

LV ឬ Louis Vuitton ជាស្លាកយីហោកាបូបនិងវ៉ាលីមានគុណភាពខ្ពស់ក្នុងចំណោមម៉ាកថ្លៃបំផុតនិងល្បីល្បាញបំផុតនៅលើពិភពលោក។ ក្រុមហ៊ុន Louis Vuitton មាននិយោជិកជាង ១០ ម៉ឺននាក់ និងជាក្រុមហ៊ុនមានតម្លៃជាង ២៩ លានដុល្លាររហូតជាប់ឈ្មោះជាហាងមានតម្លៃបំផុតនៅលើពិភពលោក។
ម៉ាកសំលៀកបំពាក់នេះមានដូចជា សំលៀកបំពាក់ គ្រឿងសម្អាង គ្រឿងក្រអូប និងគ្រឿងអលង្ការ។
Prada

ក្រុមហ៊ុន Prada បង្កើតឡើងដោយលោក Mario Prada នៅប្រទេសអ៊ីតាលី ក្នុងឆ្នាំ ១៩១៣។ វាជាម៉ាកសំលៀកបំពាក់ថ្លៃបំផុតមួយ ។ យីហោ Prada កាន់តែល្បីល្បាញក្រោយចៅស្រីស្ថានិកអ្នកស្រី Miuccia Prada ចូលកាន់តំណែងក្រុមហ៊ុននៅឆ្នាំ ១៩៧៨។ ក្រុមមហ៊ុនសម្លៀកបំពាក់នេះ បច្ចុប្បន្នមានទ្រព្យជាង ៦.៣ ពាន់លានដុល្លារ។
Dior

អ្នករចនាម៉ូដ Christian Dior បានបង្កើតម៉ាក Dior នាឆ្នាំ ១៩៤៦ នៅប្រទេសបារាំងហើយវាបានក្លាយជាយីហោល្បីបំផុតមួយ។ Dior ច្នៃសំលៀកបំពាក់ និងគ្រឿងក្រអូបសម្រាប់ស្ត្រីនិងសុភាពនារី។ បច្ចុប្បន្នម៉ាកនេះ មានហាងប្រហែល ១៦០ ដែលកំពុងចែកផលិតផលរបស់ខ្លួនពាសពេញពិភពលោក។
Valentino

បើគេនិយាយពីយីហោសំលៀកបំពាក់អ៊ីតាលីលេចធ្លោប្រកបដោយភាពថ្លៃថ្នូរ គេនឹងនឹកដល់ម៉ាក Valentino មុនគេ។ យីហោនេះបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៩ ដោយលោក Valentino Garabani ជាមួយផលិតដំបូងរបស់ខ្លួនគឺ សំលៀកបំពាក់និងទឹកអប់។បច្ចុប្បន្នម៉ាក Valentino ជាប់ឈ្មោះជាយីហោសំលៀកបំពាក់ដែលមានតម្លៃថ្លៃបំផុតមួយ។
Marc

លោក Marc Jacobs ជាអ្នករចនាម៉ូដសំលៀកបំពាក់ម្នាក់ ដែលធ្លាប់ធ្វើការជាមួយលោក Luis Vuitton អស់ពេលជាច្រើនឆ្នាំ។ រហូតដល់ឆ្នាំ ១៩៩៤ លោកក្លាយជាមនុស្សឯករាជ្យនិងបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនគឺ Marc ។
បច្ចុប្បន្ន Marc មានហាងចំនួន ២០០ កន្លែងដែលមានលក់ស្បែកជើង កាបូប វ៉ែនតា និងទឹកអប់ និងមានទីតាំងចែកចាយ ៨០ ប្រទេសទូទាំងពិភពលោក។
Versace

យីហោថ្លៃបំផុតមួយនៅលើពិភពលោក Versace ត្រូវបានបង្កើតឡើងដោយអ្នកច្នៃម៉ូដជនជាតិអ៊ីតាលីលោក Gianni Versace ក្នុងឆ្នាំ ១៩៧៨ និងទទួលបានប្រជាប្រិយភាពភ្លាមៗក្រោយកសាងយីហោផ្ទាល់ខ្លួន។
យីហោ Versace មានសម្លៀកបំពាក់ គ្រឿងក្រអូប គ្រឿងសំអាង និងគ្រឿងសង្ហារឹមប្រណីតៗ។
Fendi

កើតឡើងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក្នុងឆ្នាំ ១៩១៨។ សព្វថ្ងៃនេះ Fendi ជាម៉ាកសំលៀកបំពាក់ថ្លៃបំផុតនិងសំខាន់មួយនៅក្នុងឧស្សាហកម្មម៉ូដ។
យីហោល្បីល្បាញនេះមានលក់ដូចជា ទឹកអប់ វ៉ែនតា និងនាឡិកា។ ប៉ុន្តែចំណុចខ្លាំងរបស់ក្រុមហ៊ុននេះគឺ សំលៀកបំពាក់មកពីផលិតផលស្បែក។
Givenchy

Givenchy ជាយីហោសំលៀកបំពាក់បារាំងមួយដែលត្រូវបានបង្កើតឡើងដោយអ្នករចនាម៉ូដលោក Hubert de Givenchy ក្នុងឆ្នាំ ១៩៥២ ។ ស្ថាបនិកក្រុមហ៊ុនបានចូលនិវត្តន៍កាលពីឆ្នាំ ១៩៩៥ ប៉ុន្តែម៉ាកនេះនៅតែបន្តនិយាយថា ជាម៉ាកថ្លៃបំផុតមួយក្នុងវិស័យម៉ូដ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ medium
ចុចអាន៖ហេតុអ្វីបានជារបរហាងកាហ្វេច្រើនបរាជ័យក្នុងរវាងពេល២ឆ្នាំដំបូង?
ចុចអាន៖ចង់ក្លាយជាអ្នកនយោបាយ? ជំនាញទាំងនេះអាចជួយជំរុញទៅរកបំណងប្រាថ្នាបាន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល