KPT+
លទ្ធផលប្រកួកស្នូកឃ័រ ជាង ៧០ ជ័យលាភី ដែល ស្រួង ភាវី ទទួលបាន និងមិនធ្លាប់មានអ្នកដឹង
អ្នកនាង ស្រួង ភាវី កំពុងត្រៀមខ្លួនតំណាងកម្ពុជា សម្រាប់ការប្រកួតកីឡាស្នូកឃ័រ ក្នុងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ ខាងមុខ។ នាង គឺជាកីឡាការិនីប្រភេទកីឡាស្នូកឃ័រ ដែលកំពុងមានឈ្មោះបោះ សំឡេងខ្លាំង ដោយបច្ចុប្បន្នអ្នកនាងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ក្នុង ប្រទេសកូរ៉េខាងត្បូង និងលេខ ៣ នៅលើពិភពលោក។

អ្នកនាង ស្រួង ភាវី បានឱ្យ “កម្ពុជាថ្មី” ដឹងថា នាងសូមអធ្យាស្រ័យ ដោយសារនាងបានប្ដូរផ្ទះ ទើបនាងមិនបានចាំ និងមិនមានរូបថតពានរង្វាន់ជ័យលាភី ដែលនាងធ្លាប់ទទួលកន្លងមក។ បើទោះជាកំពុងត្រៀមប្រកួតកីឡាស្នូកជាបន្តយ៉ាងណាក្ដី អ្នកនាង ស្រួល ភាវី បានឆ្លៀតពេលបានស្រង់នូវ ឆ្នាំ ឈ្មោះកម្មវិធីប្រកួត ឬពានរង្វាន់ និងចំណាត់ថ្នាក់ ដែលនាងបានទទួលកន្លងមកជូន “កម្ពុជាថ្មី” ផ្សព្វផ្សាយដូចតទៅ៖

២០១៣ The 10th Woman Amateur Tournament, លេខ ២
២០១៣ The Ansankorea’s confederation Tournament, លេខ ១
២០១៣ The 11th Woman Amateur Tournament, លេខ ១
២០១៣ The Korea Minister of Culture Tournament, លេខ ១
២០១៣ The 16th Busan Head of Haeundae-gu District Tournament, លេខ ២
២០១៣ The 7th Ulsan-city confederation Tournament, លេខ ១
២០១៣ The Mayor of Ansan Tournament, លេខ ២
២០១៤ The Grand prize by Seoul city billiards Federation, លេខ ៣
២០១៤ The Longoni cue user Tournament, លេខ ២
២០១៤ The 4th Mister Pizza Tournament in Seoul, លេខ ៣
២០១៥ Victory Krema tournament (Doubles match), លេខ ៣
២០១៥ The 14th Billplex tournament, លេខ ២
២០១៥ Zancar safety tournament, លេខ ២
២០១៥ Jennifer shim international Tournament in New York USA, លេខ ២
២០១៥ 3 Cushion (Carom) Festival tournament, លេខ ១
២០១៥ The 6th mayor of Andong-City tournament, លេខ២
២០១៦ 5th anniversary of Daegu Carom federation’s tournament, លេខ ១
២០១៦ Daegu Carom Association’s 5th Anniversary Women’s Tournament, លេខ ១
២០១៧ Woman Tournament of Seoul Billiard Federation, លេខ ១
២០១៧ Woman Tournament of Seoul Billiard Federation, លេខ ៣
២០១៧ Woman Tournament of Seoul Billiard Federation, លេខ ៣
២០១៧ Woman Tournament of Seoul Billiard Federation, លេខ ១
២០១៧ Woman Tournament of Gyeonggi-do Billiard Federation, លេខ ២
២០១៧ The 5th “Korea Jeong Jung Ang” Woman Tournament, លេខ ១
២០១៧ The 5th “Korea Jeong Jung Ang” Team Tournament, លេខ ២
២០១៧ The 1st Team tournament of Hwaseong-city, លេខ ១
២០១៧ Woman Tournament of Danpoong miin, លេខ ៣
២០១៧ Woman Tournament of President of Korea Sports federation, លេខ ១
២០១៧ Hanbat’s Cup Korea Woman Tournamen, លេខ ១
២០១៧ The chairman of the Korea Sports Council’s Cup Korea National
Convention Tournament, លេខ ៣
២០១៧ Danpoong Mi-in’s Cup Korea national Convention Tournament, លេខ ៣
២០១៧ The 5th National Land Central Championships, លេខ ១
២០១៧ The 16th Gyeonggi-do Federation President’s Cup Championship, លេខ ២
២០១៧ The 13th Korea Athletic Association President’s Cup 3-Cushion, លេខ ៣
២០១៧ Seoul Billiards Federation 3-Cushion Women’s Division, លេខ ១
២០១៧ The 1st Hwaseong City Scotch Championship, លេខ ១
២០១៧ The 1st Gangjin Celadon National Billiards Competition, លេខ ១
២០១៨ Woman Tournament of Seoul Billiard Federation, លេខ ២
២០១៨ The 6th National Land Central Championships, លេខ ២
២០១៨ Inje Omijabae 3-Cushion Festival: Champion, លេខ ១
២០១៨ UMB Turkey World Women’s 3-Cushion Championship, លេខ ៣
២០១៨ The 14th Korea Sports Association President’s Cup National Billiards
Competition, លេខ ១
២០១៨ Zanka Championship Asia 3-Cushion Competition, លេខ ១
២០១៨ Yeongwol Donggang Cup National 3-Cushion Competition, លេខ ១
២០១៨ The 7th National Land Central Championships, លេខ ៣
២០១៩ Muan onion pear national billiards competition, លេខ ៣
២០១៩ Korea Billiards Federation President’s Cup National Billiards Competition,
លេខ ២
២០១៩ KBF Super Cup 3-Cushion Tournament, លេខ ១
២០១៩ 2nd Asian 3-Cushion Women’s Championship, លេខ ១
២០១៩ The 15th Korea Sports Association President’s Cup National Billiards
Competition, លេខ ១
២០១៩ Cheorwon ODAE-Rice CUP National Billiards Competition, លេខ ១
២០១៩ Taebaek Mountain Cup National Billiards Competition, លេខ ២
២០១៩ UMB Spain Women’s 3-Cushion Championship, លេខ ២
២០១៩ MBN Women’s Sports Awards, Special Award
២០១៩ The 2nd Silk Road CUP 3 Cushion Masters, លេខ ១
២០២០ The 3rd Silk Road CUP 3 Cushion Masters, លេខ ១
២០២០ The 7th National Land Central Championships, លេខ ២
២០២០ The 9th Harimbae Seoul Billiards Federation Grand Prix Open 3 Cushion,
លេខ ៣
២០២០ The 1st Sepas Cup Seoul Billiards Federation Grand Prix Open 3 Cushion,
លេខ ១
២០២០ The 14th Harimbae 3-Cushion Masters, លេខ ១
២០២០ The 15th Harimbae 3-Cushion Masters, លេខ ១
២០២១ The 1st Korea Billiards Grand Prix Survival 3-Cushion, លេខ ២
២០២១ The 1st Korean Billiards Grand Prix League Match 3 Cushion, លេខ ២
២០២១ BlueOne Resort LPBA Championship, លេខ ១
២០២១ TS Shampoo LPBA Championship: 3rd place
២០២១ Huons LPBA Championship, លេខ ២
២០២១ Ever Collagen LPBA Taebaek Championship, លេខ ១
២០២២ SK Carrental World Championship, លេខ ១
២០២២ Welcome-Bank PBA Team League Final, លេខ ២
២០២២ 2566 Buddhist Grand Prize
២០២២ BlueOne Resort LPBA Championship, លេខ ១

អ្នកកនាង ស្រួង ភាវី បានឱ្យ “កម្ពុជាថ្មី” ដឹងថា នាងចង់តំណាងកម្ពុជា ប្រកួតកីឡាប៊ីយ៉ាការ៉ុម ក្នុងស៊ីហ្គេម ២០២៣ ខាងមុខនេះ ដោយហេតុថា ដ្បិតកន្លងមកនាងគឺជាកីឡាការិនីកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នានានៅក្នុងប្រទេសកូរ៉េ ឬក្រៅប្រទេសក៏ពិតមែន ប៉ុន្តែនាងមិនធ្លាប់បានប្រកួតក្នុងស៊ីហ្គេមដែលតំណាងឱ្យកម្ពុជានោះទេ។ ប្រសិនបើទទួលបានបេក្ខភាពនេះ នាងនឹងខិតខំឱ្យពីកម្លាំងកាយចិត្តធ្វើយ៉ាងណាយកជ័យជម្នះជូនជាតិមាតុភូមិឱ្យទាល់តែបានក្នុងព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះ។

ស្រួង ភាវី លើកឡើងថា៖ “ខ្ញុំគិតថា ប្រសិនបើបានចូលរួមប្រកួតមែននោះ វាមោទកភាពមួយចំពោះខ្លួនខ្ញុំផ្ទាល់ក៏ដូចជាក្រុមគ្រួសារ និងប្រទេសជាតិ។ ជាពិសេសទៀតនោះខ្ញុំអាចមានឱកាសបញ្ចេញសមត្ថភាពដែលខ្លួនខ្ញុំមានបានពីការខិតខំហ្វឹកហាត់មិនខ្លាចនឿយហត់កន្លងមក និងបានប្រកួតក្នុងប្រទេសកំណើតរបស់ខ្លួនផង ហើយនឹងបានឱ្យជនរួមជាតិរបស់យើងគាត់បានទស្សនាផ្ទាល់ផង”។

គួររម្លឹកថា កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅនេះ កីឡាការិនីស្នូឃ័រឆ្នើមកម្ពុជា ស្រួង ភាវី បង្ហាញអារម្មណ៍នៅលើ Facebook ថានាងពិតចង់តំណាងជាតិដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ ខណៈកីឡាស្នូឃ័រលើវិញ្ញាសាប៊ីយ៉ាស្នូឃ័រការ៉ុមដែលជាជំនាញរបស់កីឡាការិនី ស្រួង ភាវី មិនធ្លាប់ត្រូវបានដាក់ឲ្យប្រកួតជាផ្លូវការក្នុងកីឡាស៊ីហ្គេមទេ។ លុះនៅថ្ងៃទី១៣ ខែកក្កដា ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានអនុម័តជាផ្លូវការនូវប្រភេទកីឡាចំនួន ៣៩ សម្រាប់ការប្រកួតដណ្តើមមេដាយនៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលក្នុងនោះក៏មាន កីឡាប៊ីយ៉ាស្នូឃ័រ ផងដែរ។

កាលពីពេលថ្មីៗនេះ អ្នកនាង ស្រួង ភាវី ទើបតែសាងស្នាដៃថ្មីដ៏រំភើបរីករាយចំពោះមុខឪពុកម្តាយបង្កើតរបស់ខ្លួននៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីនាងបានឈ្នះជើងឯកកីឡាប៊ីយ៉ាការ៉ុមលំដាប់ពិភពលោក PBA-LPBA Championship។

អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃឆ្នាំ១៩៩០ នៅទឹកដីខេត្តកំពង់ចាម ដែលបច្ចុប្បន្នទីនោះ បានប្រែក្លាយជាខេត្តត្បូងឃ្មុំ។ នាងបានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ដើម្បីរៀបការជាមួយលោក Kim ជនជាតិកូរ៉េ រស់នៅ Cheongju ភាគខាងជើងខេត្ត Chungcheong។ នាងបានចំណាយរយៈពេល ៧ ឆ្នាំ ដើម្បីក្លាយខ្លួនជាកំពូលកីឡាការិនីស្នូកឃ័រ។ ការចាប់ផ្តើមដំបូងរបស់ នៅឆ្នាំ ២០១១ នាងគ្រាន់តែទៅមើលស្វាមីជនជាតិកូរ៉េលេងស្នូកឃ័រប៉ុណ្ណោះ ប៉ុន្តែដោយឃើញទេពកោសល្យរបស់នាង ស្វាមីនាងបានបង្រៀនអំពីរបៀបលេង និងនាំកីឡាករល្អៗមកបង្ហាត់នាងបន្ថែម ដោយលោកស៊ូនៅធ្វើការមើលថែផ្ទះជំនួសនាងវិញ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
KPT+៩ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់