KPT+
គន្លឹះ ៥ ងាយៗ ធ្វើឲ្យក្នុងផ្ទះមានក្លិនក្រអូបស្រស់ស្រាយ
ភាពមិនស្អាតមានគ្រប់ទីកន្លែងនៅក្នុងផ្ទះ ជាពិសេសក្នុងផ្ទះធុំក្លិនមិនល្អ នឹងធ្វើឲ្យអារម្មណ៍ម្ចាស់ផ្ទះកាន់តែតប់ប្រមល់លើសដើម។ យើងមិនអាចមិនខ្វល់ខ្វាយរឿងទាំងនោះបានទេ ព្រោះផ្ទះរបស់យើងអាចនឹងមានបញ្ហាក្លិន។ ទោះវាមិនធុំក្លិនក៏ចង់ឲ្យផ្ទះមានក្លិនក្រអូបដែរ ហើយនេះ គឺជាគន្លឹះខ្លះៗដើម្បីរក្សាផ្ទះឲ្យមានក្លិនក្រអូប។
១ ស្រូបក្លិនមិនល្អជាមួយ baking soda

ពេលខ្លះការរក្សាកន្លែងរបស់អ្នកឲ្យមានក្លិនដ៏អស្ចារ្យ មានន័យថា ការពារក្លិនមិនល្អពីការចូលក្នុងផ្ទះ។ នេះជាការពិត ជាពិសេសប្រសិនបើអ្នកតែងចម្អិនជាទៀងទាត់ ជាមួយគ្រឿងទេសដែលមានក្លិនខ្លាំង។ ដំណោះស្រាយគឺត្រូវប្រើ baking soda ពីរបីចានដែលរាយប៉ាយពេញផ្ទះរៀងរាល់សប្ដាហ៍។ ជាពិសេសនៅក្នុងទូដាក់ខោអាវ និងផ្ទះបាយតូចៗ ព្រោះថា baking soda មានប្រសិទ្ធភាពខ្ពស់ក្នុងការស្រូបយកក្លិន។
២ ប្រើសំបកក្រូចឆ្មារ
ក្រោយប្រើក្រូចឆ្មារហើយ កុំបោះចោលសំបកឲ្យសោះ! មេចុងភៅជាច្រើនប្រើសំបកក្រូចឆ្មារដែលប្រើរួច ដាក់ចូលក្នុងទឹកដែលដាំពុះ។ ព្រោះក្លិនក្រូចឆ្មារមានក្លិនឈ្ងុយ ដែលអាចលុបបំបាត់ក្លិនអាក្រក់ក្នុងផ្ទះបានងាយ។
៣ ឱសថស្ងួត

មិនថាជាមែកអូលីវ និងស្លឹក Bay អ្នកអាចព្យួរវានៅខាងមុខកន្លែងណាមួយនៅក្នុងផ្ទះបាយ។ មិនត្រឹមតែកន្លែង នឹងមានក្លិនល្អ និងមើលទៅអស្ចារ្យនោះទេ។ ប៉ុន្តែអ្នកក៏អាចប្រើឱសថទាំងនោះ ធ្វើម្ហូបពេលចាំបាច់ណាមួយ។
៤ ប្រេងចម្រាញ់ចេញពីវ៉ានីឡា
ដាក់ប្រេងដែលចម្រាញចេញពីវ៉ានីឡាពីរបីដំណក់ក្នុងចានមួយ ហើយដុតនៅក្នុងឡរយៈពេលកន្លះម៉ោង។ វ៉ានីឡានឹងផ្ដល់ក្លិនក្រអូបស្រាល ហើយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយផងដែរ។
៥ គ្រាប់កាហ្វេដុត

ល្បិចមួយទៀត គឺគ្រាន់តែចាក់គ្រាប់កាហ្វេពីរបីគ្រាប់នៅក្នុងឡនៅប្រហែល ៤០០ដឺក្រេរយៈពេល ៧-១០ នាទី បន្ទាប់មកបើកទ្វារឡ ដើម្បីឲ្យក្លិនកាហ្វេភាយក្លិនឈ្ងុយចេញមក។ ល្បិចនេះ កាន់តែធ្វើឲ្យក្នុងផ្ទះមានក្លិនល្អលើសមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពូជសុនខ ១០ ប្រភេទ មានរូបរាងស្រស់ស្អាត និងវ៉ៃឆ្លាតខ្លាំង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២០ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក