KPT+
គុណប្រយោជន៍ទាំង ៨ យ៉ាង នៃពេជ្រ ក្រៅពីធ្វើជាគ្រឿងអលង្ការ
ពេជ្រជាត្បូងមានតម្លៃជាងគេបំផុត ដោយសារតែភាពស្រស់ស្អាត រឹងមាំ ជាមួយនឹងពន្លឺចែងចាំងព្រិចៗ អង្រួនបេះដូងមនុស្សសឹងតែគ្រប់គ្នា នេះហើយទើបក្នុងការធ្វើគ្រឿងអលង្ការពេជ្យ ជាវត្ថុមានតម្លៃមួយសម្រាប់បញ្ជាក់ក្ដីស្រលាញ់យូរអង្វែងពិតប្រាកដ។ មនុស្សចាត់ទុកពេជ្រជាវត្ថុមានតម្លៃតាំងពីបុរាណមកម្ល៉េះដោយសារតែវាពិបាករក ពិបាកច្នៃ ស្រស់ស្អាតរឹងមាំ កម្រ ណាមួយក៏មានប្រយោជន៍ច្រើនចំពោះការរស់នៅរបស់យើងដែរដូចជា៖
១. ឧស្សាហកម្ម ដោយសារតែភាពរឹងខ្លាំងរបស់ពេជ្រ គេប្រើវាទៅកាត់ ខួង និងប៉ូលា (ម្សៅពេជ្រ) ជាពិសេសនៅក្នុងឧស្សាហកម្មរុករករ៉ែ និងក្នុងវិស័យយោធា។ ករណីពេជ្រតូចខ្លាំង គេដាក់វាបង្កប់ក្នុងកាំបិតកាត់ ដែកកាត់ និងកង់កិនដើម្បីបង្កើនសមត្ថភាពកាត់សម្ភារៈរឹង។

២. ឧស្សាហកម្មផលិតរថយន្ត គ្រាប់ពេជ្រមានលក្ខណៈរឹងគ្រប់គ្រាន់សម្រាប់កាត់តួរថយន្តជាបំណែកៗ ថែមទាំងអាចប្រើប៉ូលាកញ្ចក់រថយន្តទៀតផង។
៣. បង្អួច បង្អួចធ្វើពីពេជ្រគឺធ្វើចេញពីភ្នាសពេជ្យដ៏ស្ដើង ហើយប្រើដើម្បីគ្រប ពន្លឺឡាស៊ែរ ប្រអប់ប្រើក្នុងឧស្សាហកម្ម និងម៉ាស៊ីនកាំរស្មីអ៊ិចជាដើម។
៤. ឱសថ ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ដបង្ហាញថា ពេជ្រណាណូ អាចជាសូចនាករនៃប្រសិទ្ធភាពថ្នាំមហារីក។ ស្របនឹងនោះអ្នកស្រាវជ្រាវកំពុងតែសិក្សាពីការប្រើប្រាស់ពេជ្រ ដើម្បីជួយអ្នកពិការភ្នែកដោយសាកល្បងពេជ្យជាសម្ភារៈសំខាន់សម្រាប់ផ្សាំភ្នែក មិនតែប៉ុណ្ណោះសូម្បីតែសម្ភារៈពេទ្យធ្មេញដែលប្រើសម្រាប់ខួងក៏មានវត្តមានពេជ្រដែរ។

៥. ឆ្លាក់ គេប្រើពេជ្រសម្រាប់ឆ្លាក់លើថ្មរឹងដូចជាថ្មក្រានីត និងរ៉ែថ្មខៀវព្រោះវារឹងខ្លាំងមិនបាក់ មិនសឹក។
៦. ឧបករណ៍សម្លេង ពេជ្រថ្នាក់ឧស្សាហកម្មអាចជួយបង្កើនសមត្ថភាពរបស់ឧបករណ៍បំពងសម្លេងឲ្យមានគុណភាពខ្ពស់។ ម៉្យាងទៀតពួកវាក៏ត្រូវបានគេប្រើនៅក្នុងម្ជុលចាក់ឌីស record និងឧបករណ៍ឌីជេផងដែរ។
៧. គ្រឿងសម្អាង ក្រុមហ៊ុនគ្រឿងសម្អាងមួយចំនួនមានលក់ជាផលិតសម្រស់ធ្វើពីពេជ្រដូចជា ស្ព្រាយបាញ់ពេជ្រ ផលិតផលជម្រុះកោសិកា និងផលិតផលធ្វើឲ្យមុខក្មេងជាងវ័យបំបាត់ជ្រួញ។
៨. ឧបករណ៍កម្តៅ ឧបករណ៍កម្តៅគឺជាឧបករណ៍អេឡិចត្រូនិចដែលរួមបញ្ចូលទាំងកង្ហារ ឬឧបករណ៍ស្រូបកម្ដៅដើម្បីរក្សារបស់ក្ដៅដូចជាខួរក្បាលម៉ាស៊ីនឲ្យនៅត្រជាក់។

ជាក់ស្ដែងការជីកយករ៉ែពេជ្រក៏មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាច្រើនដល់បរិស្ថាន រួមមានការហូរច្រោះដី ការកាប់បំផ្លាញព្រៃឈើ និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ីយ៉ាងធ្ងន់ធ្ងរ។ ក្នុងពេលនោះដែលឥទ្ធិពលនយោបាយដ៏សំខាន់នៃការដោះដូរពេជ្រក៏ជាបញ្ហាមួយដល់ជីវិតមនុស្សដែរគឺពេជ្យខុសច្បាប់៕
ប្រែសម្រួល៖វារី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល