KPT+
ផឹកកាហ្វេបែបណា ទើបគ្មានបញ្ហាដល់ប្រព័ន្ធសរសៃរប្រសាទ?
កាហ្វេអ៊ីនមានសមត្ថភាព ជម្រុញថាមពលដ៏អស្ចារ្យ សម្រាប់ការកន្ត្រាក់រំញោចនៃខួរក្បាល។ ទោះបីជាទទួលទានកាហ្វេអ៊ីនតែតិចតួចក្តី ក៏រាងកាយយើងនឹងប្រើពេលរំញោចហោចណាស់៨ ម៉ោង ក្នុងការរំលាយវាចេញ។ ដូច្នេះចូរប្រយត្ន័ចំពោះការញាំកាហ្វេក្នុងរបៀបមិនត្រឹមត្រូវដែលនាំទៅដល់អារម្មណ៍ថា នឿយហត់ ហើយពេលខ្លះថែមទាំងឈឺទៀតផង។

ជាទូទៅ ជាតិកាហ្វេអ៊ីនបានរារាំងខួរក្បាលមិនឱ្យស្រូបយកសារធាតុគីមីម្យ៉ាងឈ្មោះថា adenosine ។ សារធាតុគីមីនេះ បង្កឱ្យមានអារម្មណ៍ថា អ្នកនឿយហត់ហើយងងុយគេង។
ពេលយើងក្រេបកាហ្វេឬភេសជ្ជៈណាដែលមានជាតិកាហ្វេអ៊ីន ខួរក្បាលមិនបានទទួលសញ្ញាទាំងនោះបណ្តោយឱ្យយើងអាចធ្វើការបានយូរនិងភ្លឺស្វាង។

ទោះយ៉ាងណា មុនពេលស្តុកក្នុងរាងកាយទុកនូវជាតិកាហ្វេអ៊ីនគួរតែសិក្សាពីមូលដ្ឋានពិតខ្លះៗធម្មតា ជាតិកាហ្វេអ៊ីនឬ ស្ករដែលបង្កប់ក្នុងភេសជ្ជៈនានាមិនដែលល្អចំពោះសុខភាពទេ ប៉ុន្តែគ្រាប់កាហ្វេដែលមានជាតិកាហ្វេអ៊ីនធម្មជាតិវិញ ពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយបន្ថយល្បឿនបេះដូងបាន។
តើយើងបានពិសារកាហ្វេធម្មជាតិឬ គ្រាន់តែសំយោគកាហ្វេអ៊ីន?
សារជាតិកាហ្វេអ៊ីនសំយោគក្នុងពពួកកាហ្វេក្លែងក្លាយបានធ្វើឱ្យប៉ះពាល់ដំណំដល់ការងារប្រចាំនៃខួរក្បាលមនុស្សផ្នែកខាងស្តាំ។

ការទទួលទានជាតិកាហ្វេអ៊ីនចន្លោះពីម៉ោង ៩ ព្រឹកដល់ ១១ថ្ងៃត្រង់ ៈ ជាពេលដែលជាតិកាហ្វេអ៊ីនធម្មជាតិជះឥទ្ធិពលខ្លាំងបំផុតដល់ការរំញោចថាមពលរបស់មនុស្សចេញមក ព្រោះនេះជាពេលវេលានៃការចាប់ផ្តើមថ្ងៃនីមួយៗ។
ចូរចៀសវាងជាតិកាហ្វេអ៊ីនយ៉ាងហោចណាស់៨ ម៉ោងមុនពេលចូលគេង មិនអញ្ចឹងទេ វាមានបញ្ហាដល់ប្រព័ន្ធសរសៃរប្រសាទ៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ ការស្រាវជ្រាវថ្មីបង្ហាញថា ញ៉ាំកាហ្វេខ្ទង់៤ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយការវិវត្តជំងឺទឹកនោមផ្អែម
ចុចអាន៖ កាហ្វេផ្ដល់ប្រយោជន៍ តែក៏អាចមានគុណវិបត្តិធ្ងន់ធ្ងរដល់សុខភាពប្រសិនបើ….

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?