KPT+
ចង់មានបាននឹងគេ អនុវត្តមេរៀន ៥ យ៉ាងតាមពួកអ្នកមាន
ការក្លាយខ្លួនជាសេដ្ឋី មានច្រើនបែបតាមបទពិសោធន៍និងបរិបទផ្សេងៗគ្នា។ ជាការពិតសេដ្ឋីភាគច្រើនមិនមែនកើតក្នុងត្រកូលអភិជនស្រាប់នោះទេ ប៉ុន្តែពួកគេបានធ្វើរឿង ៥ យ៉ាងនេះ ទើបអាចមានទ្រព្យស្ដុកស្ដម្ភបាន។
១. ចិញ្ចឹមចិត្តជាអ្នកផលិត

គ្រប់សេដ្ឋីគឺជាអ្នកផលិតទំនិញឬសេវាកម្ម។ មានតែអ្នកផលិតទេដែលអាចក្លាយជាអ្នកមានបាន។ គោលដៅសំខាន់របស់អ្នកផលិតមិនមែនដើម្បីបរិភោគឡើយ គឺដើម្បីចិញ្ចឹមជីវិតមនុស្ស។ ទីនេះមិនមែនសំដៅដល់ការផលិតអាហារ ប៉ុន្តែសំដៅដល់អ្វីដែលមនុស្សត្រូវការរាល់ថ្ងៃ។ បើអ្នកអាចរកឃើញថា មនុស្សជុំវិញត្រូវការអ្វី ឬចង់បានអ្វី អ្នកនឹងក្លាយជាអ្នកផ្គត់ផ្គង់ដ៏មានប្រជាប្រិយភាព ជាពិសេសផលិតផលរបស់អ្នកនឹងមិនសល់ក្នុងឃ្លាំងឡើយ។
បើអ្នកសិក្សាពីមហាសេដ្ឋីឲ្យកាន់ច្រើន អ្នកនឹងឃើញថាសេដ្ឋីស្ទើរតែទាំងអស់បានផ្តល់នូវផលិតផលឬសេវាកម្មដល់មនុស្សរាប់លាននាក់ ហើយវាបានផ្ដល់ត្រឡប់ឲ្យពួកគេវិញនូវទ្រព្យសម្បត្តិដ៏មហាសាល។ ដូចគ្នាដែរនៅពេលអ្នកប្រកាន់ខ្ជាប់នូវគំនិតជាអ្នកផលិត អ្នកក៏នឹងក្លាយជាអ្នកមានក្នុងឆាប់ៗនេះ។
២. ដឹងពីចំណូល បន្ថែមប្រាក់ចំណេញ
តើអ្នកមានទ្រព្យចូលប៉ុន្មានក្នុងមួយថ្ងៃ? តើអ្នកបានគិតពីចំណូលប្រចាំថ្ងៃរបស់អ្នកហើយឬនៅ? មួយថ្ងៃរកបាន ១០០ ដុល្លារ? ឬ ៥០០ ដុល្លារ? ឬ ១០០០ ដុល្លារ?
បើអ្នករកបាន ១០០ ដុល្លារក្នុងមួយថ្ងៃ អ្នកគួរតែព្យាយាមទ្វេដងថែមទៀត។ នេះជាច្បាប់! មិនមែនគ្រាន់តែស្រមៃ រួចអាចក្លាយជាសេដ្ឋីឡើយ វាទាល់តែអ្នកបានធ្វើការទ្វេរដង ទើបរកប្រាក់ចំណូលបានកើនទ្វេដងដែរ! ជាការពិតណាស់ អ្នកត្រូវដឹងពីចំណូលនិងកំណត់សកម្មភាពការងារបន្ថែមទៀត ដើម្បីរកប្រាក់ចំណេញទ្វេរឡើង។
៣. ហ៊ានលះបង់ និងហ៊ានប្រថុយ

មនុស្សទៅមុខមិនរួចភាគច្រើន ដោយសារពួកគេមិនហ៊ានលះបង់ ហើយខ្លាចថានឹងបាត់បង់អ្វីមួយ។ គ្មានអ្វីបានមកដោយងាយៗ ហើយមិនឆ្លងកាំទី១ទេ។ ត្រូវចាំថា មុនក្លាយជាអ្នកមាន អ្នកត្រូវក្រ។ ដូចនេះអ្នកត្រូវតែចេះដោះស្រាយពីអ្វីដែលអាក្រក់បំផុត បើសិនអ្នករំពឹងចង់បានល្អបំផុត។
ដើម្បីឈានទៅរកការហ៊ានប្រថុយ សូមសួរខ្លួនឯងនូវពីរសំណួរនេះ “តើអ្វីដែលអាក្រក់បំផុតនឹងអាចកើតឡើងប្រសិនបើខ្ញុំទទួលយកហានិភ័យ?” បន្ទាប់មកសួរខ្លួនឯងទៀតថា “តើអ្វីដែលល្អបំផុតដែលអាចកើតឡើងបាន?” ក្រោយពីបានចម្លើយពីសំណួរទាំងពីរនេះ អ្នកនឹងមិនប្រថុយនឹងគ្រោះថ្នាក់ឡើយ បើវាគ្មានប្រយោជន៍។ ទោះយ៉ាងណាក៏ដោយ ចង់ក្លាយជាសេដ្ឋី អ្នកត្រូវក្លាហានប្រថុយប្រថាន និងគួរហ៊ានតែលះបង់អ្វីៗគ្រប់យ៉ាងដែលជំរុញគោលដៅឲ្យទៅមុខ។
៤. ធ្វើតែសកម្មភាពណាដែលបង្កើតទ្រព្យប៉ុណ្ណោះ
គេតែងនិយាយថា នៅជាមួយមនុស្សអវិជ្ជមាន អ្នកនឹងក្លាយជាមនុស្សអវិជ្ជមានដែរ។ ដូច្នេះចង់ក្លាយជាសេដ្ឋីកុំនៅក្បែរអ្នកក្រ តែត្រូវនៅជិតស្និទ្ធនឹងពួកសេដ្ឋី ហើយរៀនសូត្រពីគេ។ យើងនិយាយបែបនេះ មិនមែនឲ្យអ្នករើសអើងឬស្អប់អ្នកក្រទេ ប៉ុន្តែអ្នកក្រមិនអាចជួយឲ្យអ្នកមានបានឡើយ។ ចូរនៅក្បែរអ្នកមាន ហើយរៀនពីរបៀបដែលគេអាចក្លាយជារកស៊ីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភដូចក្នុងរឿងព្រេងបុរាណខ្មែរមួយដែលនិយាយពី កសិករសង់ផ្ទះក្បែរសេដ្ឋី អ៊ីចឹង។
៥. ប្រើទេពកោសល្យទាំងអស់ដែលមាន

មនុស្សគ្រប់គ្នាមានអំណោយទានពីធម្មជាតិផ្សេងគ្នា។ អ្នកខ្លះមានអំណោយទានច្រើន រីឯអ្នកខ្លះទៀតមានតែមួយប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយអ្នកត្រូវតែដឹងពីអំណោយរបស់អ្នកហើយប្រើវាឲ្យអស់លទ្ធភាព។ អ្នកគួរតែបណ្ដុះអំណោយទានរបស់ខ្លួន ហើយនៅជាមួយមនុស្សដែលគាំទ្រទេពកោសល្យនោះ។
ការស្វែងរកទេពកោសល្យ ជំនាញ អំណោយទាន និងសមត្ថភាពរបស់ខ្លួន នឹងជួយឲ្យអ្នកធ្វើការជួញដូរអ្វីកាក់កបទៅតាមអ្វីដែលអ្នកពូកែនោះ។ ជួនកាលការរកស៊ីមិនមែនឃើញគេជោគជ័យ ហើយចេះតែធ្វើតាមគេនោះទេ វាអាស្រ័យលើទេពកោសល្យរបស់អ្នកដែរ។ តួយ៉ាងមហាសេដ្ឋីល្បីៗដូចជា មហាសេដ្ឋី Bill Gate លោកពូកែខាងបច្ចេកវិទ្យា ទើបមហាសេដ្ឋីរូបនេះអាចអភិវឌ្ឍប្រព័ន្ធ Sotfware បម្រើតម្រូវការមនុស្សរាប់លាននាក់ទូទាំងពិភពលោក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ សេដ្ឋីជេកម៉ាថា ចង់មានបាន ចូរកាត់ចោលចំណុចទំាងនេះបន្ទាន់
ចុចអាន៖ មេរៀនធំ ២ ដែលមហាសេដ្ឋី Bill Gates និងភរិយាកំពុងបង្រៀនកូនៗ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?