Connect with us

KPT+

ចង់មានបាននឹងគេ អនុវត្តមេរៀន ៥ យ៉ាងតាមពួកអ្នកមាន

បានផុស

នៅ

ការក្លាយខ្លួនជាសេដ្ឋី មានច្រើនបែបតាមបទពិសោធន៍និងបរិបទផ្សេងៗគ្នា។ ជាការពិតសេដ្ឋីភាគច្រើនមិនមែនកើតក្នុងត្រកូលអភិជនស្រាប់នោះទេ ប៉ុន្តែពួកគេបានធ្វើរឿង ៥ យ៉ាងនេះ ទើបអាចមានទ្រព្យស្ដុកស្ដម្ភបាន។

១. ចិញ្ចឹមចិត្តជាអ្នកផលិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រប់សេដ្ឋីគឺជាអ្នកផលិតទំនិញឬសេវាកម្ម។ មានតែអ្នកផលិតទេដែលអាចក្លាយជាអ្នកមានបាន។ គោលដៅសំខាន់របស់អ្នកផលិតមិនមែនដើម្បីបរិភោគឡើយ គឺដើម្បីចិញ្ចឹមជីវិតមនុស្ស។ ទីនេះមិនមែនសំដៅដល់ការផលិតអាហារ ប៉ុន្តែសំដៅដល់អ្វីដែលមនុស្សត្រូវការរាល់ថ្ងៃ។ បើអ្នកអាចរកឃើញថា មនុស្សជុំវិញត្រូវការអ្វី ឬចង់បានអ្វី អ្នកនឹងក្លាយជាអ្នកផ្គត់ផ្គង់ដ៏មានប្រជាប្រិយភាព ជាពិសេសផលិតផលរបស់អ្នកនឹងមិនសល់ក្នុងឃ្លាំងឡើយ។

បើអ្នកសិក្សាពីមហាសេដ្ឋីឲ្យកាន់ច្រើន អ្នកនឹងឃើញថាសេដ្ឋីស្ទើរតែទាំងអស់បានផ្តល់នូវផលិតផលឬសេវាកម្មដល់មនុស្សរាប់លាននាក់ ហើយវាបានផ្ដល់ត្រឡប់ឲ្យពួកគេវិញនូវទ្រព្យសម្បត្តិដ៏មហាសាល។ ដូចគ្នាដែរនៅពេលអ្នកប្រកាន់ខ្ជាប់នូវគំនិតជាអ្នកផលិត អ្នកក៏នឹងក្លាយជាអ្នកមានក្នុងឆាប់ៗនេះ។

២. ដឹងពីចំណូល បន្ថែមប្រាក់ចំណេញ

តើអ្នកមានទ្រព្យចូលប៉ុន្មានក្នុងមួយថ្ងៃ? តើអ្នកបានគិតពីចំណូលប្រចាំថ្ងៃរបស់អ្នកហើយឬនៅ? មួយថ្ងៃរកបាន ១០០ ដុល្លារ? ឬ ៥០០ ដុល្លារ? ឬ ១០០០ ដុល្លារ?

បើអ្នករកបាន ១០០ ដុល្លារក្នុងមួយថ្ងៃ អ្នកគួរតែព្យាយាមទ្វេដងថែមទៀត។ នេះជាច្បាប់! មិនមែនគ្រាន់តែស្រមៃ រួចអាចក្លាយជាសេដ្ឋីឡើយ វាទាល់តែអ្នកបានធ្វើការទ្វេរដង ទើបរកប្រាក់ចំណូលបានកើនទ្វេដងដែរ! ជាការពិតណាស់ អ្នកត្រូវដឹងពីចំណូលនិងកំណត់សកម្មភាពការងារបន្ថែមទៀត ​ដើម្បីរកប្រាក់ចំណេញទ្វេរឡើង។

៣. ហ៊ានលះបង់ និងហ៊ានប្រថុយ

មនុស្សទៅមុខមិនរួចភាគច្រើន ដោយសារពួកគេមិនហ៊ានលះបង់ ហើយខ្លាចថានឹងបាត់បង់អ្វីមួយ។ គ្មានអ្វីបានមកដោយងាយៗ ហើយមិនឆ្លងកាំទី១ទេ។ ត្រូវចាំថា មុនក្លាយជាអ្នកមាន អ្នកត្រូវក្រ។ ដូចនេះអ្នកត្រូវតែចេះដោះស្រាយពីអ្វីដែលអាក្រក់បំផុត បើសិនអ្នករំពឹងចង់បានល្អបំផុត។

ដើម្បីឈានទៅរកការហ៊ានប្រថុយ សូមសួរខ្លួនឯងនូវពីរសំណួរនេះ “តើអ្វីដែលអាក្រក់បំផុតនឹងអាចកើតឡើងប្រសិនបើខ្ញុំទទួលយកហានិភ័យ?” បន្ទាប់មកសួរខ្លួនឯងទៀតថា “តើអ្វីដែលល្អបំផុតដែលអាចកើតឡើងបាន?” ក្រោយពីបានចម្លើយពីសំណួរទាំងពីរនេះ អ្នកនឹងមិនប្រថុយនឹងគ្រោះថ្នាក់ឡើយ បើវាគ្មានប្រយោជន៍។ ទោះយ៉ាងណាក៏ដោយ ចង់ក្លាយជាសេដ្ឋី អ្នកត្រូវក្លាហានប្រថុយប្រថាន និងគួរហ៊ានតែលះបង់អ្វីៗគ្រប់យ៉ាងដែលជំរុញគោលដៅឲ្យទៅមុខ។

៤. ធ្វើតែសកម្មភាពណាដែលបង្កើតទ្រព្យប៉ុណ្ណោះ

គេតែងនិយាយថា​ នៅជាមួយមនុស្សអវិជ្ជមាន អ្នកនឹងក្លាយជាមនុស្សអវិជ្ជមានដែរ។ ដូច្នេះចង់ក្លាយជាសេដ្ឋីកុំនៅក្បែរអ្នកក្រ តែត្រូវនៅជិតស្និទ្ធនឹងពួកសេដ្ឋី ហើយរៀនសូត្រពីគេ។ ​យើងនិយាយបែបនេះ មិនមែនឲ្យអ្នករើសអើងឬស្អប់អ្នកក្រទេ ប៉ុន្តែអ្នកក្រមិនអាចជួយឲ្យអ្នកមានបានឡើយ។ ចូរនៅក្បែរអ្នកមាន ហើយរៀនពីរបៀបដែលគេអាចក្លាយជារកស៊ីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភដូចក្នុងរឿងព្រេងបុរាណខ្មែរមួយដែលនិយាយពី កសិករសង់ផ្ទះក្បែរសេដ្ឋី អ៊ីចឹង។

៥. ប្រើទេពកោសល្យទាំងអស់ដែលមាន

មនុស្សគ្រប់គ្នាមានអំណោយទានពីធម្មជាតិផ្សេងគ្នា។ អ្នកខ្លះមានអំណោយទានច្រើន រីឯអ្នកខ្លះទៀតមានតែមួយប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយអ្នកត្រូវតែដឹងពីអំណោយរបស់អ្នកហើយប្រើវាឲ្យអស់លទ្ធភាព។ អ្នកគួរតែបណ្ដុះអំណោយទានរបស់ខ្លួន ហើយនៅជាមួយមនុស្សដែលគាំទ្រទេពកោសល្យនោះ។

ការស្វែងរកទេពកោសល្យ ជំនាញ អំណោយទាន និងសមត្ថភាពរបស់ខ្លួន នឹងជួយឲ្យអ្នកធ្វើការជួញដូរអ្វីកាក់កបទៅតាមអ្វីដែលអ្នកពូកែនោះ។ ជួនកាលការរកស៊ីមិនមែនឃើញគេជោគជ័យ ហើយចេះតែធ្វើតាមគេនោះទេ វាអាស្រ័យលើទេពកោសល្យរបស់អ្នកដែរ។ តួយ៉ាងមហាសេដ្ឋីល្បីៗដូចជា មហាសេដ្ឋី Bill Gate លោកពូកែខាងបច្ចេកវិទ្យា ទើបមហាសេដ្ឋីរូបនេះអាចអភិវឌ្ឍប្រព័ន្ធ Sotfware បម្រើតម្រូវការមនុស្សរាប់លាននាក់ទូទាំងពិភពលោក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Business Insider

ចុចអាន៖ សេដ្ឋីជេកម៉ាថា ចង់​មានបាន ចូរកាត់ចោលចំណុចទំាងនេះបន្ទាន់

ចុចអាន៖ មេរៀនធំ ២ ដែលមហាសេដ្ឋី Bill Gates និងភរិយាកំពុងបង្រៀនកូនៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម