KPT+
វិធី ៦ យ៉ាង ដើម្បីស្វែងរកសន្តិភាពក្នុងជីវិត
ក្នុងសម័យបច្ចុប្បន្ននេះ មានការងារមមាញឹកច្រើន វាតែងធ្វើឲ្យយើងមួយចំនួនមានអារម្មណ៍មិនស្រួលក្នុងការរស់នៅ។ លើសពីនេះ បញ្ហាដែលមិននឹកស្មានដល់ ដែលបណ្តាលឲ្យមានការថប់បារម្ភ តែងតែញាំញីមនុស្សជាច្រើន។ យើងអាចសម្រេចបានភាពស្ងប់ស្ងាត់ ឬសន្តិភាពក្នុងជីវិតតាមវិធីសាមញ្ញមួយចំនួន។ នេះគឺជាវិធី ៦ យ៉ាង ដើម្បីស្វែងរកសន្តិភាពនិងភាពស្ងប់ស្ងាត់។
១ ទទួលយកអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាន
ជីវិតពោរពេញដោយការភ្ញាក់ផ្អើល ទោះបីជាយើងមានផែនការច្រើនសម្រាប់អនាគតក៏ដោយ ពេលខ្លះអ្វីៗកើតឡើងដែលហួសពីការគ្រប់គ្រងរបស់យើង។ មានព្រឹត្តិការណ៍ជាច្រើនដែលយើងមានអារម្មណ៍ថាចង់លុបបំបាត់ ឬពេលដែលយើងចង់លុប។ តាមពិត នេះមិនអាចធ្វើបានទេ អ្វីដែលអាចធ្វើបានគឺទទួលយកអ្វីដែលបានកើតឡើង។ យើងអាចទទួលយកតែអ្វីដែលហួសពីការគ្រប់គ្រងរបស់យើងប៉ុណ្ណោះ ទើបយើងអាចរកបានសន្តិភាព និងភាពស្ងប់ស្ងាត់ក្នុងជីវិត។
២ អភ័យទោសចំពោះកំហុសដែលបានកើតឡើង
អារម្មណ៍សោកសៅ និងការខកចិត្តច្រើនតែលេចឡើងក្នុងទំនាក់ទំនងជាមួយមនុស្សផ្សេងទៀត ឬសូម្បីតែខ្លួនអ្នក។ ការកាន់អំនួតប្រែជាធ្វើឲ្យជីវិតមិនស្រួល។ វិធីមួយដើម្បីស្វែងរកសន្តិភាពគឺការអត់ទោស។ ការអភ័យទោសមិនត្រឹមតែមានប្រយោជន៍សម្រាប់អ្នកដែលត្រូវបានលើកលែងទោសប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ខ្លួនអ្នកផងដែរ។ ទោះបីជាការអភ័យទោសមិនមែនជារឿងងាយស្រួលក៏ដោយ ក៏យើងអាចធ្វើវាយឺតៗ ហើយផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនយើង និងអ្នកដទៃ។
៣ សមាធិ
មធ្យោបាយបន្ទាប់ដើម្បីទទួលបានសន្តិភាពនៃចិត្ត គឺការអនុវត្តសមាធិសតិ។ សកម្មភាពនេះ អាចចាប់ផ្តើមនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង។ សមាធិចិត្តមានសារៈប្រយោជន៍ សម្រាប់ផ្តល់ភាពស្ងប់ស្ងាត់ និងផ្តល់ការបញ្ជាក់ជាវិជ្ជមានដល់ខ្លួនអ្នក។ ភាពព្រងើយកន្តើយជាច្រើន កើតចេញពីគំនិតអវិជ្ជមានពីខាងក្នុង ហើយនេះត្រូវតែកាត់បន្ថយ។ មួយក្នុងចំណោមនោះ គឺការអនុវត្តសតិអារម្មណ៍ ដើម្បីឲ្យជីវិតស្ងប់ ហើយយើងអាចសម្រេចបាននូវសន្តិភាពដោយខ្លួនឯង។

៤ រីករាយជាមួយពេលវេលាជាមួយខ្លួនអ្នក
ការប្រាស្រ័យទាក់ទងជាមួយពិភពខាងក្រៅពិតជាធុញទ្រាន់ណាស់។ ដូច្នេះការផ្តល់ពេលវេលាឲ្យខ្លួនឯងដោយគ្មានអ្នកផ្សេង។ នេះពិតជាមានប្រយោជន៍ ដើម្បីឲ្យយើងអាចឆ្លុះបញ្ចាំង និងរីករាយជាមួយពេលវេលាផ្ទាល់ខ្លួនរបស់យើង។ បន្ទាប់ពីរីករាយជាមួយពេលវេលាតែម្នាក់ឯង អារម្មណ៍និងភាពស្ងប់ស្ងាត់នឹងលេចឡើង។ ការផ្តល់ពេលវេលា និងការយកចិត្តទុកដាក់ចំពោះខ្លួនឯង គឺមានឥទ្ធិពលខ្លាំងណាស់ ក្នុងការបង្កើនការស្រលាញ់ខ្លួនឯង និងសម្រេចបាននូវសន្តិភាពខ្លួនឯង។
៥ ការសរសេរសៀវភៅ
ការសរសេរសៀវភៅ ឬកំណត់ហេតុ អាចជួយមនុស្សម្នាក់ឲ្យបង្ហាញពីអារម្មណ៍ចេញមកបាន។ ទោះបីជាការសរសេរមិនអាចដោះស្រាយបញ្ហាដែលកំពុងកើតឡើងភ្លាមៗក៏ដោយ សកម្មភាពនេះ អាចជួយសម្រាលបន្ទុកលើគំនិត និងអារម្មណ៍របស់មនុស្សម្នាក់។

៦ រីករាយនឹងធម្មជាតិ ឬទេសភាពខាងក្រៅផ្ទះ
បរិយាកាសដ៏ស្រស់ស្អាត អមដោយដើមឈើពណ៌បៃត ងអាចកាត់បន្ថយកម្រិតស្ត្រេស និងបង្កើនសន្តិភាពខាងក្នុងរបស់មនុស្ស។ លើសពីនេះ ការប្រាស្រ័យទាក់ទងជាមួយធម្មជាតិ អាចបង្កើនការផ្តោតអារម្មណ៍លើខ្លួនឯង ពីព្រោះក្នុងថ្ងៃធម្មតា យើងតែងតែប៉ះពាល់ជាមួយរបស់ផ្សេងទៀតដូចជាឧបករណ៍។ ដូច្នេះការចេញក្រៅផ្ទះទៅលេងទេសភាពធម្មជាតិជាមធ្យោបាយមួយដើម្បីទទួលបានសេចក្ដីសុខក្នុងជីវិត។ ក្នុងចំណោមបញ្ហានិងបញ្ហាជាច្រើនក្នុងជីវិត យើងត្រូវការវិធីមួយដើម្បីអាចរីករាយនិងរស់នៅដោយស្ងប់ស្ងាត់និងសន្តិភាព។
វិធីងាយៗទាំង ៦ នេះ អាចធ្វើក្នុងជីវិតប្រចាំថ្ងៃ ដើម្បីឲ្យការថប់បារម្ភក្នុងជីវិតអាចកាត់បន្ថយបាន ហើយសេចក្តីសុខ និងសន្តិភាពអាចទទួលបាន។ ជីវិតនឹងកាន់តែមានន័យ ប្រសិនបើយើងអាចរស់នៅដោយស្ងប់ស្ងាត់។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលសត្វល្អិតបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទាំង ១០ គួរប្រុងប្រយ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?