KPT+
ការពិតដ៏អស្ចារ្យទាំង ១០ អំពីរាងកាយមនុស្ស
ក្រឡេកមើលជុំវិញអ្នកភ្លាម អ្នកនឹងឃើញថាពិភពលោកពោរពេញដោយវិទ្យាសាស្ត្រដ៏អស្ចារ្យ យើងដឹងហើយថា អ្វីគ្រប់យ៉ាងសុទ្ធតែបង្កឡើងពីអាតូមតូចៗ ទើបអាចមានរូបរាងធំតាំងពីសំណង់អគារ ម្ហូបអាហារ ភាវៈរស់ រហូតដល់លំហអាកាស។ ក្រៅពីនេះ នៅមានរឿងគួរឲ្យចាប់អារម្មណ៍ច្រើនទៀត សូម្បីតែរាងកាយមនុស្សយើង ក៏មានចំណុចអស្ចារ្យដែរហើយអ្នកមួយចំនួន ប្រហែលជាមិនដឹងពីមុនមកទេពីការពិតដ៏អស្ចារ្យខាងក្រោមនេះ៖
១. ទារកកើតមកមានឆ្អឹងប្រហែល ៣០០ ប៉ុន្តែនៅពេលដែលទារកលូតលាស់ ផ្នែកខ្លះនៃឆ្អឹងក៏រួមបញ្ចូលគ្នានៅសល់តែ២០៦តែប៉ុណ្ណោះពេលពេញវ័យ។

២. ជាងពាក់កណ្តាលនៃឆ្អឹងរបស់អ្នក មានទីតាំងនៅដៃ កដៃ ជើង និងកជើង។
៣. រៀងរាល់វិនាទី រាងកាយរបស់អ្នកផលិតកោសិកាថ្មីចំនួន ២៥លាន។
៤. ឆ្អឹងដែលធំបង្អស់នៅក្នុងខ្លួនមនុស្សគឺឆ្អឹងភ្លៅ ចំណែកឯឆ្អឹងតូចបំផុតគឺឆ្អឹងជំនីនៅក្នុងក្រដាសត្រចៀករបស់យើង។
៥. សរសៃឈាមមនុស្សមានប្រវែង ៦ទៅ១០ម៉ឺនម៉ាលនៅក្នុងរាងកាយ។

៦. ធ្មេញត្រូវចាត់ទុកថាជាផ្នែកមួយនៃប្រព័ន្ធគ្រោងឆ្អឹង ប៉ុន្តែមិនត្រូវបានរាប់បញ្ចូលជាឆ្អឹងឡើយ។
៧. ខួរក្បាលប្រើប្រាស់ ២០ភាគរយ នៃការផ្គត់ផ្គង់ឈាម និងអុកស៊ីសែនរបស់យើង។
៨. មនុស្សជាភាវៈដែលរត់បានឆ្ងាយបំផុត ដោយសារតែយើងមានជើងវែងនិងអាចបញ្ចេញកម្ដៅតាមញើសបាន។
៩. រាងកាយយើងបង្កឡើងពីទឹកប្រហែល ៦០ភាគរយ។
១០. ឆ្អឹងរបស់យើងរឹងមាំជាងដែកទៅទៀត ដុំឆ្អឹងដែលមានទំហំប៉ុនប្រអប់ឈើគូសអាចទ្រទ្រង់ទម្ងន់បានដល់ទៅ១៨០០០ ផោន។

សូមបញ្ជាក់ដែរថា ការពិតខាងលើត្រឹមតែជាការពិតមួយផ្នែកតូចប៉ុណ្ណោះ រាងកាយយើងនិងសកលលោកនៅមានរឿងអស្ចារ្យបែបនេះច្រើនលានរឿងទៀតទុកឲ្យយើងស្វែងយល់ដោយខ្លួនឯង៕
ប្រែសម្រួល៖ វារី
ចុចអាន៖កំពូលសត្វល្អិតបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទាំង ១០ គួរប្រុងប្រយ័ត្ន
ចុចអាន៖ពូជសុនខ ១០ ប្រភេទ មានរូបរាងស្រស់ស្អាត និងវ៉ៃឆ្លាតខ្លាំង

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?