KPT+
១០ ចំណុច បង្ហាញពីមនុស្សកំពុងនិយាយកុហក
តើអ្នកដឹងទេថាគ្រាន់តែ ៥៤ភាគរយនៃការកុហក អាចត្រូវគេមើលដឹង? ដូចគ្នានេះផងដែរ មនុស្សក្នុងសង្គមមានទំនោរនិយាយកុហកច្រើនជាងមនុស្សមិនសូវមាត់ក នេះបើយោងតាម វ៉ាននេសសា វ៉េន អេតវឺត (Vanessa Van Edwards) ។ ក្នុងស្ថានភាព ដែលអ្នកមិនច្បាស់ថា គេនិយាយកុហកឬពិតមកកាន់អ្នក សូមសង្កេតមើល១០ចំណុចខាងក្រោមនេះរួចពិចារណា៖
១. ការផ្លាស់ប្ដូរលំនាំនៃការនិយាយ
សញ្ញាមួយដែលអ្នកណាម្នាក់អាចនឹងកុហក នោះគឺការនិយាយមិនទៀងទាត់។ សំឡេង ឬអាកប្បកិរិយានៃការនិយាយរបស់មនុស្ស អាចផ្លាស់ប្តូរនៅពេលដែលពួកគេនិយាយកុហក ដូច្នេះទើបអ្នកសួរចម្លើយតែងតែសួរនាំពីរឿងទូទៅដូចជា ផ្ទះនៅឯណា ឈ្មោះអ្វី មានគ្រួសារឬអត់ ដើម្បីងាយស្រួលសម្គាល់រវាងការនិយាយធម្មតានិងការកុហក។

២. ការប្រើកាយវិការមិនត្រឹមត្រូវ
កាយវិការជាកន្លែងគួរសង្កេតរកការពិត បើនរណាម្នាក់និយាយថា “ខ្ញុំយល់ព្រមចូលរួមសហការក្នុងរឿងក្ដីនេះ” ហើយងក់ក្បាលតិចៗ មានន័យថាពួកគេអាចនឹងមិនប្រាប់គ្រប់យ៉ាង ប៉ុន្តែប្រាប់ការពិត។
៣. ឆ្លើយមិនចេះអស់
នៅពេលសួរមនុស្សកុហកកាន់តែយូរ ចម្លើយនឹងចេញអស់ពីមួយចូលមួយមិនចេះអស់។
៤. និយាយច្រើនជ្រុល
មនុស្សកុហកព្យាយាមបញ្ឆោតការពិត ដោយប្រើពាក្យច្រើនហួសពេក ដោយសារតែការប្រឌិតរឿងបន្ថែមដើម្បីឲ្យគេជឿ លើសពីនេះគេចូលចិត្តនិយាយពីអ្នកដទៃច្រើនជាងខ្លួនឯង កុំឲ្យគេសង្ស័យតែខ្លួនម្នាក់។
៥. ការលើកដាក់សំឡេងមិនប្រក្រតី
សំឡេងជនជាតិមានការលើកដាក់ខុសៗគ្នាដូចជា ជនជាតិចិននិយាយខ្លាំងៗពេលកុហក ចំណែកឯជនជាតិអេស្ប៉ាញនិយាយខ្សោយៗពេលកុហកទៅវិញ។
៦. ទិសដៅនៃភ្នែក
ធ្លាប់តែឮគេនិយាយថាមនុស្សកុហកតែងមើលឆ្វេងស្ដាំពេលនិយាយ មិនហ៊ានមើលមុខចំ។ ការពិតទៅមនុស្សកុហកដល់ទៅ៧០ភាគរយឯណោះ មើលភ្នែកអ្នកសួរចម្លើយចំៗ។

៧. បិទមាត់ ឬភ្នែក
មនុស្សភាគច្រើនចូលចិត្តយកដៃខ្ទប់ភ្នែក ពេលកំពុងបញ្ចេញការកុហក ព្រោះពួកគេមានអារម្មណ៍ធុញថប់មិនចង់កុហក។
៨. មានការប្រុងប្រយ័ត្នខ្លាំង
សាកសួរកូនក្មេងដែលលួចញ៉ាំនំសាកមើល ពួកគេនឹងលិទ្ធមាត់ មើលដៃខ្លាចប្រឡាក់នំ មុននិយាយកុហក រីឯមនុស្សចាស់វិញនឹងភ័យខ្លាច ហើយរកនឹកខ្លាចយើងដឹងអ្វីមួយ។
៩. ការចង្អុល
ទង្វើចង្អុលអ្នកដទៃបង្ហាញពីមនុស្សកុហកព្យាយាមទម្លាក់កំហុសឲ្យគេ ជាពិសេសពេលចង្អុលមុខជាមួយនឹងអាកប្បកិរិយាកាចៗ ច្បាស់ណាស់ថា គាត់កុហកពិតៗ។

១០. កំណត់អត្តសញ្ញាណខ្លួនឯងជា “អ្នកកុហកល្អ”
ការសិក្សាបានបង្ហាញថា “អ្នកពូកែកុហក” ច្រើននិយាយកុហកដាក់មិត្តរួមការងារ ឬមិត្តភក្តិពីរឿងធម្មតាៗហើយច្បាស់ៗ។ ពួកគេអួតខ្លួនថាពូកែកុហកទៀតផង ដូច្នេះសូមចងចាំ ហើយកុំជឿគាត់ឲ្យសោះ។
ខណៈអ្នកសិក្សាពីចំណុចខ្សោយរបស់មនុស្សកុហក ពួកគេក៏កំពុងធ្វើឲ្យការកុហកកាន់តែរីកចម្រើនដូចគ្នា។ ម្យ៉ាងវិញទៀត ការកុហកមិនមែនសុទ្ធតែមានលក្ខណៈដូចគ្នាទេ វាទាមទារឲ្យអ្នកសង្កេតនិងផ្ដោតអារម្មណ៍ឲ្យច្បាស់លាស់ទើបអាចវាយតម្លៃរឿងនោះបានត្រឹមត្រូវ៕
ប្រែសម្រួល៖ វារី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត