Connect with us

KPT+

ទម្លាយទម្លាប់សន្សំលុយ ពីមហាសេដ្ឋី ៨ រូប មកពីជុំវិញពិភពលោក

បានផុស

នៅ

មហាសេដ្ឋី ៨ រូបខាងក្រោមនេះ មានជ្រុងសេដ្ឋកិច្ចមួយសម្រាប់ខ្លួនឯងគឺ កុំចំណាយលុយ ទោះ​បី​ជា​មាន​លុយ​ច្រើន​ដែល​អាច​ចាយ​បាន​យ៉ាង​ស្រួល​ក៏​ដោយ។ នេះ​អាច​មើល​ឃើញ​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ ​ដូច​ជា​ការ​ស្លៀក​ពាក់​ទៅ​ធ្វើ​ការ​ពាក់​អាវយឺត និង​ខោ​ខូវប៊យ។​

ចំណែក​ឡាន​វិញ​ មិន​ប្រើ​ឡាន​ថ្មី ឬ​ថ្លៃ​ខ្លាំង​ទេ ហើយ​ក៏​មិន​មាន​យន្តហោះ​ឯកជន​ផ្ទាល់ខ្លួន ឬ​ផ្ទះ​វិស្សមកាល​ប្រណីត​ដែរ។ ពួកគេញ៉ាំ​អាហារ​នៅ​ការិយាល័យ​ជាមួយ​បុគ្គលិក​ និងប្រើជីវិតធម្មតាដូចមនុស្សទូទៅដែរ។

១​ Ingvar Kamprad ស្ថាបនិក IKEA

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ingvar មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៤៣.៨ ពាន់លានដុល្លារ គឺជាអ្នក​មាន​បំផុតមួយនៅអឺរ៉ុប ប៉ុន្តែអ្នក​ប្រហែល​ជា​មិនដឹងថា គាត់ធ្វើដំណើរក្នុង​ថ្នាក់សេដ្ឋកិច្ច ញ៉ាំ​អាហារថ្ងៃត្រង់​នៅ​ហាង​កាហ្វេក្នុង IKEA ហើយ​នៅ​តែ​បើកបរ​រថយន្ត Volvo ដែលមាន​អាយុកាល​រាប់​ទសវត្សរ៍។ លើស​ពី​នេះពេល​ខ្លះ​គាត់​នៅ​តែ​ជិះ​ឡានក្រុង​ដដែល។

២ Warren Buffett ប្រធាន និង​ជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway

លោក Warren គឺជាមហាសេដ្ឋីដ៏​ឆ្លាតវៃបំផុត ​ជាមួយនឹង​ទ្រព្យសម្បត្តិ​ដែល​មាន​ស្រាប់​ ៧៤ ពាន់លានដុល្លារអាមេរិក ធ្វើឲ្យ​គាត់ក្លាយជាអ្នកមានបំផុត​នៅ​លើ​ពិភពលោក។ ប៉ុន្តែមិនថាមាន​ប៉ុណ្ណា​នោះទេ គាត់បានត្រលប់ទៅផ្ទះតូចមួយ ដែល​ទិញ​ក្នុងតម្លៃ ៣១,៥០០ តាំងពីឆ្នាំ ១៩៥៨ គាត់គឺជាបុរសម្នាក់ដែលមិនកាន់ទូរស័ព្ទដៃ មិនមាន​កុំព្យូទ័រ​នៅ​លើតុទេ។ គាត់​រស់នៅជីវិត​ដោយការទទួលទានអាហារសាញ្ញា​ ជារបស់​ហាងខ្លួនឯងផ្ទាល់ ដូចជា​កូកាកូឡា ៥កំប៉ុងក្នុងមួយថ្ងៃ និងដំឡូង​បារាំង។

៣ Charlie Ergen ប្រធាន​ក្រុមហ៊ុន Dish Network

Charlie មានទ្រព្យសម្បត្តិ ១៩.៩ ពាន់លានដុល្លារ ត្រូវបានគេស្គាល់ថា​ជាអ្នក​សន្សំសំចៃ​បំផុត។ ព្រោះ​សព្វ​ថ្ងៃ​គាត់​នៅ​តែ​វេច​ខ្ចប់​ម្ហូប​អាហារ​ដូច​ជា សាំងវិច ឬ​នំប៉័ង មកញ៉ាំ​អាហារ​ថ្ងៃត្រង់​រាល់ថ្ងៃ។ ហើយ​គាត់ប​តែង​ប្រើ​យានជំនិះ​ជាមួយមិត្តរួមការងាររបស់គាត់​នៅពេលធ្វើដំណើរ​ទៅធ្វើការ។ គាត់​មិន​ដែល​មើល​ងាយ​លុយ​ទេ ទោះ​ជា​លុយ​ប៉ុន្មាន​ក៏​ដោយ។ ដែលគាត់បាននិយាយ ការសន្សំសំចៃរបស់គាត់បានមកពីការស្តាប់រឿងកុមារភាព​របស់ម្តាយគាត់ និងធំឡើងក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ហើយនេះគឺជាអ្វីដែលធ្វើ​ឲ្យ​គាត់ក្លាយជាមនុស្សសន្សំសំចៃ រហូតមកដល់​សព្វថ្ងៃនេះ។

៤ Mark Zuckerberg ស្ថាបនិក និងជា​នាយក​ប្រតិបត្តិ Facebook

លោក Mark ទោះបីជាលោក​មាន​ទ្រព្យសម្បត្តិ ៧០ ពាន់​លាន​ដុល្លារក៏ដោយ តែលោក​មាន​របៀប​រស់នៅ​សាមញ្ញ​បំផុត។ គាត់​ចូលចិត្ត​ស្លៀកពាក់​ធម្មតាៗ​ជាមួយ​អាវយឺត អាវ​ក្រណាត់​ ហើយ​ខោ​ខូវប៊យ​តែ​ប៉ុណ្ណោះ បូក​រួម​ទាំង​តម្លៃ​សំលៀក​បំពាក់​ដែល​គាត់​ស្លៀក​ ក៏​មិន​ថ្លៃ​ដូច​យើង​គិត​ដែរ។

៥ Amancio Ortega ស្ថាបនិក Inditex និង​ម៉ាក Zara

លោក Amancio មានទ្រព្យសម្បត្តិ ៨២.៣ ពាន់លានដុល្លារ បានធ្វើឲ្យ​គាត់ក្លាយជាអ្នកមាន​បំផុត​លំដាប់​ទី ៣ នៅលើពិភពលោក ប៉ុន្តែ​ក៏​មិនបានធ្វើឲ្យ​គាត់ក្លាយជាអ្នកចាយលុយនោះទេ។ គាត់បានបន្តដឹកនាំជីវិតសាមញ្ញ​អស់រយៈពេលជាច្រើនឆ្នាំ ដោយ​រស់នៅ​ក្នុងផ្ទះល្វែងជាមួយ​ប្រពន្ធ នៅ​ប្រទេស​អេស្ប៉ាញ ទៅហាងកាហ្វេដើម និងទទួលទានអាហារថ្ងៃត្រង់​ នៅរោងចក្ររបស់​ក្រុមហ៊ុន​ជាមួយបុគ្គលិក។ គាត់​ក៏​ជា​បុរស​ម្នាក់​ដែល​ចូល​ចិត្ត​ស្លៀក​ពាក់​ធម្មតា​ បើ​ទោះ​ជា​​ម្ចាស់​ម៉ាក​ម៉ូដ​អេស្ប៉ាញ​ក៏​ដោយ។ គាត់ពាក់អាវពណ៌ខៀវ ស និងខោពណ៌ប្រផេះជារៀងរាល់ថ្ងៃ ទោះ​បី​ជា​អ្នក​ខ្លះ​និយាយ​ថា​គាត់​មិន​មែន​ជា​មនុស្ស​សន្សំសំចៃ​ក៏​ដោយ។ ​គាត់​ជា​ម្ចាស់​យន្តហោះ​ឯកជន​តម្លៃ ៤៥ លាន​ដុល្លារ។ ប៉ុន្តែ​មិនបានធ្វើដំណើរញឹកញាប់ទេ​ ដោយសារ​តែ​គាត់​មាន​ការងារ​មមាញឹក​គ្រប់ពេល។

៦ ​Asim Premji ប្រធាន​ក្រុមហ៊ុន Wipro Ltd.

លោក Azimជាសហគ្រិនបច្ចេកវិទ្យា​ដ៏​មាន​បំផុត​របស់ឥណ្ឌា អាយុ ៧១ ឆ្នាំមាន​ទ្រព្យសម្បត្តិ ១៥.៦ ពាន់លានដុល្លារ។ ប៉ុន្តែ​គាត់​នៅ​តែ​រស់នៅ​បែប​សាមញ្ញ សន្សំសំចៃ មិន​ថាធ្វើ​ដំណើរពី​អាកាសយានដ្ឋាន​ទៅផ្ទះ​ដោយ​កង់​បី។ គាត់​ក៏​ធ្វើ​ដំណើរ​តាម​កៅអី​ថ្នាក់​សន្សំសំចៃ​លើ​យន្តហោះ បើកឡាន​ជជុះ និង​ព្រមាន​បុគ្គលិក​ឲ្យ​បិទ​ភ្លើង​រាល់​ពេល​មុន​ពេល​ត្រឡប់​មក​ផ្ទះវិញ។

៧ Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso

លោក Carlos មានទ្រព្យសម្បត្តិ ៦៥.៣ ពាន់លានដុល្លារ រហូតដល់គាត់ក្លាយជាអ្នកមាន​បំផុតនៅ​ម៉ិកស៊ិក ប៉ុន្តែ​គាត់​មិន​មាន​យន្តហោះ​ឯកជន ទូក​ទំនើប​ទេ រួម​ទាំង​ការ​បើក​រថយន្ត Mercedes-Benz ចាស់​តែ​ប៉ុណ្ណោះ ហើយ​គាត់​នៅ​តែ​រស់នៅ​ក្នុងផ្ទះ ៦ បន្ទប់​គេង​ដដែល​ ដែលមាន​រយៈ​ពេល​ជាង ៤០ ឆ្នាំ​ហើយ ​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក ហើយ​នៅតែ​ចូលចិត្ត​ធ្វើម្ហូប​ជាមួយ​កូនៗ និង​ចៅៗ​របស់គាត់ នៅ​ផ្ទះ​ជាប្រចាំ។

ជំនួសឲ្យការយកលុយពីអាជីវកម្មទៅចំណាយលើរបស់ដែលត្រូវការ ឬរបស់ផ្សេងទៀត ប៉ុន្តែ Carlos​ បានយកលុយនោះមកអភិវឌ្ឍសេដ្ឋកិច្ច និងក្រុមហ៊ុន។ ដោយសារតែគាត់គិត “អ្វីដែលយើងត្រូវធ្វើ គឺពង្រីកវាជាមួយនឹងការវិនិយោគថ្មីៗបន្ថែមទៀត ឬ​ចែកចាយ​ទៅ​កន្លែង​ផ្សេង​ទៀត”។

៨ Judy Falkner ស្ថាបនិក​ក្រុមហ៊ុន Medical Software

លោក Judy មាន​ទ្រព្យសម្បត្តិ​ប៉ាន់ស្មានចំនួន ៤.៨២ ពាន់លានដុល្លារ។ ប៉ុន្តែ​មិន​ដែល​ចំណាយ​ប្រាក់​ច្រើន​ហួសហេតុ​ពេក​ទេ។ ក្នុងរយៈពេល ១៥ ឆ្នាំបន្ទាប់ Judy មានឡានតែពីរប៉ុណ្ណោះ​ ហើយ​បាន​រស់នៅ​ជាមួយ​ប្តីរបស់នាង​ នៅក្នុងផ្ទះជាយក្រុង Wisconsin អស់រយៈពេលជិត ៣ ទសវត្សរ៍​ ហើយ​នាង​បាន​បរិច្ចាគ​ប្រាក់​ពាក់​កណ្ដាល​នៃ​ទ្រព្យសម្បត្តិ​របស់នាងទៅឲ្យ​អ្នកខ្វះខាត។ ផ្ដល់​ឲ្យ​ពួកគេ​នូវ​អាហារ សំលៀកបំពាក់ ទីជម្រក សុខភាព​ល្អ និងការអប់រំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ គន្លឹះ ជម្នះស្ថានភាពហិរញ្ញវត្ថុដ៏រញ៉េរញ៉ៃ របស់អ្នកឥលូវនេះ

ចុចអាន៖បង្ហាញមុខមហាសេដ្ឋីជើងខ្លាំង ថៃ ១០រូប ខណៈទ្រព្យសម្បត្តិកើនឡើងមិនធម្មតា នាឆ្នាំ ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤២ នាទីutes មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

នយោបាយ៣ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម