KPT+
គន្លឹះគ្រប់គ្រងកំហឹង ១០ ចំណុច សម្រាប់អ្នកពូកែខឹង
ពាក្យចាស់ពោលថា “ខឹងខុស ខឹងខូច ខឹងខាត” មិនខុសទេ កំហឹងជាបញ្ហាបង្ករឿងបំផ្លិចបំផ្លាញ ជីវិតមនុស្សជាច្រើនណាស់មកហើយ។ នរណាៗក៏ធ្លាប់ឆ្លងកាត់កំហឹងដែរ អ្នកខ្លះសំណាងល្អចិត្តធ្ងន់ ទើបអាចដោះស្រាយនិងឆ្លងកាត់មកផុត ចំណែកឯមនុស្សចិត្តស្រាលដែលផ្ទុះកំហឹងចេញមកបន្សល់ទុកនូវវិប្បដិសារី មកទល់បច្ចុប្បន្នក៏មាន។ ដើម្បីឲ្យជីវិតនិងផ្លូវចិត្តកាន់តែប្រសើរ មនុស្សគ្រប់គ្នាគប្បីរៀនទប់កំហឹង ដោយវិធីដូចតទៅ៖
១. គិតមុននិយាយ
មនុស្សកំពុងខឹងអ្វីក៏និយាយមករួចដែរ ទោះបីគាត់ស្លូតមិនមានចរិកបែបនេះពីមុនមកក៏ដោយបើកំហឹងផ្ទុះហើយអ្វីក៏ចេញពីមាត់បានដែរ។ ពាក្យសម្ដីពេលកំពុងខឹងបំផ្លាញទំនាក់ទំនងមិត្តភាព ស្នេហា និងមានឥទ្ធិពលបំបាក់ភាគីម្ខាងទៀតយ៉ាងមានប្រសិទ្ធភាព។
២. បាត់ខឹងចាំបកស្រាយ
ចូរគិតឲ្យបានច្បាស់លាស់ រួចចាំដោះស្រាយរឿងនោះដោយមិនមានជម្លោះ ហើយប្រើហេតុផលជំនួសវិញ។
៣. ហាត់ប្រាណ
លំហាត់ប្រាណមានសមត្ថភាពកាត់បន្ថយភាពតានតឹង បណ្ដាលមកពីកំហឹងបាន។ ក្នុងករណីកំពុងខឹងខ្លាំង អ្នកអាចចេញដើរលេង ឬ រត់ឲ្យចេញកំហឹងមកស្រាលខ្លួន ក្រៅពីនេះអ្នកអាចទៅរកសកម្មភាពសប្បាយៗ មកបញ្ចេញកំហឹងដូចជា បោះប៊ូល វាយសី ហែលទឹកជាដើម។
៤. ទៅសំងំនៅកន្លែងស្ងាត់
ធ្វើបែបនេះដើម្បីឲ្យកំហឹងស្រកទៅសិន ហើយត្រូវគិតថាគួរធ្វើអ្វីបន្តទៀតទើបល្អ។ ចិត្តស្ងប់ជាចំណែកនៃការសម្រេចចិត្តដ៏ត្រឹមត្រូវ។
៥. កំណត់ដំណោះស្រាយដែលអាចកើតមាន
ទុកចោលនូវអ្វីដែលជាបញ្ហាធ្វើឲ្យអ្នកខឹងសិន ប៉ុន្តែត្រូវគិតដោះស្រាយបញ្ហានោះវិញ។ ត្រូវចងចាំថាកំហឹងមិនអាចជួយឲ្យបញ្ហាកាន់តែធូរស្បើយបាននោះទេ វាមានតែធ្វើឲ្យអ្នកកាន់តែពិបាកឡើង។
៦. និយាយពីខ្លួនឯង កុំនិយាយដាក់ភាគីម្ខាងទៀត
ការរិះគន់ ឬការស្ដីបន្ទោសអាចបង្កើនភាពតានតឹង។ ប្ដូរពីប្រើសម្ដីថា “មកពីអ្នក” មកជា “ខ្ញុំមិនសប្បាយចិត្តដែរអ្នកធ្វើបែបនេះ” វិញទើបមិនក្លាយជាស៊ាំងចាក់លើរងើកភ្លើង។
៧. មិនគុំកួន
ការអភ័យទោសមានឥទ្ធិពលណាស់ បើអ្នកបណ្ដោយឲ្យកំហឹងនិងគំនិតអវិជ្ជមានមកផ្ដុំគ្នានៅក្នុងខួរក្បាលវាជាការធ្វើបាបខ្លួនឯងទៅវិញទេ។ អភ័យទោសឲ្យគេ ជាការផ្ដល់សេចក្ដីសុខឲ្យខ្លួនឯងមួយកម្រិតដែរ។
៨. ប្រើការលេងសើចដើម្បីបំបាត់ភាពតានតឹង
ដំបូងការលេងសើចគ្រាន់តែបន្លប់ស្ថានភាពតានតឹងទេ បន្ទាប់ពីមួយសន្ទុះក្រោយមកវានឹងអាចបំបាត់បញ្ហាកំហឹងបានទាំងស្រុង។
៩. រៀនបន្ធូរអារម្មណ៍
ដកដង្ហើមឲ្យវែងៗបំបាត់ការលោតញាប់នៃបេះដូងសិន ប្រាប់ខ្លួនឯងថាអ្នកអាចធ្វើបាន វិធីនេះងាយស្រួលបំផុតហើយសម្រាប់អ្នកចិត្តស្រាល។
១០. ស្វែងរកជំនួយ
ពេលខ្លះអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាន អ្នកគួរងាកទៅរកនរណាម្នាក់មកជួយសម្រួលកំហឹង កុំឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរ។ លើសពីនេះ បើកំហឹងជាជំងឹផ្លូវចិត្តរបស់អ្នក អ្នកត្រូវតែស្វែងរកជំនួយពីអ្នកជំនាញដើម្បីការពារមិនឲ្យហួសពេល។
ជាការពិតណាស់ វិធីគ្រប់គ្រងកំហឹងខាងលើនេះអាចជួយត្រឹមតែអ្នកខឹងធម្មតាប៉ុណ្ណោះ មិនអាចជួយអ្នកមានបញ្ហាកំហឹងផ្លូវចិត្ត (Anger issue) បានទេ ព្រោះនោះជាជំងឺផ្លូវចិត្តមានតែអ្នកជំនាញ ទើបអាចជួយគាត់ឲ្យប្រសើរឡើងដូចដើម៕
ប្រែសម្រួល៖ វារី
ចុចអាន៖ដឹងវិធីនេះ អាចជួយរំសាយអារម្មណ៍ខឹងបានខ្លះ
ចុចអាន៖វិធី ៥ យ៉ាងដើម្បីបំបាត់កំហឹង ចៀសវាងនាំអន្តរាយដល់ខ្លួនឯងនិងអ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ