KPT+
រឿងតូចតាចដែលត្រូវធ្វើរាល់ថ្ងៃដើម្បីឱ្យអាពាហ៍ពិពាហ៍រឹងមាំ
អ្នកណាដែលមិនចង់មានស្នេហាគង់វង្សយូរអង្វែង សូម្បីតែគូស្វាមីភរិយាដែលទើបរៀបការថ្មីថ្មោងក៏ខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យចំណងអាពាហ៍ពិពាហ៍របស់ពួកគេមានភាពផ្អែមល្ហែមជានិរន្តរ៍។ ដើម្បីរក្សាទំនាក់ទំនងរបស់យើងឱ្យនៅដដែល មកអានអត្ថបទនេះ មានអាថ៌កំបាំងខ្លះៗចង់ឲ្យមិត្តអ្នកអានជាទីស្នេហាបានដឹងចៀសវាងបង្កើតកំហុសដដែលៗដោយមិនដឹងខ្លួន។
១. ស្វាគមន៍គ្នា
ដៃគូនឹងត្រូវចេញពីផ្ទះនៅពេលព្រឹកទៅធ្វើការ ដូច្នេះតួនាទីភរិយាឬស្វាមីត្រូវតែសួស្ដីឬលាគ្នាដើម្បីបង្កើតភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក។ នេះគឺជាគន្លឹះក្នុងការថែរក្សាទំនាក់ទំនងផ្លូវចិត្តនឹងទំនាក់ទំនងរាងកាយផងដែរ។
២. និយាយស្ដីល្អៗ
ប្រហែលគ្មានគូណាអាចផ្អែមជាមួយគ្នា គ្រប់ពេលនោះទេ។ យ៉ាងណាការព្យាយាមប្រើសម្ដីល្អៗជាមួយគ្នា ដោយទន់ភ្លន់ជារឿយៗ ជាគន្លឹះរក្សារចំណងអំបោះក្រហមឲ្យស្ថិតស្ថេរបានយូរ។
៣. មិនជះកំហឹងដាក់គ្នា
គេថា ចាននឹងរាវគង់អីនឹងទង្គិច ប្ដីប្រពន្ធលែងអីនឹងឈ្លោះគ្នាខ្លះ។ ទោះបីបែបនេះក្ដី បើចេះលាក់កំហឹងខ្លះ លាក់ការអន់ចិត្តខ្លះ នោះក៏គង់មិនសូវមានជម្លោះដែរ។ បើមិនសូវឈ្លោះ ស្នេហាក៏នឹងផ្អែមល្ហែម ស្និទ្ធស្នាលគ្នាទ្វេរដង។
៤. ទុកទូរសព្ទមួយឡែក
ប្រសិនបើចង់ឱ្យអាពាហ៍ពិពាហ៍មានថេរភាពយូរអង្វែង វាពិតជាចាំបាច់ណាស់ដែលអ្នកទាំងពីរត្រូវតែដាក់ទូរឧបករណ៍ឌីជីថលឆ្ងាយពីខ្លួន ក្នុងពេលដែលកំពុងតែនៅជាមួយដៃគូ។ មនុស្សសំខាន់ជាងវត្ថុនានា ត្រូវចាំ!
៥. ម្នាក់ខឹង ម្នាក់អត់ធ្មត់
ដើម្បីរក្សាទំនាក់ទំនងស្នេហ៍ឱ្យស្ថិតស្ថេរ ភាពអត់ធ្មត់ជាកត្តាចាំបាច់ដែលម្នាក់ៗត្រូវរៀនឲ្យចេះ។ បើប្ដីខឹង ប្រពន្ធអត់ ហើយប្រពន្ធឆេវឆាវប្រម៉ាំងត្រម៉ោក ប្ដីក៏ត្រូវចេះអធ្យាស្រ័យ បើពុំនោះទេ ខឹងបែកៗមិនខាន។
៦. ផ្ញើសារឲ្យគ្នា
ទោះបីអ្នកទាំងពីរជារបស់គ្នាហើយក៏ដោយ ចេះផ្ញើសារឲ្យគ្នាខ្លះ មិនថាវាខ្លីក៏ដោយ ក៏អាចរឹតចំណងអាពាពិអាហ៍ឲ្យកាន់តែរឹងមាំបានដែរ។ ទម្លាប់ផ្ញើសាររកគ្នា ពេលនៅឆ្ងាយពីគ្នា ជាទម្លាប់នាំឲ្យមានអារម្មណ៍កក់ក្ដៅទាំងសងខាង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មាន ៥ ចំណុចនេះជីវិតអាពាហ៍ពិពាហ៍នឹងមានបញ្ហា
ចុចអាន៖ មនុស្សស្រីប្រភេទ ដែលប្រុសៗរឹតស្រលាញ់ងប់ពេលបានស្គាល់ច្បាស់
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង