KPT+
លក្ខណៈពិសេស ១០ ចំណុច របស់ខ្យាដំរី សត្វមានពិសសាហាវ
មិនចម្លែកទេ ដែលមនុស្សខ្លាចសត្វខ្យាដំរី ដោយសារតែកន្ទុយកោងរបស់វាមានទ្រនិច ជាទីកន្លែងសម្រាប់វាយប្រហារសត្រូវហើយពេលទិចម្ដងៗឈឺចាប់ខ្លាំងណាស់ថែមទាំងគ្រោះថ្នាក់ដល់ជីវិតអ្នកទន់ខ្សោយទៀតផង។ ការយល់ដឹងបន្ថែមអំពីខ្យាដំរីជួយឲ្យយើងកាត់បន្ថយភាពភ័យខ្លាច និងចេះឲ្យតម្លៃវាតាមគុណប្រយោជន៍ចំពោះប្រព័ន្ធអេកូនៃបរិស្ថាន លក្ខណៈពិសេសទាំង១០នោះមានដូចជា៖
១. ខ្យាដំរីមានវត្តមានមុនដាយណូស័រ
កំណត់ត្រាហ្វូស៊ីលបង្ហាញពីខ្យាដំរីកាលពីបុរាណថា ខ្យាដំរីគឺជាសត្វសមុទ្រដំបូងគេដែលឡើងមករស់នៅលើគោកតាំងពី ៤២០លានឆ្នាំមុនមកម្ល៉េះ។
២. ខ្យាដំរីមិនមែនជាប្រភេទសត្វល្អិតទេ
ពួកគេគឺជាពពួក Chelicerates។ Chelicerates និងសត្វល្អិតអាចសម្គាល់តាមវិធីជាច្រើនដូចជាចំនួនជើងរបស់ពួកគេ (សត្វល្អិតពេញវ័យមានជើងប្រាំមួយ, ចំណែក Arachnids និង Chelicerates ផ្សេងទៀតមានជើងប្រាំបី បូកបន្ថែមពីរគូទៀតដែលហៅថា Chelicerae និង Pedipalps)។
៣. ខ្យាដំរីរាំមុនពេលបន្តពូជ
Scorpions ធ្វើពិធីមង្គលការដែលស្រដៀងនឹងការរាំ គេស្គាល់ថាជា promenade à deux (ភាសាបារាំងមានន័យថា “ការដើរសម្រាប់ពីរនាក់”) ។ ការរាំនោះមានរយៈពេលពីរាប់នាទីដល់រាប់ម៉ោង ដល់ទីបញ្ចប់សត្វឈ្មោលបញ្ចេញមេជីវិតរបស់វានៅលើដីសម្រាប់សត្វញីរួចក៏ចាកចេញទៅ។
៤. ខ្យាដំរីកើតកូនមកជាកូនតូចមិនមែនពង
កូនៗវានឹងកើតបន្ទាប់ពីបន្តពូជបាន ១ឆ្នាំកន្លះ អាស្រ័យទៅលើប្រភេទដែរ។ ពួកខ្យាដំរីតូចៗមានពណ៌ស ខ្លួននៅទន់ និងចូលចិត្តពួននៅក្រោយម្ដាយវារហូតដល់ពេលចេញទៅរស់នៅខ្លួនឯង។
៥. កូនខ្យាដំរីខ្លះនៅជាមួយម្ដាយរហូតដល់អាយុ ២ឆ្នាំ
ខ្យាដំរីមានប្រភេទចិញ្ចឹមកូនដោយទឹកដោះ (កូនឆាប់ចេញពីម្ដាយ) និងរកចំណីឲ្យកូន (អាចនៅជាមួយម្ដាយរហូតដល់២ឆ្នាំ)។
៦. ខ្យាដំរីមានពន្លឺភ្លឺនៅក្នុងពន្លឺយូវី
ខ្យាដំរីពេញវ័យមានសារធាតុគីមី fluorescent ដែលធ្វើឱ្យពួកវាបញ្ចេញពន្លឺនៅក្រោមពន្លឺអ៊ុលត្រាវីយូឡេ។
៧. ខ្យាដំរីខ្លះអាចរស់ដោយគ្មានអាហាររយៈពេលមួយឆ្នាំ
ខ្យាដំរីស៊ីអាហារដោយស្រូបយកសារធាតុរាវពីចំណី ជាក់ស្ដែងវាមានមេតាប៉ូលីសទាបទើបអាចរស់បានយូរទោះគ្មានអាហារជាប្រចាំ។
៩. ពិសរបស់ខ្យាដំរីមានជាតិពុលច្រើនប្រភេទ
ខ្យាដំរីទាំងអស់សុទ្ធតែមានពិស ប៉ុន្តែពិសវាមិនដូចគ្នាទេហើយស្មុគស្មាញណាស់។ មានតែខ្យាដំរី ២៥ប្រភេទក្នុងចំណោម ១៥០០ប្រភេទប៉ុណ្ណោះដែលមានពិសអាចសម្លាប់មនុស្សបាន។ ខ្យាដំរីមួយអាចផលិតពិសដែលផ្ទុកជាតិពុលរាប់សិបមុខរួមមាន ណឺរ៉ូតុកស៊ីន ខាឌីអូតុកស៊ីន ណេហ្វ្រូតុកស៊ីន និងហ៊ីម៉ូលីតិចតុកស៊ីន ក៏ដូចជាសារធាតុគីមីជាច្រើនប្រភេទទៀតដូចជា អ៊ីស្តាមីន សេរ៉ូតូនីន និងទ្រីបតូផាន។
៩. ខ្យាដំរីអាចកំណត់ពិសដែលត្រូវបញ្ចេញពេលទិចម្ដងៗ
សម្រាប់ករណីចាំបាច់ដូចជា ពេលប្រមាញ់អាហារវាបញ្ចេញតែពិសក្នុងបរិមាណគ្រប់គ្រាន់ដើម្បីសម្លាប់ចំណីនោះទេ វាមិនប្រើលើសសូម្បីបន្តិច។
១០. ពិសរបស់ខ្យាដំរីអាចសម្លាប់ និងជួយជីវិត
ពិសរបស់ខ្យាដំរីពូជ Deathstalker មាន ក្លរ៉ូតុកស៊ីន ដែលបានបំផុសគំនិតវិធីសាស្ត្រថ្មីសម្រាប់ទាំងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកមួយចំនួន។ មួយវិញទៀតពិសរបស់ខ្យាដំរី The lesser Asian មាន ថ្នាំប្រឆាំងនឹងមេរោគ peptides ដែលអាចមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរី និងផ្សិតជាច្រើន ព្រមទាំងប៉ារ៉ាស៊ីតគ្រុនចាញ់ រួមជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដែលអាចធ្វើឱ្យវាមានប្រសិទ្ធភាពព្យាបាលជំងឺរលាកសន្លាក់ ពិសរបស់ខ្យាដំរីផ្សេងទៀតក៏បង្ហាញថាជាថ្នាំការពារភាពស៊ាំសម្រាប់ការព្យាបាលនៃជំងឺអូតូអ៊ុយមីន៕
ប្រែសម្រួល៖ វារី
ចុចអាន៖ការពិតដ៏អស្ចារ្យទាំង ១០ អំពីរាងកាយមនុស្ស
ចុចអាន៖កំពូលសត្វល្អិតបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទាំង ១០ គួរប្រុងប្រយ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់