KPT+
មកស្គាល់ពីដើមកំណើត និងអ្នកបង្កើតកូកាកូឡា លោក John Pemberton
ពាក្យចាស់ពោលថា “ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ” ចំណែកឯអ្នកផឹកកូកាកូឡា ប្រាកដជានឹកដល់លោក ចន ផេមបឺតុន (John Pemberton) ហើយ។ អ្នកបង្កើតភេសជ្ជៈដ៏ល្បីរូបនេះមានឈ្មោះពេញថា ចន ស្ទីតផេមបឺតុន (John Stith Pemberton) លោកស្លាប់តាំងពីឆ្នាំ១៨៨៨មកម្ល៉េះ គាត់គឺជាឱសថការីជនជាតិអាមេរិកាំង និងជាអតីតយុទ្ធជននៃកងទ័ពសហព័ន្ធរដ្ឋមួយរូបផងដែរ។ កាលពីឆ្នាំ១៨៨៦ ខែឧសភា លោក ផេមបឺតុន គាត់បង្កើតភេសជ្ជៈមួយប្រភេទដែលបច្ចុប្បន្នយើងស្គាល់ថាកូកាកូឡានេះឯង ប៉ុន្តែលោកក៏សម្រេចចិត្តលក់កម្មសិទ្ធឲ្យទៅអ្នកផ្សេងមុនពេលស្លាប់ទៅវិញ។

ជាក់ស្ដែងនៅឆ្នាំ១៨៦៥ ខែមេសា ផេមបឺតុន បានរងរបួសនៅដើមទ្រូងជាទម្ងន់ដោយសារតែសង្គ្រាមក្នុងសមរភូមិ កូឡុំបឺស (Columbus) មិនយូរប៉ុន្មានគាត់ក៏ញៀនថ្នាំម័រហ្វីនដែលគេប្រើសម្រាប់បំបាត់ការឈឺចាប់នោះទៅ។ មកដល់ឆ្នាំ១៨៨៦ លោក ផេមបឺតុនចាប់ផ្ដើមព្យាយាមរិះរកវិធីផ្ដាច់សារធាតុញៀននោះដោយបង្កើតរូបមន្តមួយធ្វើពីសារធាតុសកម្មបានមកពីរុក្ខជាតិពុល បន្ទាប់មកគាត់បង្កើតរូបមន្តមួយទៀតដែលមានសារធាតុចម្រាញ់ចេញពីគ្រាប់កូឡា និងដាម៉ាយ៉ាណា ហើយហៅវាថា “ស្រាបារាំងកូការបស់ផេមបឺតុន”។ យោងទៅតាមលោក ហ្វីល មូនី (Phil Mooney) ភេសជ្ជៈសូដារបស់ ផេមបឺតុន ត្រូវបង្កើតឡើងនៅទីក្រុង កូឡុំបឺស (Columbus) រដ្ឋ ហ្សកហ្ស៊ី (Georgia) រួចដឹកទៅកាន់ អាត្លង់តា (Atlanta)។

ក្នុងឆ្នាំ១៨៨៦ ដូចគ្នានេះដែរនៅ អាត្លង់តា និងខោនធីហ្វូលតុន (Atlanta and Fulton County) បានអនុម័តច្បាប់ចំពោះការលក់ដូរគ្រឿងស្រវឹង ទើបផេមបឺតុនដាច់ខាតត្រូវតែផលិតភេសជ្ជៈគ្មានជាតិស្រវឹងជំនួសស្រាបារាំងពឹងផ្អែកលើម្ចាស់ហាងឱសថអាត្លង់តា វីលីស អ៊ី វេណេបល (Willis E. Venable) ដើម្បីសាកល្បង និងជួយឲ្យគាត់ចម្រាញ់ចេញនូវរូបមន្តសម្រាប់ភេសជ្ជៈថ្មី។ ផេមបឺតុនលាយទឹកស៊ីរ៉ូជាមួយនឹងទឹកកាបូនដោយចៃដន្យនៅពេលព្យាយាមធ្វើភេសជ្ជៈមួយកែវទៀតទុកលក់ រីឯឈ្មោះភេសជ្ជៈនោះវិញបានមកពីលោក ហ្វ្រេង ម៉ាសុន រ៉ូប៊ីនសុន (Frank Mason Robinson) ក្រុមហ៊ុនកូកាកូឡាថាទោះបីជាឈ្មោះនេះគ្មានន័យអ្វីក៏ដោយប៉ុន្តែវាមានភាពច្នៃប្រឌិត។ កាលនោះផេមបឺតុនតែងតែអះអាងថាផលិតផលរបស់គាត់ជា “ភេសជ្ជៈប៉ូវកំលាំងខួរក្បាលដ៏មានតម្លៃ” ដែលអាចព្យាបាលការឈឺក្បាល បំបាត់ភាពនឿយហត់ និងស្ងប់ចិត្ត ក្រោយមកគាត់ថាវា “ឆ្ងាញ់ ស្រស់ស្រាយ រីករាយបរិសុទ្ធ រំភើបចិត្ត និងធ្វើអោយមានថាមពល” ។
ភ្លាមៗបន្ទាប់ពីកូកាកូឡាវាយលុកទីផ្សារ លោកផេមបឺតុនបានធ្លាក់ខ្លួនឈឺ និងស្ទើរតែក្ស័យធន គាត់ចាប់ផ្តើមលក់សិទ្ធិរួមជាមួយរូបមន្តរបស់គាត់ទៅឱ្យដៃគូអាជីវកម្មរបស់គាត់នៅអាត្លង់តា។ មុនស្លាប់ផេមបឺតុនបន្សល់ទុកនូវចំណែកភាគហ៊ុនជាម្ចាស់ឲ្យកូនប្រុសរបស់គាត់ព្រោះគាត់ជឿថា “ថ្ងៃណាមួយ កូកាកូឡានឹងក្លាយជាភេសជ្ជៈជាតិ”។ ហេតុតែចង់បានប្រាក់ពេកកូនប្រុសរបស់ផេមបឺតុនបានលក់ចំណែកដែលនៅសល់នៃប៉ាតង់នេះទៅឱ្យឱសថការីនៅអាត្លង់តាឈ្មោះ អាសា ហ្គ្រីក ខេនដ្លឺ (Asa Griggs Candler) នៅឆ្នាំ១៨៨៨ ក្នុងតម្លៃ ១,៧៥០ ដុល្លារអាមេរិក ស្មើនឹង ៤៧,២៣០ ដុល្លារនាពេលបច្ចុប្បន្ន។

ជាអកុសលផេមបឺតុនបានស្លាប់ដោយសារជំងឺមហារីកក្រពះនៅអាយុ ៥៧ ឆ្នាំក្នុងខែសីហាឆ្នាំ ១៨៨៨ ។ សាកសពរបស់គាត់ត្រូវគេបញ្ជូនទៅទីក្រុង កូឡុំបឺស រដ្ឋ ហ្សកហ្ស៊ី។ កូនប្រុសរបស់គាត់ ឆាលី (Charley) បន្តលក់រូបមន្តរបស់ឪពុកគាត់ ប៉ុន្តែប្រាំមួយឆ្នាំក្រោយមក លោកឆាលី ក៏ស្លាប់ដោយការញៀនអាភៀនបាត់ទៅ៕
ប្រែសម្រួល៖ វារី
ចុចអាន៖កំពូលសត្វល្អិតបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទាំង ១០ គួរប្រុងប្រយ័ត្ន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង