KPT+
ងងុយគេងនៅកន្លែងធ្វើការ សាកល្បងអនុវត្តគន្លឹះ ៥ យ៉ាងនេះភ្លាម
សម្រាប់មនុស្សពេញវ័យ ការងារគឺជាកាតព្វកិច្ច មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ អ្នកនៅតែត្រូវធ្វើការ ដើម្បីអាចបំពេញតម្រូវការនៃជីវិតបាន។ ប៉ុន្តែយើងខ្លួនឯងដឹងថា ឧបសគ្គដ៏ធំបំផុតក្នុងផលិតភាពការងារគឺរងងុយគេង។ ចុះធ្វើម៉េចមិនងងុយដេក ពេលធ្វើការនៅការិយាល័យ?
១ ត្រូវប្រាកដថាគេងបានគ្រប់គ្រាន់ ប្រសិនបើអ្នកមិនចង់ងងុយគេងពេលធ្វើការក្នុងការិយាល័យ រឿងដំបូងដែលត្រូវប្រាកដថា តើអ្នកគេងគ្រប់គ្រាន់ឬអត់។ ដោយសារតែគុណភាពនៃការគេងកាន់តែប្រសើរ និងបំពេញតម្រូវការសម្រាករបស់អ្នក វានឹងកាត់បន្ថយលទ្ធភាពនៃការងងុយគេង។ ដូច្នេះ នៅពេលអ្នកក្រោកពីដំណេកនៅពេលព្រឹក ហើយធ្វើការនៅក្នុងការិយាល័យ អ្នកនឹងរំភើប និងពោរពេញដោយថាមពល។
២ ផឹកទឹកក្រូចឆ្មារ ឬភេសជ្ជៈប៉ូវកម្លាំង គន្លឹះមួយទៀត ដើម្បីកុំឲ្យដេកលក់នៅការិយាល័យ គឺផឹកទឹកក្រូចឆ្មារ ឬភេសជ្ជៈប៉ូវកម្លាំង។ វិធីសាស្ត្រនេះមានប្រសិទ្ធភាពណាស់ ក្នុងការការពារពីការងងុយគេងពេលធ្វើការ។ ប៉ុន្តែសូមកុំផឹកកាហ្វេពេញមួយថ្ងៃ ព្រោះអាចប៉ះពាល់ដល់សុខភាព។ គ្រាន់តែផឹកអ្វីដែលអ្នកចូលចិត្ត និងធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ ទៅបានហើយ។
៣ បំពេញក្រពះរបស់អ្នក ជាមួយនឹងអាហារពេលព្រឹក មូលហេតុដែលភាគច្រើនធ្វើឲ្យមនុស្សងងុយគេងនៅកន្លែងធ្វើការគឺដោយសារតែក្រពះទទេ និងឃ្លាន។ គន្លឹះទីបីនេះ គឺត្រូវប្រាកដថាអ្នកបានបំពេញក្រពះជាមួយនឹងអាហារពេលព្រឹក ។ អាហារពេលព្រឹកមិនចាំបាច់ជាអាហារឆ្ងាញ់ៗដូចជាបាយទេ អ្នកអាចមានបបរ គ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែ ឬសូម្បីតែនំប៉័ង។ មិនថាអាហារពេលព្រឹកអ្វីនោះទេ អ្វីដែលសំខាន់នោះគឺក្រពះរបស់អ្នកឆ្អែត ដើម្បីកុំឲ្យការផ្ដោតអារម្មណ៍ខុស ហើយមិនងងុយគេងដោយសារតែឃ្លាន។
៤ អ្នកអាចធ្វើការ ខណៈពេលកំពុងស្តាប់តន្ត្រី ប្រសិនបើអនុញ្ញាត គន្លឹះមួយទៀតដើម្បីកុំឲ្យងងុយគេងពេលធ្វើការក្នុងការិយាល័យ គឺអាចធ្វើវាបានពេលកំពុងស្តាប់តន្ត្រី។ ប៉ុន្តែជាការពិតណាស់ វាអាចធ្វើទៅបានលុះត្រាតែកន្លែងធ្វើការ និងចៅហ្វាយរបស់អ្នកអនុញ្ញាត ព្រោះគ្រប់ការិយាល័យមានច្បាប់ផ្សេងៗគ្នា។ ជៀសវាងតន្ត្រីសម្រាកលំហែជាមួយចង្វាក់ផ្អែមល្ហែម ប៉ុន្តែជ្រើសរើសតន្ត្រីដែលពោរពេញដោយថាមពលដូចជាបទញាក់ជាដើម។ ដោយសារ តន្ត្រីដែយើងស្តាប់អាចប៉ះពាល់ដល់ស្មារតី និងខួរក្បាល ដូច្នេះទើបមិនមានអារម្មណ៍ងងុយគេង។
៥ ធ្វើការលាតសន្ធឹង ប្រសិនបើមានអារម្មណ៍ងងុយគេង ការងងុយគេងពេលធ្វើការនៅក្នុងការិយាល័យ គឺជារឿងធម្មតាដែលកើតឡើងចំពោះយើង ហើយវិធីមួយដើម្បីយកឈ្នះវា គឺការលាតសន្ធឹងរាងកាយ។ ជាឧទាហរណ៍ ប្រសិនបើអ្នកស្ងាបច្រើនជាងមួយដង ចូរលាតសន្ធឹងលាតរាងកាយ ហើយធ្វើលំហាត់ប្រាណបន្តិច។ ប្រសិនបើមានការខ្មាសអៀនចំពោះមិត្តរួមការងារផ្សេងទៀត អ្នកអាចធ្វើវានៅកន្លែងស្ងាត់ ឬបន្ទប់។
ប្រសិនបើអ្នកងងុយគេង នោះផលិតភាពការងារនឹងត្រូវបានរារាំង ដូច្នេះសាកធ្វើគន្លឹះទាំង៥នេះ ដើម្បីកុំឲ្យខ្លួនឯងទោរទន់នឹងដំណេកនៅការិយាល័យ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សន្តិសុខសង្គម១៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង