KPT+
តើសង្សារលោក ពូទីន មានប្រវត្តិដូចម្ដេច និងទាក់ទងគ្នាតាំងពីឆ្នាំណា?
ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានប្រកាសដាក់ទណ្ឌកម្មនាង Alina Maratovna Kabaeva ជាសង្សាររបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលជាផ្នែកមួយនៃវិធានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើឥស្សរជនរុស្ស៊ីចំពោះសង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ក្រោមមូលហេតុថា នាងកំពុងជាអ្នកដឹកនាំ ឬធ្លាប់ជាអ្នកដឹកនាំមន្ត្រីប្រតិបត្តិធំៗរុស្ស៊ី ឬជាសមាជិកក្រុមប្រឹក្សាភិបាលនៃរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ។

ដូច្នេះតើនាង Kabaeva ធ្លាប់ប្រកបអាជីពជាអ្វី ក៏ដូចជាមានទំនាក់ទំនងស្នេហាជាមួយលោក ពូទីន យ៉ាងដូចម្ដេច និងតាំងពីពេលណាមក?
នាង Alina Maratovna Kabaeva ឬ Kabayeva កើតថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៨៣ បច្ចុប្បន្នមានវ័យ ៣៩ ឆ្នាំគឺជាអ្នកនយោបាយរុស្ស៊ី ជាប្រធានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជាតិគ្រប់គ្រងលើទូរទស្សន៍ និងវិទ្យុដែលគាំទ្រដោយវិមានក្រឹមឡាំង និងជាអ្នកហាត់កាយសម្ព័ន្ធចង្វាក់តាំងពីអាយុ ៣ ឆ្នាំមកម្ល៉េះ ប៉ុន្តែបច្ចុប្បន្ននាងបានចូលនិវត្តន៍ហើយ ។

នាងគឺជាអត្តពលិកកាយសម្ព័ន្ធឈ្នះមេដាយច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រកាយសម្ព័ន្ធចង្វាក់រុស្ស៊ី ដោយទទួលបានមេដាយអូឡាំពិកចំនួន ២ គ្រឿង, មេដាយជើងឯកពិភពលោកចំនួន ១៤ គ្រឿង និងមេដាយជើងឯកទ្វីបអឺរ៉ុបចំនួន ២១ គ្រឿង ។ ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៤ នាង Kabaeva គឺជាសមាជិកសភាជាន់ទាបរបស់រុស្ស៊ី ឬហៅថា State Duma មកពីគណបក្ស United Russia ខណៈនៅខែកញ្ញា ឆ្នាំ ២០១៤ នាង Kabaeva បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជាតិ ។

ចំណែកពាក់ព័ន្ធនឹងរឿងស្នេហាដែលគេរាយការណ៍ថានាងជាស្រីកំណាន់របស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នោះកើតឡើងនៅខែមេសាឆ្នាំ ២០០៨ ។ អ្នកឆ្លើយឆ្លងព័ត៌មាន Moskovsky បានរាយការណ៍ថា នាង Kabaeva បានភ្ជាប់ពាក្យជាមួយលោក ពូទីន ប៉ុន្តែរឿងនេះត្រូវបាននាងបដិសេធ ហើយក្រោយមកកាសែតនោះក៏ត្រូវបានបិទ ។ ក្នុងឆ្នាំបន្ទាប់ ស្ថានភាពនៃទំនាក់ទំនងរបស់នាង Kabaeva និងលោក ពូទីន បានក្លាយជាប្រធានបទក្ដៅ រួមទាំងការចោទប្រកាន់ថា អ្នកទាំងពីរមានកូនច្រើននាក់ជាមួយគ្នាផងដែរ ។

នៅខែកក្កដា ឆ្នាំ ២០១៣ នាង Kabaeva បាននិយាយថា នាងមិនមានកូនជាមួយលោក ពូទីន ទេ ប៉ុន្តែព័ត៌មានលាក់លៀមរបស់នាងបិទមិនជិតនោះទេ ពោលនៅខែមីនា ឆ្នាំ ២០១៥ នាងត្រូវបានគេរាយការណ៍ថាបានផ្តល់កំណើតឲ្យកូនស្រីម្នាក់នៅមន្ទីរពេទ្យ VIP នៃតំបន់ Saint Ann ក្នុងទីក្រុង Ticino ប្រទេសស្វីស ។
បន្ទាប់មកទៀតក្នុងឆ្នាំ ២០១៩ នាងត្រូវគេរាយការណ៍ថាផ្តល់កំណើតបានកូនប្រុសភ្លោះនៅគ្លីនិកសម្ភព Kulakov ក្នុងទីក្រុងមូស្គូ ។ យោងតាមកាសែតស្វីស SonntagsZeitung បានរាយការណ៍នៅឆ្នាំ ២០២២ នេះថា គ្រូពេទ្យរោគស្ត្រីជនជាតិស្វីសដែលមានដើមកំណើតរុស្ស៊ី គឺជាអ្នកជួយក្នុងការសម្រាលកូនទាំងពីរ ដោយក្នុងនោះអ្នកគ្រូពេទ្យបានបញ្ជាក់ថា កូនប្រុសដំបូងកើតនៅក្នុងឆ្នាំ ២០១៥ និងកូនប្រុសទី ២ កើតនៅឆ្នាំ ២០១៩ ហើយអ្នកទាំងពីរគឺជាកូនប្រុសរបស់លោក ពូទីន ។

យោងតាមមន្ត្រីសន្តិសុខរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបបានឲ្យដឹងថា នាង Kabaeva បានចំណាយពេលយ៉ាងយូរនៅក្នុងប្រទេសស្វីស ចាប់តាំងពីឆ្នាំ ២០១៥ មក នៅឯលំនៅដ្ឋានក្នុងទីក្រុង Lugano និងទីក្រុង Cologny ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត