Connect with us

KPT+

ឱសថ ៤ ប្រភេទ ជួយបំប៉នស្បែក និងសក់ កាន់តែស្រស់ស្អាត

បានផុស

នៅ

សម័យ​នេះ​​គ្រឿង​ថែ​សម្រស់គឺងាយរកបាន ទាំងផលិតផលចិញ្ចឹមស្បែកមុខ ស្បែកដងខ្លួន សក់ ដល់ចុងក្រចក ហើយប្រើប្រាស់តាមវិធីផ្សេងៗគ្នា។ ទន្ទឹមនោះមានផលិតផល ខ្លះងាយស្រួលស្វែងនិងជាឱសថក្នុងផ្ទះជុំវិញខ្លួនយើងថែមទៀ់តផង។

១ អំពិល អម្ពិល​គឺជាគ្រឿងផ្សំ​ដែលត្រូវបានគេប្រើ​ជាភ្នាក់ងារ​បំប៉នស្បែក​ អស់​រយៈពេលជាយូរមកហើយ ព្រោះវាមានឥទ្ធិពល​អាស៊ីដ​ខ្សោយ។ វា​ជួយ​កម្ចាត់​ជាតិ​កខ្វក់​ចេញពី​ស្បែក និង​ជួយ​សម្អាត​ស្បែក​ថ្នមៗ​។ ដូច្នេះ​ហើយ អម្ពិល​ជួយ​មិន​ឲ្យមាន​សារធាតុ​កខ្វក់ ឬ​ស្ទះ​រន្ធ​ញើស​ឡើយ​ ជាពិសេសសម្បូរទៅដោយវីតាមីន C ខ្ពស់ ពេល​ប្រើ​សម្រាប់​ខាត់ ​វា​នឹង​ជួយ​កាត់​បន្ថយ​ស្នាម​អុច​ខ្មៅ ធ្វើ​ឲ្យស្បែក​ភ្លឺថ្លា និងមើលទៅមានសុខភាពល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ រមៀត ឱសថ​ក្នុងផ្ទះ​ដែល​គេ​ស្គាល់​ថា​ ជា​អាថ៌កំបាំង​សម្រស់ដែល​ស្រីៗប្រើ​តាំង​ពី​បុរាណ​មក​ គឺជា​រមៀត​​។​ រមៀត​ជា​ឱសថ​មួយ​ប្រភេទ ​ដែល​មាន​ប្រយោជន៍​ច្រើន​ អាចយកទៅធ្វើម្ហូបបាន ប្រើជារុក្ខជាតិឱសថ រួម​ទាំង​ជា​ជំនួយ​ដល់​ការ​ចិញ្ចឹម​ស្បែក​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ផង​ដែរ។ នោះគឺដោយសារតែរមៀតមានសារធាតុ Curcumin ដែល​មាន​ការ​លូតលាស់​ប្រឆាំង​នឹង​ផ្សិត ​បាក់តេរី ដូច្នេះ​ហើយ​ជួយ​ព្យាបាល​ជំងឺ​ស្បែក និង​កាត់បន្ថយ​ការ​រលាក​ស្បែក​។ រមៀតក៏កំចាត់ជាតិប្រេងលើសនៅលើស្បែក កាត់បន្ថយមុន និងធ្វើឲ្យ​ស្បែកមុខរលោង។

៣ Aloe Vera ប្រទាល​កន្ទុយ​ក្រពើ​ជា aloe vera ដ៏​ល្អ​មួយ ​ជាមួយ​នឹង​អត្ថប្រយោជន៍​ដ៏​ល្អ ដែល​ជួយ​បន្ថែម​សំណើម​ដល់​ស្បែកមិន​ឲ្យ​ស្ងួត និង​ជួយ​ស្បែក​ដែល​រលាក​ដោយសារ​កម្ដៅ​ថ្ងៃ។ លើស​ពី​នេះ ប្រទាល​កន្ទុយ​ក្រពើ មាន​លក្ខណៈ​សម្បត្តិ​ ជួយ​សម្លាប់​មេរោគ ព្យាបាល​របួស និង​កាត់​បន្ថយ​ស្លាក​ស្នាម​មុន។ ទន្ទឹម​នោះ​ វា​ក៏​ជួយ​ផ្ដល់​ជាតិ​ទឹក​ដល់​សក់ និង​ស្បែក​ក្បាល។

៤ ក្រូចសើច ប្រសិនបើអ្នកចង់ចិញ្ចឹមសក់​ឲ្យ​ទន់រលោង ខ្មៅ និងភ្លឺចែងចាំង ក្រូចសើចគឺជាជំនួយមួយទៀត ​ដែលមិនគួរ​មើលរំលង។ ដែល​អាចត្រូវបានប្រើសម្រាប់គ្រប់ផ្នែកចាប់ពី​ឫស ស្លឹក ផ្លែ និង​ទឹក​។ ក្រូចសើចជួយ​ព្យាបាល​ជំងឺ និង​ពង្រឹងប្រព័ន្ធការពាររាងកាយ រួមទាំងអត្ថប្រយោជន៍​នៃការចិញ្ចឹមសក់ និងស្បែកក្បាលផងដែរ។ ដោយសារតែ bergamot គឺសម្បូរបែប សារធាតុប្រឆាំង​អុកស៊ីតកម្ម ជួយឲ្យ​សក់មានទំងន់ ទន់រលោង មានទំងន់ រារាំង​ការលូតលាស់​នៃផ្សិត ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទឹករមៀតមិនត្រឹមតែជួយដល់ស្បែក តែនៅមានប្រយោជន៍ច្រើនទៀត

ចុចអាន៖សកម្មភាព ៤ យ៉ាង ធ្វើឲ្យមុខចាស់មុនអាយុ





Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម