KPT+
គុណប្រយោជន៍របស់ផ្លែតាសក់ ១០ យ៉ាង យើងគួរញ៉ាំរាល់ថ្ងៃ
ផ្លែតាសក់ជាបន្លែលក់ដាច់លើទីផ្សារ ប៉ុន្តែមិនសូវមានអ្នកចូលចិត្តញ៉ាំប៉ុន្មានទេ ភាគច្រើនអ្នកទិញទៅដើម្បីទុកជាអន្លក់ ឬដើម្បីសុខភាពតែប៉ុណ្ណោះ។ យើងដឹងរួចមកហើយថា តាសក់មិនសូវមានរសជាតិដិតៗដូចអាហារផ្សេងៗមែន យ៉ាងណាក្ដីមនុស្សនៅតែមិនអាចខ្វះបន្លែដ៏សំខាន់នេះបាន ទាំងនេះហើយជាមូលហេតុ ដែលគ្រប់គ្នាគួរតែរៀនញ៉ាំត្រសក់ឲ្យញឹកញាប់៖
១. តាសក់ធ្វើឲ្យឈាមត្រជាក់
តាសក់មានសមត្ថភាពបញ្ចុះសីតុណ្ណភាពឈាម ទើបគេនិយមយកតាសក់មកម៉ាស្សាកន្លែងៗហើមៗ ដូចជាមុខជាដើម។
២. តាសក់មានវីតាមីនច្រើន
តាសក់មានផ្ទុកវីតាមីនដែលរាងកាយត្រូវការរៀងរាល់ថ្ងៃរួមមាន វីតាមីនបេ១ វីតាមីនបេ២ វីតាមីនបេ៣ វីតាមីនបេ៥ វីតាមីនបេ៦ ហ្វូលីកអាស៊ីដ (Folic Acid) វីតាមីនស៊ី កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម និងស័ង្កសី។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/Grow-Cucumbers-1200x667-1-1024x569.jpg)
៣. តាសក់បំបាត់ក្លិនមាត់
តាសក់ជួយកម្ចាត់ក្លិនមាត់បានយ៉ាងល្អ ដោយគ្រាន់តែត្រសក់មួយចំណិតមកដាក់កណ្ដាលមាត់ ៣០វិនាទី សារជាតិគីមីនៅក្នុងត្រសក់ នឹងជួយសម្លាប់បាក់តេរីដែលបណ្ដាលឲ្យមានក្លិនមាត់តែម្ដង។
៤. តាសក់បំបាត់ស្ត្រេស
សូម្បីតែបញ្ហាស្ត្រេសក៏ត្រសក់អាចជួយបានដែរ ព្រោះវាសម្បូរដោយវីតាមីន ជាពិសេសវីតាមីនបេកុំផ្លិចដែលវាទៅសម្រួលប្រព័ន្ធប្រសាទរបស់យើង។ អ្នកអាចកាត់តាសក់រួចយកមកដាក់ក្នុងទឹកពុះឲ្យវាបញ្ចេញចំហាយក្លិនក្រអូបភាយជួយបន្ថយការភ័យស្លន់ស្លោ និងការថប់បារម្ភដែលបណ្ដាលមកពីភាពតានតឹង។
៥. តាសក់ជូតកញ្ចក់ស្រអាប់
កញ្ចក់ក្នុងបន្ទប់ទឹកស្រអាប់ក៏អាចប្រើតាសក់យកមកដុសបានដែរ វានឹងបំបាត់ភាពស្រអាប់មកពីទឹកក្ដៅនោះ។
៦. តាសក់ជួយបញ្ចុះទម្ងន់
ញ៉ាំតាសក់ដើម្បីបទប់ស្កាត់ការឃ្លាន ត្រសក់មួយកែវមានថាមពលត្រឹមតែ ១៦ កាឡូរីប៉ុណ្ណោះនោះមានន័យថាវាមាន “ដង់ស៊ីតេថាមពល” ទាបណាស់។ អ្នកញ៉ាំអាហារមានដង់ស៊ីតេថាមពលទាប ច្រើនតែងាយស្រួលក្នុងការសម្រកទម្ងន់។
៧. ជំនួយការពេលស្រវឹងស្រា
តាសក់មានផ្ទុកជាតិស្ករ វីតាមីនបេ និងអេឡិចត្រូលីតគ្រប់គ្រាន់ ដើម្បីបំពេញសារជាតិសំខាន់ៗដែលរាងកាយបាត់បង់។ ញុំាពីរបីចំណិតមុនពេលចូលគេង និងពេលព្រឹក ដើម្បីជៀសវាងការហៀរសំបោរ និងឈឺក្បាល។
៨. បំពេញកម្លាំងនៅពេលរសៀល
ជៀសវាងទទួលទានភេសជ្ជៈប៉ូវកម្លាំងផ្ទុកជាតិស្ករខ្ពស់ ប្ដូរមកញ៉ាំត្រសក់វិញព្រោះវាមានវីតាមីន និងកាបូនអ៊ីដ្រាតជួយបំពេញកម្លាំងពេលរសៀល។
៩. តាសក់ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម
ការសិក្សាទៅលើសត្វកណ្ដុរបង្ហាញថាសត្វកណ្ដុរណាដែលស៊ីត្រសក់មានស្ថេរភាពជាតិស្ករក្នុងឈាមជាងកណ្ដុរធម្មតា។
១០. តាសក់ជួយប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយ
តាសក់មានសារធាតុប្រឆាំងអុកស៊ីតកម្មពិសេស ពួកវាមិនត្រឹមតែការពារកោសិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការរលាកដែលទាក់ទងនឹងជំងឺរលាកសន្លាក់ទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/fa9d4b2072523b73a81ea53c45b3b161.jpg)
សន្មត់ថាគុណប្រយោជន៍ដែលបានរៀបរាប់ទាំងប៉ុន្មាន សុទ្ធតែសំដៅទៅលើតាសក់ស្រស់ មិនមែនតាសក់ជ្រក់ឡើយ។ ចំណែកឯអ្នកមិនចេះញ៉ាំតាសក់វិញ គួរតែដល់ពេលរៀនញ៉ាំបណ្ដើរៗទៅ ដើម្បីសុខភាពរាងកាយនិងសម្រស់៕
ប្រែសម្រួល៖ វារី
ចុចអាន៖គន្លឹះញ៉ាំទុរេនមិនឲ្យឡើងទម្ងន់ ទោះហូបច្រើនកម្រិតណាក៏ដោយ
ចុចអាន៖ផ្លែឈើរដូវវស្សា ៥ មុខ ល្អសម្រាប់សុខភាព ប្រឆាំងភាពត្រជាក់ និងអុកស៊ីតកម្ម
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?