KPT+
និមិត្តសញ្ញាបុប្ផាជាតិកម្ពុជា រីកពេញ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥
និមិត្តសញ្ញា បុប្ឆាដំណាងជាតិកម្ពុជា ពោលគឺ រូបផ្ការំដួល បានដាក់បង្ហាញខ្លួនគ្រប់ទីកន្លែង នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-03_10-38-21-3-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/៥-4-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/៨-1024x683.jpg)
កិច្ចប្រជុំនេះ ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញជាសេចក្តីសម្រេចចិត្តនានាសម្រាប់មេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា សម្រេចក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/៤-5-770x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/២-9-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/៣-7-772x1024.jpg)
ផ្ការំដួល ត្រូវបាន កម្ពុជា កំណត់យកធ្វើជាផ្កាតំណាងអត្តសញ្ញាណរបស់ជាតិ តាមព្រះរាជក្រឹត្យចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៥។ ការសម្រេចយករំដួលជាផ្កានិមិត្តរូបរបស់ជាតិនេះ ក៏ដោយសារតែផ្ការំដួលមានក្លិនក្រអូបឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញ និងផ្តល់នូវអត្ថប្រយោជន៍ច្រើន នៅក្នុងសង្គមខ្មែរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/rumduol-flower1.2e16d0ba.fill-960x540-1.jpg)
គួរបញ្ជាក់ថា ផ្ការំដួល មានឈ្មោះវិទ្យាសាស្ត្រ “Mitrella mesnyi” និងជាភាសាអង់គ្លេស “Rumdul”។ ផ្ការំដួលមានពណ៌លឿង-ស មានក្លិនក្រអូបផ្សាយបានឆ្ងាយ ចោលក្លិននៅពេលរសៀល និងពេលព្រលប់។ រំដួលមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្របទីកន្លែងក្នុងប្រទេសកម្ពុជា ហើយត្រូវប្រជាជននិយមយកមកដាំលំអតាមគេហដ្ឋាន និងសួនសាធារណៈ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/34E8752C-2001-4177-A44C-86E5FE70E5A3.jpeg)
ដោយសារផ្ការំដួលមានក្លិនក្រអូបរបៀបនេះ ខ្មែរពីបុរាណកាលនិយមប្រើប្រាស់វាជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារី។ ផ្ការំដួលមានក្លិនដ៏ក្រអូបជាទីទាក់ទាញអារម្មណ៍របស់មហាជនទូទៅ ហេតុនេះ បានជាគេច្រើនប្រដូចនារីខ្មែរទៅនឹងផ្ការំដួលរហូតដល់មានកវីនិពន្ធខ្មែរខ្លះបានបន្សល់ទុកនូវបទចម្រៀងមួយចំនួនដូចជា រំដួលក្រចេះ ឬរំដួលពោធិ៍សាត់ រំដួលសុរិន្ទ ជាដើម៕
អត្ថបទ៖ ច័ន្ទ វីរៈ
![](https://www.kampucheathmey.com/wp-content/uploads/2022/08/9B9BEF86-0001-4AEA-860E-6F00B7C5346B.jpeg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?