KPT+
ទិដ្ឋភាពចម្លែកមិនគួរឱ្យជឿ នៃសាលារៀនចំនួន ៥ មើលហើយជក់ចិត្ត
អត្ថបទនេះបង្ហាញអ្នក នូវអំពីសាលារៀនដ៏អស្ចារ្យនៅជុំវិញពិភពលោក ដែលមានបរិស្ថាននិងទិដ្ឋភាពទាក់ទាញដ៏ ពិសេស ឃើញកាលណាហាក់ចង់ត្រលប់ទៅរៀន ទៅទទួលកិច្ចការផ្ទះមកធ្វើបន្តវិញ។
ការអប់រំមានសារៈសំខាន់ ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា ពេលខ្លះបរិយាកាសល្អនិងវិធីសាស្រ្តពិសេស អាចជួយឲ្យសិស្សអនុវត្តបានរឹតតែល្អប្រសើរនិងរីករាយចំពោះការមានពេលវេលាចំណាយក្នុងការសិក្សាជាងធ្វើអ្វីផ្សេង។
១ សាកលវិទ្យាល័យ Nanyang ប្រទេសសិង្ហបុរី

អាគារសិក្សានៅ Nanyang រចនាលាយបញ្ចូលគ្នា រវាងទិដ្ឋភាព ធម្មជាតិរួមជាមួយសិល្បៈគួរឱ្យភ្ញាក់ផ្អើល ស្ញប់ស្ញែង ដោយមានដំបូលស្មៅ និងខ្សែកោងរាងមូល ផ្តល់នូវអារម្មណ៍អសា្ចរ្យ នៃកំពូលស្ថាបត្យកម្ម។ ការវិនិយោគទឹកប្រាក់សាសង់និងគូសវាស គឺមានដល់ ទៅចំនួន ៤៥ លានដុល្លារអាមេរិកធ្វើឱ្យវាក្លាយជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យដែលមានពណ៌បៃតងស្រស់ និងពន្លឺគ្រប់គ្រាន់បរិយាកាសដ៏ពិសេស ជាមួថ្លៃសិក្សាជាមធ្យមក្នុងមួយឆ្នាំប្រហែល ៣០,០០០ ដុល្លារសម្រាប់និស្សិតអន្តរជាតិ។

២ សាកលវិទ្យាល័យ Durham ប្រទេសអង់គ្លេស

ប្រទេសអង់គ្លេសពោរពេញទៅដោយប្រាសាទថ្មពីសម័យរាជវង្សដ៏អស្ចារ្យរបស់ពួកគេ។ ខ្លះត្បិតតែ បាក់បែកហើយមែន តែគេក៏បានបរិច្ចាគឱ្យជាកន្លែងសម្រាប់ដល់សាកលវិទ្យាល័យដែលទើបបង្កើតថ្មី។ នោះជាហេតុផលដែល ប្រាសាទ Durham ធ្លាប់ជាព្រះវិហារកាលពីសតវត្សរ៍ទី ១៨ ត្រូវបានបរិច្ចាគមកជាអាគារសិក្សាដ៏បុរាណនិងអស្ចារ្យ ក្នុងចំណោមអគារចំណាស់ជាងគេបំផុតនៅលើពិភពលោកក្នុងរូបភាពជាសាកលវិទ្យាល័យមួយ។ អាគារនេះ ក្លាយជាតំបន់បេតិកភណ្ឌយូណេស្កូផងដែរ។ ដូច្នេះអ្នកអាចស្រមៃមើលថា តើប្រាសាទនេះមើលទៅដូចជាស្រស់ស្អាតនិងរុងរឿងយ៉ាងណានៅពេលដែលបានប្រែក្លាយមកជាសាលារៀនហើយសិស្សមានឱកាសសិក្សាក្នុងនោះរាល់ថ្ងៃ?
៣ អគារជីវសាស្រ្ត Phoenix’s Biomedical Sciences សហរដ្ឋអាមេរិក

នៅអាមេរិកសាកលវិទ្យាល័យមួយចំនួន ទទួលការបំផុសគំនិតពីប្រវត្តិសាស្ត្ររបស់ពួកគេ តួយ៉ាង អគារភាពជាដៃគូជីវវិទ្យា វិទ្យាសាស្ត្រ ជីវចលវិទ្យាមួយនេះ ត្រូវបានរកឃើញនៅក្នុងបរិស្ថានរដ្ឋដែលនៅខាងក្នុងពេញដោយប្រព័ន្ធបច្ចេកវិទ្យានិងឧបករណ៍ល្អបំផុតមួយចំនួនសម្រាប់អំណោយផលដល់ ការស្រាវជ្រាវ។
៤ សាកលវិទ្យាល័យ Mcole Maternelle Pajol ក្រុងប៉ារីស ប្រទេសបារាំង

តើអ្នកនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើកំពុងរៀន តែអាចមើលឃើញឥន្ធនូពណ៌និងពណ៌ចម្រុះបំផុត? École Maternelle Pajol ជាកំពូលសាលាដែលមានទិដ្ឋភាពចម្រុះពណ៌មិនធ្លាប់ឃើញនៅលើពិភពលោក។
អគារដែលទើបរចនាថ្មីមានពណ៌ស្រស់ស្អាតទាំងខាងក្នុងនិងខាងក្រៅ ត្រូវបានរចនាឡើងដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាដែលមកឃើញ មានអារម្មណ៍សប្បាយរីករាយ ជំរុញអារម្មណ៍និងគំនិតច្នៃប្រឌិត និងស្មារតី ជឿជាក់ចំពោះជីវិត។
៥ សាលារៀន River Plate អាហ្សង់ទីន
មានទីតាំងនៅខាងក្នុងពហុកីឡដ្ឋានបាល់ទាត់របស់អាហ្សង់ទីនតែម្តង។ អស្ចារ្យអត់? ពេលខ្លះកុមារៗ អាចមើលការប្រកួតកីឡាពីថ្នាក់រៀនផ្ទាល់របស់ពួកគេ។ ជាការពិតសាលាប្រភេទនេះត្រូវបានបង្កើតឡើងក្នងគោលដៅ ជំរុញក្មេងៗឱ្យចូលចិត្តវិស័យកីឡាដែលជាមោទនភាពដ៏សម្បើមមួយរបស់អាហ្សង់ទីន៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ មកស្គាល់ប្រទេស១១ ដែលក្រុមមហាសេដ្ឋីគិតថាអាចទុកលុយគេបានដោយសុវត្ថិភាព
ចុចអាន៖ សាកលវិទ្យាល័យថ្លៃបំផុតក្នុងលោក តម្លៃ ១៥៩,៦៤៤ ដុល្លារក្នុងមួយឆ្នាំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ