Connect with us

KPT+

“ផ្ទះកណ្ដាលបឹង” វគ្គ២ ចេញវីដេអូ Book Trailer មិនបានប៉ុន្មាន អ្នកគាំទ្រទទូចចង់ឲ្យមានជា ភាពយន្ត

បានផុស

នៅ

ប្រលោមលោកបែបអភិនីហារ “ផ្ទះកណ្ដាលបឹង” វគ្គ២ បានចេញវីដេអូ Book Trailer កាលពីប៉ុន្មានថ្ងៃមុន ​ដើម្បី​បង្ហាញ​ពី​សាច់រឿងដែលមាន​​ក្នុង​សៀវភៅ​មួយ​ក្បាល​នេះ​ ជូន​ដល់​បណ្ដាអ្នកគាំទ្រ​ដែល​ទន្ទឹង​រង់ចាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ​ដែរ​ ក្រោយ​លេច​វីដេអូ​ដែល​បង្ហាញ​ពី​សាច់រឿង​តាំង​ពី​វគ្គ​មួយ​រួច​មក ​បណ្ដា​អ្នកគាំទ្រ​របស់​ស្រលាញ់​សៀវភៅ​ ក៏​ដូចជា​ប្រលោមលោក​”ផ្ទះ​កណ្ដាល​បឹង” ​បាន​ទទូច​ឲ្យ​អ្នក​និពន្ធ​ចេញ​ជា​ភាពយន្ត​ពិតៗ ​ដូច​អ្វី​ដែល​វីដេអូ Book Trailer បានបង្ហាញ។ ជាពិសេសរាល់ឈុតឆាកនីមួយៗស្ដែងពីសម័យលោកម្ចាស់ដង្ខៅ ព្រហ្ម អាទិត្យ​ ដែលជាអ្នកជំនួញជោគជ័យវ័យក្មេងម្នាក់ក្នុងអំឡុងឆ្នាំ ១៨៩០។ 

យ៉ាងណាមិញ​ ខណៈ​ពេល​ដែល​វីដេអូ Book Trailer បាន​ចេញ​រួច កាលពីម្សិលមិញនេះ​ផេកផ្លូវការ​របស់​ស្រលាញ់​សៀវភៅ​ ក៏​បាន​បើក​ឲ្យ​អ្នក​អាន​បាន​កក់​ប្រលោមលោក “​ផ្ទះ​កណ្ដាល​បឹង” ​វគ្គ២ នេះ​យ៉ាង​​​គគ្រឹកគគ្រេង​ថែមទៀត។

គួរ​រំលឹក​ថា”ផ្ទះ​កណ្ដាល​បឹង” វគ្គ២ ជា​ស្នាដៃ​តែង​និពន្ធ​រួមគ្នា​របស់​អ្នកនិពន្ធ​ ម៉ានិត​ ​ម៉ូលីនណា​ និង​ប្អូនប្រុស​របស់​លោកគឺ ម៉ុង​ ម៉ានុត ​ខណៈ​ផ្ទះ​កណ្ដាល​បឹង” វគ្គ១ ជាស្នាដៃរបស់ម៉ានិតតែ​ប៉ុណ្ណោះ៕

សូមទស្សនាវីដេអូ Book Trailer ខាងក្រោម៖

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រលោមលោក «ស្រឡាញ់បងជ្រៅជាងសមុទ្រ» នឹងចេញផ្សាយយប់នេះ ក្រោយអ្នកគាំទ្ររង់ចាំជិត ២ ឆ្នាំ

ចុចអាន៖៥ គន្លឹះ សម្រាប់អ្នកចាប់ផ្ដើមអានប្រលោមលោកភាសាអង់គ្លេស​លើកដំបូង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម