KPT+
អត្ថប្រយោជន៍ ៤ យ៉ាង របស់ផ្លែម្រះ ឱសថបំប៉នសម្រស់ ដែលនារីៗមិនគួររំលង
ពេលនិយាយពីផ្លែម្រះ ប្រាកដជាមានមនុស្សជាច្រើនគិតដល់បន្លែដែលផ្ដល់រសជាតិល្វីង ហើយក៏ជាបន្លែមួយប្រភេទទៀត ដែលពិបាកញ៉ាំជាងគេ។
ថ្វីត្បិតតែរសជាតិល្វីង មិនត្រូវបានគេចូលចិត្តដោយមនុស្សជាច្រើនក៏ដោយ។ ប៉ុន្តែបើនិយាយពីលក្ខណៈសម្បត្តិដែលទទួលបានពីបន្លែនេះវិញ មិនត្រឹមមានអត្ថប្រយោជន៍ដល់សុខភាពប៉ុណ្ណោះទេ។ ប៉ុន្តែក៏មានលក្ខណៈសម្បត្តិសម្រស់ផងដែរ។
១ ធ្វើឲ្យស្បែកភ្លឺថ្លា
ផ្លែម្រះមានលក្ខណៈសម្បត្តិជួយកាត់បន្ថយស្នាមអុចខ្មៅ កាត់បន្ថយស្នាមមុន ជួយឲ្យស្បែកមានសុខភាពល្អ បង្កើនប្រព័ន្ធភាពស៊ាំនៃស្បែក មិនងាយប្រតិកម្ម។ វាក៏ជួយកាត់បន្ថយភាពជ្រីវជ្រួញ សម្រាប់អ្នកដែលមានអាយុកាន់តែច្រើនផងដែរ។ សម្រាប់នារីដែលចង់បានស្បែកស្អាត គ្មានស្នាមជ្រីវជ្រួញ និងស្នាមអុចខ្មៅ ការផឹកទឹកម្រះច្របាច់ថ្មីៗអាចជួយបាន បើមិនចេះល្វីងក៏អាចបន្ថែមទឹកស៊ីរ៉ូបន្តិច ដើម្បីឲ្យវាកាន់តែងាយស្រួលផឹក។
២ បំបាត់ការរលាកស្បែកពីព្រះអាទិត្យ
លក្ខណៈសម្បត្តិមួយដែលត្រូវបានគេចាត់ទុកថា ជាចំណុចលេចធ្លោនៃលក្ខណៈសម្បត្តិនៃសម្រស់របស់ផ្លែម្រះ គឺជួយព្យាបាលស្បែកដែលរលាកដោយសារកម្ដៅថ្ងៃ ព្រោះម្រះគឺជាបន្លែដែលផ្ដល់ភាពត្រជាក់ និងសំណើម។ នេះជួយឲ្យស្បែកដែលត្រូវកម្ដៅថ្ងៃឲ្យមានភាពប្រសើរឡើងវិញ។ សម្រាប់ស្ត្រីដែលមានបញ្ហាស្បែក ដែលងាយត្រូវកម្ដៅថ្ងៃ។ ត្រូវបានណែនាំឲ្យកាត់ផ្លែម្រះស្រស់ជាកង់ៗ រួចយកទៅស្ងោរក្នុងទឹកដែលដាំពុះប្រហែល ១៥ នាទី រួចទុកឲ្យត្រជាក់។ បន្ទាប់មក លាយជាមួយទឹកសីតុណ្ហភាពធម្មតា ហើយងូតជម្រះជាមួយសាប៊ូ។ ធ្វើបែបនេះ ប្រហែល៣ថ្ងៃនឹងឃើញលទ្ធផលល្អមិនខាន។
៣ ពង្រឹងសក់
សម្រាប់មិត្តនារីដែលចង់បានសក់រឹងមាំ និងភ្លឺរលោងបែបធម្មជាតិ រួមទាំងអ្នកដែលមានបញ្ហាសក់ មិនថាសក់ជ្រុះ សក់ស្ងួត និងសក់សំពោងទេ វាអាចដោះស្រាយជាមួយផ្លែម្រះឬប្រើវិធីកិនម្រះ លាយជាមួយទឹកដោះគោជូរ ហើយយកមកអប់លើសក់។ ទុកចោលប្រហែល ១៥ នាទី រួចលាងសម្អាតសក់ដូចធម្មតា។ វិធីទាំងអស់នេះ ជួយឲ្យសក់អ្នកស្អាត ភ្លឺរលោង និងគ្មានសក់ជ្រុះទៀតទេ។
៤ ជួយពន្លឿនការរំលាយអាហារ
ការញ៉ាំម្រះក៏ជួយសម្រកទម្ងន់បានដែរ។ ព្រោះផ្លែម្រះមានទឹកច្រើន វាក៏ជួយឲ្យក្រពះពេញបានលឿន និងយូរផងដែរ។សំខាន់វាក៏ជួយពន្លឿនការរំលាយអាហារផងដែរ ដូច្នេះមិត្តនារីណាដែលចង់បានរាងស្រឡូនស្អាត សូមបន្តញ៉ាំផ្លែម្រះជារៀងរាល់ថ្ងៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច