KPT+
ទំនោរសង្គមដែលចង់ជោគជ័យហួសហេតុពេក មនុស្សក្លាយជាបរាជ័យជាមួយបីយ៉ាងនេះ
យុវវ័យក្នុងសម័យកាលនេះរងសម្ពាធនៃការចង់ជោគជ័យឲ្យរហ័សមុន៣០ឆ្នាំ ឬមានផ្ទះធំទ្រនំខ្ពស់ តួនាទីជា CEO MD Director ។ល។ ខណៈកាលពីជំនាន់មុនអត់ឃ្លានយ៉ាងណា មនុស្សរស់សប្បាយចិត្តជាង។
ខាងក្រោមនេះ កម្ពុជាថ្មីបង្ហាញជូនសកម្មភាពបីយ៉ាង ដែលពួកគេកំពុងអនុវត្តិដោយមិនដឹងខ្លួនព្រោះតែប្រញាប់ស្លន់ស្លោចង់បានជោគជ័យ។
១ ស្វះស្វែងរកផ្លូវកាត់ខាតពេលមិនបានបញ្ចេញសមត្ថភាពពិត

មនុស្សសម័យនេះភាគច្រើនលែងជឿលើសមត្ថភាពពិត ប៉ុន្តែជឿលើខ្នងបង្អែក ខ្សែទុយោ លួចបន្លំ មិនថាបន្លំម៉ោងការងារ បន្លំលុយកាក់ និងបន្លំយកគំនិតយោបល់គ្នា។ កាលពីមុនយុវវ័យជាវ័យដែលពេញដោយសេចក្តីសង្ឃឹមតែពេលនេះ យុវវ័យមួយភាគធំចេះបត់បែនទៅរកការកេងកិបនិងសូកប៉ាន់ជាងចាស់ៗ សម័យកាលមុនខ្លួនទៅទៀតតើនេះបណ្តាលមកពីអ្វី? ចង់ជោគជ័យហួសហេតុទំាងដែលមិនស្គាល់អត្ថន័យពិតនៃពាក្យថា ជោគជ័យជាអ្វី។
២ រកអ្នកដទៃមកសម្រាប់បន្ទោសជំនួសកំហុសខ្លួន

ពេលដែលហ៊ានធ្វើជាអ្នក«លួច»យ៉ាងចេញមុខនឹងទុកថាជារឿងធម្មតាពួកគេថែមទំាងហ៊ានចោទសង្គម ចោទមេដឹកនាំ និងចោទអ្នកណាក្តីដែលពាក់ពន្ធ័ខ្លួនឱ្យរ៉ាប់រង ទង្វើកំហុសរបស់ខ្លួនរាល់ពេលត្រូវចាប់បាន។ តាមពិតចរិតលក្ខណៈមនុស្សនៅពីក្រោយការសម្រេចចិត្តទាំងឡាក្នុងជីវិត ប្រសិនបើយើងដែរតាមមនុស្សល្អយើងដើរត្រូវ យកមនុស្សអាស្រូវជាIdolយើងនឹងលង់ខ្លួនព្រោះចង់មានឆាប់ រំភើបចំពោះអំណាចសម្លុតបង្អួតអ្នកដទៃ ផឹកស៊ីស្រែកឡូឡា គឺឡើងធំទំាងមិនមានបទពិសោធន៍ ។ ហ៊ាន លួចទ្រព លួចម៉ោង លួចផេកលើបណ្តាញសង្គម hakeចូលទិន្នន័យ និងលួចអ្វីផ្សេងទៀត ទំាងការពារថាខ្លួនឯងត្រូវ សង្គមជាអ្នកខុស។
៣ ឲ្យតម្លៃលើសម្ភារៈជាងសីលធម៌

មនុស្សខ្លះព្រមហៅមនុស្សម្នាក់ទៀតថា Idol (មនុស្សដែលខ្លួនចង់យកគំរូតាម) ទាំងដែលអ្នកនោះ មិនបាច់ចេះអ្វីមានស្នាដៃអ្វីក៏បាន ឲ្យតែជិះឡានថ្លៃមានប្ដីឬប្រពន្ធជាអ្នកមាន ជាម្ចាស់ក្រុមហ៊ុនជាសេដ្ឋីមិនបាច់ដឹងមុខថាលុយបានមកពីណា ក្លាយជាIdolបានទំាងអស់។ បើមនុស្សដែលគេព្រមយកជាគំរូ របៀបនេះទៅហើយតើទៅ២០ឆ្នាំទៅមុខអ្នកដើរតាមនឹងក្លាយជាអ្វី?ឬមួយគ្រាន់តែរៀបការជាមួយបុរសអ្នកមានម្នាក់នឹងអាចក្លាយជាidolបាន? នេះហើយដែលហាងកែសម្ភស្សរកស៊ីបានជាងសាលារៀន ព្រោះមនុស្សជឿលើសម្រស់ជាងចំណេះដឹងនិងការតស៊ូ។
ក្នុងចំណោមទំាងបីចំណុចខាងលើ អ្នកណាមានវាហើយក៏សឹងជោគជ័យត្រឹមតែកណ្តាលផ្លូវប៉ុណ្ណោះ។ ភាគច្រើនជោគជ័យលឿន ឆាប់ឃើញ ប៉ុន្តែក្រោយមកក៏ដួលទៅវិញ ជាពិសេសនៅវ័យចូលហាប្លាយនឹងលែងមានអ្វីជាទីពឹង ព្រោះដល់វ័យមិនសូវសកម្មហើយ។ កាលនៅសកម្មមិនសូវខំបានត្រឹមរត់តាមចំណុចជោគជ័យក្លែងក្លាយទំាងនោះដល់មកស្តាយក្រោយក៏យឺតពេល។ មនុស្សវ័យចំណាស់រស់នៅពឹងលើក្រេឌីត(កេរ៍ឺឈ្មោះ បទពិសោធន៍ លទ្ធផល)តែពេលយើងគ្មាននិង គេដឹងគ្រប់គ្នាពីវិធីដែលយើងប្រើកាលនៅយុវវ័យ តើមានអ្នកណាគេត្រូវការយើង?
ប្រែសម្រួល៖តុង ឡុង
ចុចអាន៖សហគ្រិនស្ត្រីវ័យក្មេង៥រូបដ៏លេចធ្លោក្នុងវិស័យជំនួញថៃ
ចុចអាន៖ប្រកាន់ទម្លាប់ ៤ នេះ ប្រឹងតស៊ូយ៉ាងណាក៏គង់ទៅមុខមិនបានរលូនដដែល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន