Connect with us

KPT+

អត្ថន័យគំនូរបុរាណ ៩ ផ្ទាំងដ៏គួរឲ្យខ្លាច មើលហើយព្រឺសម្បុរខ្ញាក

បានផុស

នៅ

និយាយពីរឿងរន្ធត់ភាគច្រើន គេមើលតែសៀវភៅ និងវីដេអូ មិនសូវជាមានអ្នកគិតដល់គំនូរសោះ។ ដូច្នេះថ្ងៃនេះ “កម្ពុជាថ្មី” នឹងបង្ហាញពីរូបគំនូរដ៏គួរឲ្យខ្លាច ៩ផ្ទាំង​​ ដែល​គេ​គូរ​តាំង​ពី​បុរាណ​មក​ម្ល៉េះ ​រួម​ជាមួយ​អត្ថន័យ​ខ្លះៗ​ មក​ជាមួយ​ផង​ដូចជា៖

១. នរក

គូរ​ដោយ​វិចិត្រករ​ឈ្មោះ ហេនស៍ មេមម្លីង (Hans Memling), កាលបរិច្ឆេទ៖ ឆ្នាំ ១៤៨៥

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាងកាយ​បិសាច​នេះ​មាន​ច្រើនទម្រង់ក្នុងខ្លួនតែមួយដូចជា មនុស្សស្រី មនុស្សប្រុស បិសាច នាគ ឆ្កែ និងបក្សី។ យើង​ឃើញ​ថា​វា​កំពុង​រាំ​សប្បាយ​នៅ​លើពពួក​អ្នកទោស​ដែល​រលាក​ភ្លើង​ក្នុង​ឋាននរក​គ្មាន​ទី​បញ្ចប់។ ចំណែកឯផ្លាកដែលវាលើកឡើងនោះ ចង់បង្ហាញថា “នៅ​ក្នុង​ឋាននរក​គ្មាន​ការ​ប្រោសប្រណី​ទេ” ដើម្បីឲ្យពពួកខ្មោចអស់សង្ឃឹម។ គោលបំណង​នៃ​គំនូរ​នេះ​ គឺ​ធ្វើ​ឲ្យ​មនុស្ស​ចេះ​ប្រព្រឹត្ត​អំពើ​ល្អទាន់នៅរស់។

២. សុបិន​អាក្រក់

គូរដោយ​វិចិត្រករ​ឈ្មោះ ហេនរី ហ្យ៊ូស៊ល (Henry Fuseli), កាលបរិច្ឆេទ៖ ឆ្នាំ ១៧៨១

ស្ត្រីដែលគេងលក់ជានារីស្លៀកឈុតស្រីក្រមុំត្រៀមខ្លួន​ក្លាយ​ជា​ជន​រងគ្រោះ​សម្រាប់​បូជា​ថ្វាយ​បិសាច រូបនេះផងដែរ ចង់ធ្វើឲ្យអ្នកបានឃើញមាន​សុបិន​អាក្រក់គ្រប់ៗគ្នាតាមគំនូរ។

៣. កៅអី​អគ្គិសនី

គូរដោយ​វិចិត្រករ​ឈ្មោះ អេនឌី វ៉ាហល (Andy Warhol), កាលបរិច្ឆេទ៖ ឆ្នាំ ១៩៦៤

សភាពបរិយាកាស​អាប់អ៊ួរ​ធុញថប់​ បង្ហាញ​ពី​ភាព​សោកសៅ​ប្រៀប​ដូច​ចង់និយាយពី​អនាគតកាល​របស់​អ្នក​ទោស​ដែល​ត្រូវ​ប្រើប្រាស់​កៅអី​នេះ ហើយ​នៅក្នុងរូបមាន​ខ្សែ​ធ្លាក់មកដី​ ដូច​ទើប​នឹង​យក​សាកសព​ចេញ​ទៅ​មុន​នេះ​បន្តិច។

៤. ខ្មោច​ចៃ​ឆ្កែ

គូរ​ដោយ​វិចិត្រករ​ឈ្មោះ វីលៀម ប្លែក, កាលបរិច្ឆេទ៖ ឆ្នាំ ១៨១៩-១៨២០

ចៃ​ឆ្កែនេះ​ចាប់​ជាតិ​មក​ជា​បិសាច​ដ៏​គួរ​ឲ្យ​ខ្លាចមួយ វាកាន់ចាននិង​កាំបិត​ទុក​ប្រមូល​ឈាម​មនុស្ស​ធ្វើ​ជា​ចំណី។ យោង​តាម​មិត្តភ័ក្ដិ​របស់​វិចិត្រករ​គាត់​បង្ហើបថា លោក​ប្លែក​ធ្លាប់​ឃើញ​ខ្មោច​ទម្រង់​បែបនេះ លើសពីនោះ​វា​ប្រាប់​គាត់​ថា​ចៃ​រស់នៅដោយសារព្រលឹង​នៃ​មនុស្ស​ដូចជា​ការស្រេកទឹកខ្លាំងណាស់។

៥. បិសាច​លេប​ត្របាក់​កូន​ប្រុស​ខ្លួនឯង​ឈ្មោះ ភីតធឺរ

គូរដោយ​វិចិត្រករ ផល រូបេនស៍ (Paul Rubens), កាលបរិច្ឆេទ៖ ឆ្នាំ ១៦៣៦

យោងទៅតាមទេវកាថាបានឲ្យដឹងថា សាតាំងឬក្រូនុស ជឿជាក់ថា​គាត់​នឹង​ត្រូវ​កូន​របស់​ខ្លួន​ផ្ចាញ់​ប្រៀប​ទើបរាល់ពេលដែលគាត់មាន​កូន​ក្រូនុស​ តែងតែ​ហែកស៊ី​សម្លាប់​កូនប្រុស​របស់​ខ្លួនឯង​រហូត។

៦. ការបកស្បែកម៉ាស្យាស

គូរដោយវិចិត្រករឈ្មោះ ទីតាន (Titian), កាលបរិច្ឆេទ៖ ឆ្នាំ ១៥៧០-១៥៧៥

គំនូរមួយផ្ទាំងនេះបង្ហាញពីការដាក់ទារុណកម្មទៅលើម៉ាស្យាស ​ដែល​ជា​ពពួក​មនុស្ស​ពាក់​កណ្ដាល​សត្វ​ពាក់កណ្ដាលដោយសារចាញ់ការប្រកួតតន្ត្រីជាមួយនឹងអាទិទេព អាប៉ូឡូ។ អ្វីដែល​កាន់​តែ​ពិសេស​នោះ​គឺលោកទីតាន ក៏គូរខ្លួនឯងក្នុងគំនូរមួយផ្ទាំងនេះផងដែរ ដើម្បីបង្ហាញពីភាពសោកសៅតាមរយៈការអង្គុយធ្វើមុខក្រៀមក្រំ។

៧. ម៉ាឌូសា

គូរ​ដោយ​វិចិត្រករ​ឈ្មោះ ខារ៉ាវ៉ាជីអូ, កាលបរិច្ឆេទ៖ ឆ្នាំ ១៥៩៦-១៥៩៨

នាង​ម៉ាឌូសាជាបិសាច​ស្រីស្អាត ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ជា​ថ្ម​ ដោយ​គ្រាន់​តែ​មើល​ភ្នែក​នាង​បន្តិច​តែ​ប៉ុណ្ណោះ។ ចុងក្រោយ​នាង​ត្រូវ​ផឺហ្សូស​សម្លាប់​រួច​ប្រគល់​ក្បាល​នោះ​ទៅ​ឲ្យ​ទេពធីតា អាធីណា ដើម្បី​ដាក់​លើ​ខែល​របស់​ទ្រង់។

៨. ឆ្កែ​លង់ទឹក

គូរដោយវិចិត្រករឈ្មោះ ហ្វ្រាន់ស៊ីស្កូ ហ្គោយ៉ា (Francisco Goya), កាលបរិច្ឆេទ៖ ១៨១៩- ១៨២៣

ឆ្កែកំសត់មួយក្បាលដែលខិតខំហែលត្រដរជីវិតរកកោះត្រើយ ត្រូវលិចទឹកព្រោះហែលមិនរួច។ រូបឆ្កែដែលហ្គោយ៉ាគូរនេះគេហៅថាគំនូរខ្មៅ វាត្រូវវិចិត្រករដាក់តាំងនៅក្នុងផ្ទះអំឡុងពេលគាត់មានជំងឺធ្វើឲ្យគរថ្លង់។

៩. ក្បាលមនុស្សស្លាប់

គូរដោយវិចិត្រករឈ្មោះ ធីអូដូរ៉េ ជេរីកខល (Théodore Géricault), កាលបរិច្ឆេទ៖ ឆ្នាំ ១៨១៨

គំនូរចុងក្រោយបង្ហាញពីអ្នកទោសប្រហារជីវិតមានក្បាលមនុស្សពីរនាក់ដាក់ក្បែរគ្នាដូចនៅរស់ មានឥទ្ធិពល មានសោកនាដកម្ម គួរឲ្យខ្លាចណាស់ ប៉ុន្តែមើលទៅក្បាលមនុស្សស្រីដូចកំពុងគេងលក់យ៉ាងស្កប់ស្កល់ ចំណែកឯបុរសវិញបើកភ្នែកធំៗដូចកំពុងស្រមុកទៅវិញ៕

ប្រែសម្រួល៖ វារី

ចុចអាន៖ប្រវត្តិសាស្ត្រប្លែកៗ ៨ រឿង គ្រប់គ្នាគួរដឹង

ចុចអាន៖រកឃើញត្រីឆ្លាមទឹកជ្រៅអាកទិកមួយក្បាល នៅសមុទ្រ ការ៉ាប៊ីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម