Connect with us

KPT+

៧ យ៉ាង​ដែល​អ្នក​មាន​មិន​សូវ​ធ្វើ​ តែ​អ្នកក្រ​តែង​ខ្ជះខ្ជាយ​នឹង​រឿង​ទាំងនោះ

បានផុស

នៅ

គ្នា​យើង​មាន​ដែរ​ឆ្ងល់​​អត់​ ថា​តើ​ហេតុអ្វី​ក៏​ចេះ​តែ​ក្រ​ទៅៗ​ ចំណែក​អ្នក​មានវិញ ​ចេះ​តែ​មាន​ទៅៗ។ ជា​រឿង​សាមញ្ញ​ អ្នកមាន​​មិន​សូវ​ចាយ​ទៅ​លើ​របស់​ឥតប្រយោជន៍​ច្រើន​ឡើយ​ ស្រប​ពេល​អ្នកក្រ​ភាគ​ច្រើន ​តែង​ចាយ​ទៅ​លើ​វត្ថុ​មាន​តម្លៃ ដូចជា​អាវ​ គ្រឿងអលង្ការ និង​នាឡិកា​ថ្លៃៗ​ទុក​បង្អួត​គ្នា ។  អ្នកខ្លះ​សន្សំ​លុយ​អស់​ច្រើន​ឆ្នាំ ​ឬ​ក៏​ខ្ចី​ប្រាក់​គេ​ដើម្បី​ទិញ​របស់​ទាំងនេះ​មក​លម្អ​ខ្លួនប្រាណ​ក៏​មាន។

កុំ​ខាត​ពេល​យូរ​ មក​មើល​ចំណុច​ខ្លះៗ​ ក្រែង​មាន​យើង​នៅ​ក្នុង​នេះ​ដែរ។

១. ពាក់​មាសជ្រែកខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ទូទៅ ​ស្ត្រី​ភេទ​ចូលចិត្ត​ភាព​ទាន់សម័យ​ ដូចជា​ពាក់​គ្រឿង​អលង្ការ​ឬ​មាស​នៅ​ពេល​ចូលរួម​កម្មវិធី​ផ្សេងៗ​ អ្នកខ្លះ​ពាក់​ដល់​ទៅ​គ្រឿង​អលង្ការ​ធំៗ​សឹង​ជ្រែក​ខ្លួន។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​អត់​ស្ថិរភាព​ ហើយ​ជ្រួលជ្រើម​ទៅ​ទិញ​មាស​តាម​គេ​នោះ​ គឺ​គិត​ខុស​ហើយ។  មាន​គំនិត​មួយ​ទៀត ​​គ្រឿង​អលង្ការ​ឬ​មាស​គឺ​ជា​គ្រឿង​លម្អ​​ បង្ហាញ​ភាព​ហ៊ឺហា​ស៊ីវិល័យ​និង​អនុភាព​របស់​ខ្លួន នោះ​ហើយ​ជា​មូលហេតុ​ដែល​ក្មេង​ស្រី​ក្រីក្រ​ចូលចិត្ត​ពាក់​គ្រឿង​អលង្ការ​ទាំង​នោះ​ដើម្បី​បង្អួត​គ្នា។

២. ចាយលើសម្លៀកបំពាក់និងស្បែកជើងពីម៉ាកថ្លៃ ៗ

ជឿ​អត់​ថា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ គេ​ព្រងើយ​កន្តើយ​ចំពោះ​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​ ពួកគេ​ចូលចិត្ត​ស្លៀក​ខោ​ខោវប៊យ​និង​អាវយឺត​សាមញ្ញ។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​​ Bill Gates បាន​និយាយ​ថា​ នាឡិកាដៃ​ដែល​គាត់​ពាក់​មានតម្លៃ ១០ ដុល្លារ​ ទោះបី​ជា​គាត់​អាច​មាន​លទ្ធភាព​ទិញ​នាឡិកា​រាប់​លាន​ពី​ម៉ាក​ល្បីៗក៏ដោយ។ ជំនួស​ឱ្យ​ការ​ដើរ​ទិញ​ឥវ៉ាន់ ​គួរ​ព្យាយាម​ស្វែង​រក​ការ​សប្បាយ​​ដែល​ផ្ដល់​ឲ្យ​នូវ​ជីវិត​នៅ​សុភមង្គល​វិញ។​​

៣. វះកាត់​កែ​សម្ផស្ស

វះកាត់​កែសម្ផស្ស​មាន​ប្រជាប្រិយភាព​​នៅ​ទូទាំង​ពិភពលោក​ មនុស្ស​គ្រប់គ្នា​ចង់​មាន​រាងកាយ​ល្អ​ឥត​ខ្ចោះ។ សព្វថ្ងៃ​នេះ​តារា​ល្បីៗ​និង​អ្នក​មាន​ពេញ​និយម​ការ​វះកាត់​កែសម្ផស្ស​ ដើម្បី​បំបាត់​ស្នាម​ជ្រួញ។ ដូចគ្នា​ដែរ​ក្មេង​ស្រី​ជាច្រើន​ដើម្បី​ចង់​ឡូយឆាយ​ត្រូវ​សន្សំប្រាក់​វះកាត់​បបូរមាត់​ និង​សុដន់​ ក៏​ដូចជា​កែកុន​កន្លែង​ផ្សេង​ទៀត​ដែល​អាច​ជួយ​ឱ្យ​មើល​ទៅ​ក្មេង​ជាង​វ័យ។

៤. អាវរោម

អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ​​ តែង​បដិសេធ​មិន​ពាក់​អាវ​រោម ​ព្រោះ​ពួកគេ​ជឿជាក់​ថា​វា​មិន​សម​ហេតុផល​ទេ​ក្នុង​ការ​ពាក់។ ប៉ុន្តែ​អាវ​រោម​នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​របស់​ប្រណីត និង​ជា​សូចនាករ​នៃ​ស្ថានភាព​សង្គម​សម្រាប់​ក្មេង​ស្រី​ខ្លះ។ នេះ​ជា​ហេតុផល​ដែល​ពួក​នាង​ហ៊ានចំណាយ​លុយ​ ដើម្បី​ទិញ​វា​មក​ហ៊ឺហា។

៥. ទិញសំបុត្រយន្តហោះ Business Class

ស្ថាបនិក IKEA លោក Ingvar Kamprad មិន​ដែល​ទិញ​សំបុត្រ​យន្តហោះ​កន្លែង​ប្រណីត​ឡើយ​ និយោជិក​របស់​ក្រុមហ៊ុន IKEA ទាំង​អស់​ ទោះ​បី​ពួកគេ​មាន​ឋានៈ​ថ្នាក់ខ្ពស់ ​តែ​ពួកគេ​តែង​ស្នាក់​នៅ​សណ្ឋាគារ​តម្លៃ​ថោក។ ចំណែក​មនុស្ស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ តែង​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ហួសហេតុ។

៦. ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ

អ្នក​មាន​មិន​សូវ​ទិញ​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះ​ច្រើន​ឡើយ ​បើ​ម៉ូឌែល​មុន​ដែល​បាន​ទិញ​នៅ​តែ​ដំណើរការ​ល្អ​ពួកគេ​មិន​ចាំ​បាច់​ទិញ​ថ្មី​ទេ។ មនុស្ស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ ឬ​ប្រាក់​កម្ចី​ពី​ធនាគារ​ណា​មួយ ​តែង​យក​ទៅ​ទិញ​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះ​និង​ឧបករណ៍​ផ្សេងៗ។ អ្នក​ខ្លះ​ប្រើ​ឧបករណ៍​ទំនើប​ទាំង​នេះ​តែ​មួយ​ឬ​ពីរ​ដង​ ​ក្រោយ​មក​ដាក់​លើ​ធ្នើរ​ដេក​សម្លឹង​មើល។

៧. រថយន្តប្រណីត

អ្នក​មាន​មិន​ទិញ​រថយន្ត​ថ្មី​ទេ ​បើ​ឡាន​ផ្ទាល់ខ្លួន​មាន​ដំណើរ​ការ​ល្អ​ មើល​តែ Mark Zuckerberg  ស្ថាបនិក​ហ្វេ​បុក​ចុះ ​បើក​តែ​រថយន្ត​ម៉ាក Volkswagen ដដែលៗ។ ទោះ​យ៉ាងណា​ មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ប្រើ​រថយន្ត​ថ្លៃ ៗ ដើម្បី​លើក​កម្ពស់ ​និង​ចង់​ឲ្យ​គេ​គោរព​ខ្លួនឯង ​តែ​ធាតុពិត​ពួកគេ​គ្រាន់​តែ​យក​ប្រាក់​កម្ចី​ទៅទិញ​រថយន្តតែប៉ុណ្តោះ។

រៀបរាប់​មក​ច្រើន​យ៉ាង​នេះ​ សង្ឃឹម​ថា​គ្នា​យើង​គួរ​ដឹង​ចំណុច​ខ្លះ​ដែរ​ហើយ! ល្មម​ឈប់​ចំណាយ​លុយ​លើ​របស់​ដែល​ឥតប្រយោជន៍​ ឬ​ដើម្បី​ចង់​បង្អួត​គ្នា​បង្ហាញ​ភាព​ហ៊ឺហា​ទៀត​ទៅ។ ភាព​ហ៊ឺហា​ មិនមែន​សំដៅ​ដល់​ការ​ចំណាយ​អួត​គ្នា​ឡើយ ​ចង់​មាន​ត្រូវ​ខំ​រក ​ខំ​សន្សំ​ កុំ​ចាំ​តែ​មើល​បំណាំ​គេ​ ហើយ​អាង​ពេបមាត់​បង្ហាញ​ទឹកមុខ​ច្រណែន​គេ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ វីរបុរស​របស់ STARBUCKS ៖ «មានជំនឿ១០០ភាគរយសិន សឹម​ចាប់ផ្ដើម​អាជីវកម្ម»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម