KPT+
Tarkhan ជារ៉ូបចាស់ជាងគេបំផុត របស់ប្រទេស អេហ្ស៊ីប
រ៉ូប តាខាន (Tarkhan) ត្រូវគេជីកកកាយឃើញក្នុងឆ្នាំ ១៩១៣ នៅទីបញ្ចុះសព តាខាន នៅភាគខាងត្បូងនៃទីក្រុង ខែរ៉ូ (Cairo) ប្រទេសអេហ្ស៊ីប។ រ៉ូបនេះធ្វើពីក្រណាត់ទេសឯកដែលមានអាយុកាលជាង ៥០០០ឆ្នាំមកហើយ វាដាច់រហែកបាត់បង់ទ្រង់ទ្រាយដើមអស់នៅសល់តែទទឹង ៧៦សង់ទីម៉ែត្រតែប៉ុណ្ណោះ។ បច្ចុប្បន្នគេរក្សារ៉ូបដ៏ចំណាស់នោះទុកនៅសារៈមន្ទី Petrie នៃបុរាណវិទ្យាអេហ្ស៊ីប ទីក្រុងឡុងដ៍ ហើយមានលេខកូដ UC28614B។

ការធ្វើតេស្តវិទ្យុកាបូននៅឆ្នាំ ១៩៧៨ បានកំណត់កាលបរិច្ឆេទរ៉ូបនេះថាមានអាយុកាល ២៣៦២ មុនគ.ស. ក្រោយមកគេធ្វើការតេស្តម្ដងទៀតនៅឆ្នាំ ២០១៥ ដោយសាកលវិទ្យាល័យ Oxford បានលទ្ធផលថារ៉ូបនេះមានអាយុកាលចាប់ពីចន្លោះឆ្នាំ ៣៤៨២ ដល់ ៣១០២ មុនគ.ស.។

គេរកឃើញរ៉ូបតាខាននៅឆ្នាំ ១៩១៣ ពេលរដូវកាលទីពីរនៃការជីកកកាយរបស់លោក ហ្វ្លីនដឺ ផេតទ្រី (Flinders Petrie)។ អំឡុងពេលនៃការជីកកាយរ៉ូបតាខានមានជាប់មកជាមួយក្រណាត់ទេសឯកផ្សេងៗទៀតដែ ប៉ុន្តែគេកប់វាចោលក្រោមខ្សាច់ទៅវិញទៅ។ ជាលើកទីពីរ រ៉ូបតាខានត្រូវគេរកឃើញម្ដងទៀតនៅឆ្នាំ ១៩៧៧ ដោយក្រុមអ្នកអភិរក្សនៅសារមន្ទី Victoria និង Albnert៕
ប្រែសម្រួល៖ វារី
ចុចអាន៖អត្ថន័យគំនូរបុរាណ ៩ ផ្ទាំងដ៏គួរឲ្យខ្លាច មើលហើយព្រឺសម្បុរខ្ញាក

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?