KPT+
ថ្នាំ ៩ មុខ មិនអាចខ្វះមិនបាន ពេលធ្វើដំណើរផ្លូវឆ្ងាយ
នៅពេលមានដំណើរកម្សាន្តណាមួយ រឿងដំបូងដែលអ្នកគិតមុនគេ ប្រាកដជាត្រូវរៀបចំសំលៀកបំពាក់ និងត្រៀមរបស់ផ្សេងៗតាមខ្លួន។ ប៉ុន្តែកុំភ្លេចយកថ្នាំទៅជាមួយផង ពេលដែលអ្នកទៅផ្លូវឆ្ងាយពីផ្ទះ ព្រោះប្រសិនបើមានអ្វីមួយកើតឡើង ឬមានរោគសញ្ញាមិនប្រក្រតី ភាពសប្បាយរីករាយនឹងបញ្ចប់ដោយឥតប្រយោជន៍ ។
១ ថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំប្រឆាំងនឹងរោគ
ប្រើពេលក្ដៅខ្លួន ឬឈឺក្បាល ត្រូវបានគេណែនាំឲ្យប្រើជាថ្នាំប៉ារ៉ាសេតាម៉ុល 500 mg លេប ១ គ្រាប់ក្នុងពេលតែមួយ ធ្វើម្តងទៀតរៀងរាល់ ៦ម៉ោងម្តង។
២ ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន
ដល់ពេលធ្វើដំណើរទៅកន្លែងថ្មី ជាញឹកញាប់យើងសាកល្បងម្ហូបចម្លែក ដែលអាចបណ្តាលឲ្យរមាស់អាឡ័កស៊ី។ ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន មិនធ្វើឲ្យងងុយដេក (សម្រាប់មនុស្សភាគច្រើន) ដូចជា cetirizine ឡើយ។
៣ ថ្នាំសម្រាប់ជំងឺ / ពុលរលកសមុទ្រ / ជំងឺខ្យល់ចាប់ជាដើម
អាចព្យាបាលអាការស្រវឹងស្រា ពុលរលក ពុលឡានឬមានជំងឺខ្យល់ចាប់ ។ ប៉ុន្តែត្រូវប្រយ័ត្នថា ថ្នាំនេះអាចធ្វើឲ្យអ្នកងងុយគេងខ្លាំង។
៤ ថ្នាំលាងរបួស
សម្រាប់ប្រើនៅពេលមានរបួសចំហរលើស្បែក រួមទាំងរបួសផ្សេងៗ ដែលកើតមានជាយថាហេតុ។ វាក៏ត្រូវបានណែនាំឲ្យប្រើជាមួយថ្នាំអង់ទីប៊ីយោទិចដូចជា Mupirocin ។
៥ បង់រុំរបួស
ជ្រើសរើសការរចនាដែលមានរន្ធសម្រាប់ខ្យល់ចេញចូល។ អ្នកគួរតែយកបំណែកជាច្រើន ព្រោះពួកវាត្រូវជំនួសជាញឹកញាប់។ កុំបិទជាប់មួយសន្លឹក ក្នុងរយៈពេលយូរឲ្យសោះ។
៦ ឱសថបំបាត់កន្ទួល
ប្រសិនបើមានកន្ទួលពីមូសខាំសត្វល្អិត ឱសថព្យាបាលរោគដូចជា Hydrocortisone ជាស្តេរ៉ូអ៊ីតស្រាល ដែលអាចប្រើបាន។
៧ ជែលដៃឬអាកុល
លាងដៃរបស់អ្នកបន្ទាប់ពីចូលបន្ទប់ទឹក និងមុនពេលញ៉ាំ នេះនឹងកាត់បន្ថយហានិភ័យនៃការពុលអាហារ និងជំងឺឆ្លងជាច្រើនទៀតដែលកំពុងមានសព្វថ្ងៃនេះ។
៨ ថ្នាំបំបាត់មុន
ការគេងមិនលក់ អាចបណ្ដាលឲ្យកើតមុនរលាក (ហើម ក្រហម ឈឺ) ឡើងប៉ោង ដូច្នេះ អ្នកគួរតែប្រើថ្នាំបំបាត់មុនដូចជា Erythromycin gel សម្រាប់ប្រើជាបន្ទាន់ណាមួយ។
៩ ថ្នាំផ្ទាល់ខ្លួន
ក្នុងករណីមានជំងឺពីកំណើត អ្នកគួរតែមានថ្នាំផ្ទាល់ខ្លួនឲ្យបានគ្រប់គ្រាន់ និងមានការវេចខ្ចប់ក្នុងកញ្ចប់ត្រឹមត្រូវ។ កុំខ្ចប់ថ្នាំដាក់ក្នុងធុងថ្នាំ ដើម្បីកុំឲ្យមានបញ្ហានៅពេលកំពុងស្វែងរក ហើយគួរតែសុំវិញ្ញាបនបត្រពេទ្យ ភ្ជាប់មកជាមួយជានិច្ច ដើម្បីងាយស្រួលមើលពីរបៀបលេប ក្នុងករណីបន្ទាន់ណាមួយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អត្ថប្រយោជន៍ ៤ យ៉ាង របស់ផ្លែម្រះ ឱសថបំប៉នសម្រស់ ដែលនារីៗមិនគួររំលង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ