KPT+
មកដឹងកាន់តែច្បាស់ អំពីរបៀបរស់នៅរបស់ក្រុមតោក្នុងព្រៃ
គេចាត់ទុកតោជាស្ដេចសត្វនៅក្នុងព្រៃ អាស្រ័យលើសម្រែក អត្តចរិត ដើរបញ្ចេញអំណាចយ៉ាងមានឥទ្ធិពលឈ្នះអស់សត្វនានា។ ពួកវារស់នៅជាក្រុមហើយពូកែសាមគ្គីគ្នាណាស់ ក្នុងមួយក្រុមៗមានសមាជិកយ៉ាងតិច១៥ក្បាល មានអ្នកប្រមាញ់ អ្នកមើលកូនតោ និងអ្នកការពារ។ អ្នកប្រមាញ់ និងមើលកូនភាគច្រើនជាតោញី ណាមួយតោញីទាំងអស់សុទ្ធតែជាប់សាច់ឈាមនឹងគ្នាទៅវិញទៅមកមានលោកយាយ ម្ដាយ បងប្អូន និងកូនៗ។ មិនតែប៉ុណ្ណោះ តោញីភាគច្រើនកើតកូនចំពេលផ្ទួនៗគ្នាតែម្ដង ពួកវាបំបៅដោះកូនមិនប្រកាន់កូននរណាឡើយ ឲ្យតែកូនតោវាបំបៅទាំងអស់។ ផ្ទុយទៅវិញ តោឈ្មោលមានយ៉ាងច្រើនតែពីរក្បាលគត់ក្នុងមួយហ្វូង។

បន្ទាប់ពីកើតចេញមកកូនតោញី នឹងរស់នៅជាមួយហ្វូងនោះតាមធម្មតា ចំណែកឯកូនតោឈ្មោលនៅក្នុងហ្វូងតែ ២-៤ឆ្នាំប៉ុណ្ណោះ ក្រោយមកពួកវានឹងចាកចេញពីហ្វូងឬត្រូវពួកឈ្មោលបណ្ដេញចេញ។ ក្នុងករណីមានតោឈ្មោលថ្មីឡើងកាន់អំណាច វានឹងកម្ចាត់កូនតោឈ្មោលទាំងអស់ដើម្បីប្រាកដថាកូនក្រោយៗមកជាកូនរបស់ខ្លួនសុទ្ធមិនមានឈាមអ្នកដទៃ។ និយាយពីតួនាទីតោឈ្មោលវិញគឺការពារទឹកដី រៀងរាល់ថ្ងៃលិចតោឈ្មោលនឹងបញ្ចេញសម្រែកដ៏មានអំណាចយ៉ាងខ្លាំងឮដល់ទៅ៨គីឡូម៉ែត្រឯណោះ វាធ្វើបែបនេះដើម្បីព្រមានអ្នកមានបំណងអាក្រក់លើទឹកដីរបស់វា។

ជាទូទៅការប្រមាញ់ធ្វើឡើងនៅពេលយប់ដោយតោញីពីរបីក្បាល ជាក់ស្ដែងតោញីមិនសូវពូកែប្រមាញ់ទេគេឃើញថាពួកវាព្យាយាមចាប់សត្វច្រើនដងទើបបានមួយក្បាលធ្វើជាចំណីហើយចំណីនោះគឺត្រូវឲ្យតោឈ្មោលស៊ីមុនតោញីសល់ប៉ុន្មានទើបកូនតោស៊ីតាមក្រោម។ តោទាំងអស់ស្រលាញ់ការពារហ្វូងរបស់វាខ្លាំងណាស់ ទាំងញីទាំងឈ្មោលពួកវាមិនអនុញ្ញាតឲ្យតោផ្សេងមកចូលជាសមាជិកហ្វូងសោះឡើយដើម្បីការពារក្រុមពីតោមិនល្អ៕
ប្រែសម្រួល៖ វារី
ចុចអាន៖បុរសគគ្រិចជាងគេបំផុតលើពិភពលោក មិនងូតទឹកមកជាង ៦០ ឆ្នាំ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា