KPT+
ស្ត្រី ដែលអាចបង្កើតម៉ាកយីហោដោយជោគជ័យ ទាំងខ្លួនមានជំងឺប្រចាំកាយ
ស្ថាបនិក Zakia Blain ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃ FBF ជាម៉ាកសំលៀកបំពាក់និងម៉ូដដ៏ពេញនិយម នៅពេលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ Chiari Malformation នៅអាយុ ៣០ ឆ្នាំ ជីវិតរបស់នាងក៏ចាប់ផ្ដើមផ្លាស់ប្ដូរ ។ ការធ្វើរោគវិនិច្ឆ័យបានផ្លាស់ប្ដូររបៀបរស់នៅរបស់ Blain ហើយគ្រូពេទ្យប្រាប់ថា នាងមិនអាចហាត់ប្រាណបានទៀតទេ រហូតនាងសម្រេចចិត្តចាប់ផ្ដើមដំណើរការសុខភាពខ្លួនឯង។
នាថ្ងៃមួយពេលកំពុងដើរ មិត្តភ័ក្ដិរបស់នាងបាននិយាយថា ” FCKBeingFat ” ។ គំនិតនៃការបំផុសបានធ្វើឲ្យនាងយកពាក្យនេះទៅបោះពុម្ពលើអាវយឺត។ ជារឿងគួរភ្ញាក់ផ្អើលនាងក៏ចាប់ផ្ដើមមានតែរឿងរីករាយថ្មីៗដោយបានបាត់បង់គីឡូអស់ជាង២៧។
បន្ទាប់ពីរឿងនេះ ក៏បានជំរុញនាងឲ្យចាប់ផ្ដើមការប្រកួតប្រជែងសម្រកទម្ងន់តាមអ៊ីនធឺណិត “ FCKBeingFat” ដែលមនុស្សរាប់ពាន់នាក់បានចូលរួម។ “ ខ្ញុំចង់ជួយមនុស្សដែលធ្លាប់មានរឿងដូចខ្ញុំដែរ។ ខ្ញុំក៏ចង់ជួយមនុស្សឲ្យមានភាពសកម្មនៅក្នុងសុខភាពរបស់ពួកគេដែរ។ ជំងឺខួរក្បាលរបស់ខ្ញុំមិនមានអ្វីដែលទាក់ទងនឹងទម្ងន់របស់ខ្ញុំទេ។ ប៉ុន្តែខ្ញុំឈប់ប្រើថ្នាំដោយពិនិត្យរបបអាហារនិងការធ្វើលំហាត់ប្រាណ។ ការរស់នៅជាមួយភាពពិការមិនបានធ្វើធ្វើឲ្យយើងចេញពីការធ្វើអាជីវកម្មទេ” ។ ក្នុងនាមជាអ្នកជំនួញ Blain ដឹងច្បាស់ពីឥទ្ធិពលខ្លួនឯងច្បាស់។

ភ្លាមៗបន្ទាប់ពីបើកដំណើរការអាវយឺត FBF នាងបានចាប់ផ្ដើមរីកចម្រើនយ៉ាងខ្លាំង។ ចំណុចខ្ពស់បំផុតនៃបទពិសោធន៍ដោយគ្មានប្រវត្តិអាជីវកម្មផ្លូវការ បានជំរុញឲ្យនាងបង្កើតគំរូសម្រាប់អាជីវកម្មជុំវិញបញ្ហាខួរក្បាលរបស់នាង។ Blain និយាយថា បង្កើតយុទ្ធសាស្ត្រសម្រាប់ FBF ដែលអនុញ្ញាតឲ្យខ្ញុំផ្ដល់អាទិភាពដល់សុខភាពខ្លួនឯងពេលធ្វើជំនួញ។
ក្នុងឆ្នាំ ២០១២ Blain បានចាប់ផ្ដើមបង្កើតជាផ្លូវការនូវ FBF (F-k Being Fat) ដោយនាំយកមកជាមួយវិធីសាស្ត្រទម្លាក់ចូល។ “ វិធីសាស្ត្រទម្លាក់ចូលគឺជាពេលដែលយើងមានផលិតផល ហើយយើងបង្កើតនូវការប្រមើលមើល (បញ្ចេញ) ហើយអាចប្រើបានសម្រាប់ពេលវេលាកំណត់និងបរិមាណមានកំណត់។ យុទ្ធសាស្ត្រនេះបានធ្វើឲ្យ FBF លេចធ្លោ រួមទាំងជួយនាងបានស្វែងយល់បន្ថែមអំពីអតិថិជនតាមរយៈការចូលរួមរបស់ទស្សនិកជននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

Blain បានប្រើការយល់ឃើញរបស់អតិថិជនដើម្បីផ្ដល់ជាគំនិតដល់ផលិតផលថ្មីៗ។ ក្នុងឆ្នាំ ២០១៦ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីមនុស្សរាប់រយនាក់នៅពេលបង្ហាញម៉ូដសំលៀកបំពាក់ម៉ាក Miraclesuit ថ្មីរបស់នាងដែលបានធ្វើការស្រាវជ្រាវ និងមើលពីរបៀបដែលនាងអាចធ្វើឲ្យជំនួញរីកលូតលាស់បានជាមួយនឹងសំលៀកបំពាក់របស់នាងផ្ទាល់។
ក្នុងឆ្នាំ ២០១៧ FBF ត្រូវបានបង្កើតឡើងតាមអ៊ីនធឺណិតក្នុងទំហំ ៥ គុណ ដែលធ្វើឲ្យម៉ាកនេះក្លាយជាម៉ាកសំលៀកបំពាក់ដែលមានច្រើនបំផុតនៅពេលនោះ ហើយគុណភាពនៃផលិតផលនិងការលក់បាន ធ្វើឲ្យក្រុមហ៊ុនឈានដល់ចំណុចកំពូលថ្មី។
សព្វថ្ងៃឧស្សាហកម្មសំលៀកបំពាក់ធ្វើពីក្រណាត់មានតម្លៃ ៨៣ ពាន់លានដុល្លារ។ នៅពេលដែលនាងនិងក្រុមការងារបន្តកសាងក្រុមហ៊ុនពួកគេ និងបានបង្កើតឱកាសសម្រាប់សមាជិកសហគមន៍ FBF រកលុយតាមរយៈកម្មវិធីរបស់ឯកអគ្គរដ្ឋទូត។ រហូតមកដល់បច្ចុប្បន្ន FBF បានចំណាយប្រាក់ជាង ៣២.០០០ ដុល្លារ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ប្រភព៖forbes
ចុចអាន៖សហគ្រិនស្ត្រីវ័យក្មេង៥រូបដ៏លេចធ្លោក្នុងវិស័យជំនួញថៃ
ចុចអាន៖ទិដ្ឋភាពចម្លែកមិនគួរឱ្យជឿ នៃសាលារៀនចំនួន ៥ មើលហើយជក់ចិត្ត

-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?