Connect with us

KPT+

ទម្លាប់​ទាំង ​៦​ របស់​យុវវ័យ ​នាំ​ឲ្យ​មាន​ការ​សោកស្ដាយពេលចាស់ទៅ

បានផុស

នៅ

ទម្លាប់​គឺ​ជា​អ្វី​ដែល​ក្លាយ​ទៅ​ជា​ទំនោរ​ ព្រោះ​ត្រូវ​បាន​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ក្នុង​ជីវិត​ មាន​ទម្លាប់​ពីរ​ដែល​លេចឡើង​ក្នុង​បុគ្គល​ម្នាក់ៗ គឺ​ទម្លាប់​ល្អ និង​ទម្លាប់​អាក្រក់។

នៅក្នុងអត្ថបទនេះ យើងនឹងពិភាក្សាអំពីទម្លាប់​ដែលបានភ្ជាប់មកតាំងពីក្មេង ប៉ុន្តែតាមពិត​ វាមានផលប៉ះពាល់អាក្រក់ដល់ការរស់រានមានជីវិតនាពេលអនាគត។ ដូចដែលយើងដឹងស្រាប់ហើយថា ការអភិវឌ្ឍន៍បច្ចេកវិទ្យាដំណើរការលឿនណាស់។ ឥទ្ធិពលនៃសកលភាវូបនីយកម្ម ក៏បានជះឥទ្ធិពលលើគ្រប់ទិដ្ឋភាពនៃជីវិតផងដែរ។ នេះគឺជាសារៈសំខាន់នៃការរក្សាទម្លាប់ ដើម្បីកុំឲ្យធ្លាក់ចូលទៅក្នុងពិភពលោកដែលទំនេរពេក។ ខាងក្រោម ​ជា​ទម្លាប់​មួយ​ចំនួន​របស់​យុវវ័យ​ ដែល​អាច​ធ្វើ​ឲ្យមាន​ការ​សោកស្ដាយ​ពេល​ចាស់ទៅ។

១ ចំណាយ​ពេល​លេង​បណ្ដាញ​សង្គម​ច្រើនពេក

ផលប៉ះពាល់​មួយនៃការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ដែលយើង​អាច​មាន​អារម្មណ៍ គឺអត្ថិភាពនៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ សព្វថ្ងៃនេះ ស្ទើរតែ​គ្រប់គ្នា​មាន​គណនី​នៅ​លើ​គ្រប់​ប្រព័ន្ធផ្សព្វផ្សាយសង្គម​ដូចជា Instagram, Twitter, TikTok ជាដើម។ តាមពិត​មិនមានអ្វីខុស​ ជាមួយការលេងប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ គ្រាន់តែថា​យើងមិនគួរចំណាយ​ពេល​យូរ​ពេក​ដើម្បី​ស្វែងយល់ពីវានោះទេ។ ប្រសិនបើយើង​ចំណាយពេល​ច្រើន ​ក្នុង​ការ​លេង​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម នោះយើងក៏នឹងបាត់បង់ពេលវេលា​ខ្លះ ដើម្បី​ធ្វើ​រឿង​ដែល​មាន​ផលិតភាព​ផង​ដែរ។ ភាពជោគជ័យ មិនមែនជាកម្មសិទ្ធិរប​ស់អ្នក​ដែលអង្គុយ​លេង​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គមនោះទេ ប៉ុន្តែសម្រាប់អ្នកដែលចាប់ផ្តើមធ្វើការ និងធ្វើឲ្យ​មាន​ការ​រីក​ចម្រើន​ក្នុង​ជីវិត។

២ កម្រ​មាន​ទំនាក់ទំនងសង្គម

ក្នុងនាមជាសង្គមដែលត្រូវការមនុស្សផ្សេងទៀត ដើម្បីរស់រានមានជីវិត មនុស្សត្រូវការទំនាក់ទំនងគ្នាទៅវិញទៅមក អន្តរកម្មរវាងមនុស្ស ឬក៏អាចហៅថាសង្គមភាវូបនីយកម្ម គឺមានឥទ្ធិពលខ្លាំងណាស់សម្រាប់ជីវិត។ ជំនាញទំនាក់ទំនងសង្គមល្អ នឹងនាំអ្នកទៅកាន់ជីវិតហ៊ុំព័ទ្ធដោយមនុស្សជាច្រើន។ មនុស្សកាន់តែច្រើនដែលអ្នកស្គាល់ ទំនាក់ទំនងកាន់តែច្រើន អ្នកអាចទទួលបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ គិតច្រើនញឹកញាប់ពេក

ជំងឺ​របស់​យុវវ័យ​សម័យ​នេះ ​គឺ​ជា​អារម្មណ៍​នៃ​ការ​គិត​ច្រើន​ដែល​ពេល​ខ្លះ​ហួស​កម្រិត​សម​ហេតុ​ផល។ ជារឿយៗ​ការ​គិត​ច្រើន​នឹង​ធ្វើ​ឲ្យជីវិត​អ្នក​មាន​បន្ទុក។ ជាមួយនឹងបន្ទុកនេះ ដែលអ្នកគិត នឹងធ្វើឲ្យអ្នកគ្មានបំណងចង់ទៅមុខទេ។ យុវជនជាច្រើន តែងតែមានអារម្មណ៍អន់ខ្សោយ នៅពេលដែលពួកគេឃើញក្មេងៗអាយុដំណាលគេ ជោគជ័យជាង ល្អជាងខ្លួន។ ពួកគេនឹងមានអារម្មណ៍សោកសៅ ហើយបញ្ចប់ដោយការប្រៀបធៀបខ្លួនឯងទៅនឹងខ្លួនឯង។ យ៉ាងណាមិញ មនុស្សគ្រប់រូបមានពេលវេលាផ្ទាល់ខ្លួន ដើម្បីទទួលបានជោគជ័យ។ ដូច្នេះ ចូរ​ចាប់​ផ្តើម​ធ្វើ​សកម្មភាព ហើយ​បញ្ឈប់​ការ​គិត​ច្រើន​របស់​អ្នក។

៤ ខ្ជិល​អាន​សៀវភៅ

កម្ពុជា​គឺជាប្រទេសមួយក្នុងចំណោម​ប្រទេស​គ្រា​អាសន្ន​ផ្នែក​អក្ខរកម្ម។ ប្រជាពលរដ្ឋ​ភាគច្រើន​ មិន​សូវ​ចូលចិត្តអានសៀវភៅ រួមទាំងយុវជន​ផងដែរ។ ទោះបីជាសកម្មភាពនៃ​ការអានសៀវភៅ មានអត្ថប្រយោជន៍ជាច្រើន​ដែល​អ្នក​អាច​មាន​អារម្មណ៍ដោយផ្ទាល់ នោះគឺការបង្កើនបទពិសោធន៍ និងចំណេះដឹង។ អ្នក​ដែល​ចូល​ចិត្ត​អាន​សៀវភៅ​ នឹង​ខុស​ពី​អ្នក​មិន​ដែល​អាន។ ទស្សនៈ និងផ្នត់គំនិតរវាងអ្នកទាំងពីរ​ នឹ មើល​ទៅ​ខុស​គ្នា​ខ្លាំង ជា​ធម្មតា អ្នក​ដែល​ចូលចិត្តអានមានខួរក្បាលឆ្លាតជាងមុន ដើម្បីអនាគត​របស់ពួកគេ​កាន់​តែ​មាន​សុវត្ថិភាព។

៥ ខ្ជិល​ហាត់​ប្រាណ

លំហាត់ប្រាណគឺជាទម្លាប់មួយ ដែលមានឥទ្ធិពលយូរអង្វែង។ មិន​ត្រឹម​តែ​សម្រាប់​សុខភាព​រាង​កាយ​ប៉ុណ្ណោះ​ទេ ការ​ធ្វើ​លំហាត់​ប្រាណ​ ក៏​ត្រូវ​បាន​បញ្ជាក់​ថា​ អាច​បង្កើន​ភាព​ឆ្លាត​វៃ​របស់​ខួរ​ក្បាល​ផង​ដែរ​។ តាមរយៈការធ្វើលំហាត់ប្រាណ ខួរក្បាល និងរាងកាយ​របស់អ្នក ​នឹង​ផ្តល់​នូវ​ការរំញោចដ៏ល្អ មិនចាំបាច់ហាត់ប្រាណធ្ងន់ និងថ្លៃទេ ព្រោះ​គ្រាន់​តែ​រត់​ពេល​ព្រឹក​គឺ​គ្រប់គ្រាន់​ហើយ។ អ្នកក៏អាចធ្វើការហាត់ប្រាណជាមួយអ្នកបង្រៀន ដែលអ្នកអាចរកបាននៅលើ YouTube ផងដែរ។

៦ មិនបានរៀបចំផែនការសម្រាប់អនាគត

យុវជនជាច្រើន បានជ្រកកោននៅក្នុងឃ្លា ‘រីករាយនឹងជីវិតយុវវ័យ’ ពួកគេសម្រាកក្នុងជីវិតច្រើន ជាងនាំខ្លួនគេទៅរកភាពឈឺខ្លួន។ ការរីករាយនឹងយុវវ័យមិនខុសទេ តែការ​សប្បាយហួសហេតុលែងគិតអនាគត គឺជា​រឿង​ខុស។ អ្វី​ដែល​យុវជន​គួរ​ធ្វើ គឺ​រៀបចំ​ផែនការ​សម្រាប់​ជីវិត​អនាគត​។ ប្រើយុវវ័យរបស់អ្នក សម្រាប់អ្វីដែលមានប្រយោជន៍។ អនាគត​ល្អ​គឺ​ជា​អនាគត​ដែល​បាន​រៀបចំ​ជា​យូរ​មក​ហើយ។ ដើម្បីសម្រេចបានអនាគតល្អ អ្នកក៏ត្រូវបង្កើតទម្លាប់ល្អផងដែរ។

យើងខ្ញុំសង្ឃឹម​ថា ​អត្ថបទ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ដឹង​កាន់​តែ​ច្រើន ហើយ​មិន​ធ្វើឲ្យយស្តាយ​ក្រោយ​ពេល​ចាស់​នោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផល ៥ យ៉ាង នៅពីក្រោយអ្នកដែលចូលចិត្តលាក់អារម្មណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋបាលខេត្តត្បូងឃ្មុំ ស្វាគមន៍ពលរដ្ឋខ្មែរក្រៅប្រទេស ដែលមកទស្សនាព្រំដែន កម្ពុជា-វៀតណាម

ព័ត៌មានជាតិ២៦ នាទីutes មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកក្រសួងមុខងារសាធារណៈ នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំ២០២៥

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាបូលីវូដ​ឥណ្ឌាដ៏ល្បី Gagan Malik បានធ្វើអ្វីខ្លះនៅកម្ពុជា?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មិនទាន់ចូលខែមេសាផង តែនៅ ថៃ ក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ទៅហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម