Connect with us

KPT+

ប្រវត្តិ​ធំៗ ៥ យ៉ាង​អំពី​លោហធាតុ «ប្រាក់»

បានផុស

នៅ

ប្រាក់​ជា​លោហធាតុ​កម្រ​មួយ​ក្នុង​ចំណោមវត្ថុមានតម្លៃនានារបស់ពិភពលោក។ លោហធាតុ​នេះ​មិន​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​នោះ​ទេ និង​មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​មិន​សូវ​មាន​អ្នកដឹងអំពីវា។

នៅ​ក្នុង​វិទ្យសាស្ត្រ ប្រាក់ជាអង្គធាតុគីមីមាន​និមិត្តសញ្ញា Ag និង​លេខអាតូម ៤៧ ។ ផ្ទុយពី​វិទ្យាសាស្ត្រ ជនជាតិ​ភាគតិច​អាហ្វ្រិក​ដើម​ជឿ​ថា ប្រាក់​បាន​មកពីទឹកភ្នែករបស់ព្រះចន្ទ ហើយ​មាស​ជា​ញើស​នៃ​ព្រះអាទិត្យ ។

ចំណែក​ខាងក្រោមនេះ ជា​ការពិត ៥ យ៉ាង​លាក់​ពី​ក្រោយ​ប្រាក់​ដែល​មិន​សូវ​មាន​អ្នកដឹង៖

១. មនុស្ស​ប្រើប្រាស់​ប្រាក់​តាំង​ពី ៣០០០ ឆ្នាំ​មុន​គ្រិស្តសករាជ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណត់ត្រា​បុរាណវិទ្យាបង្ហាញថា មនុស្សបានជីកនិងប្រើប្រាក់យ៉ាងហោចណាស់ ៥០០០ ឆ្នាំ​មក​ហើយ ទល់នឹងបច្ចុប្បន្ននេះ។ គំនរដានប្រាក់ត្រូវបានរកឃើញនៅអណ្តូងរ៉ែប្រទេស​ទួរគី និង​ក្រិក។ រីឯ​រ៉ែ​ប្រាក់​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេសចិន កូរ៉េ ជប៉ុន និងអាមេរិកខាងត្បូង។

ភាពកម្ររបស់ប្រាក់ផ្តល់​ឲ្យ​វានូវតម្លៃដ៏ខ្ពស់។ ក្នុងនោះក្រុង Athens របស់​ក្រិក​បុរាណ​បាន​ប្រើ​កាក់​ប្រាក់​ជំនួស​ដុំ​មាស​ក្នុងការ​ដោះដូរ​ទំនិញ។

២. ប្រាក់​ចម្លង​ចរន្តអគ្គិសនី​បាន​ល្អជាង​លោហធាតុ​ផ្សេងទៀត

ក្នុងចំណោមលោហធាតុទាំងអស់ ប្រាក់ជាអ្នកចម្លងកម្ដៅនិងអគ្គិសនីល្អបំផុត។ ដូច្នេះ​វា​ត្រូវ​បាន​ប្រើ​ក្នុង​តម្រូវការ​ជាច្រើន។ ដែក​ផ្សារ គ្រឿង​បន្លាស់​អគ្គិសនី បន្ទះ​សៀគ្វី បន្ទះ​ពុម្ពព្រីន និងអាគុយ សុទ្ធ​តែ​ធ្វើពីប្រាក់។ ប៉ុន្តែ​ដោយវាថ្លៃពេក នៅក្នុងខ្សែភ្លើងអគ្គីសនី​គេ​ប្រើ​ស្ពាន់​ជំនួស​វិញ។

៣. ការថតរូបដំបូង ធ្វើឡើងរវាងប្រតិកម្មរបស់​ប្រាក់​និង​ពន្លឺព្រះអាទិត្យ

នៅ​ទសវត្សឆ្នាំ ១៧២០ រូបវិទូ​ជនជាតិ​អាល្លឺម៉ង់​ឈ្មោះ Johann Heinrich Schulze បាន​បង្កើត​រូបភាព​ដំបូង​ជាមួយ​ប្រាក់។ អ្នករូបវិទ្យារូប​នេះ បាន​រកឃើញ​ថា បំណែក​ដី​ស​មួយ​ដុំ​ដែល​ធ្លាក់​ក្នុង​នីត្រាត​ប្រាក់​នឹង​ប្រែ​ទៅ​ជាខ្មៅ នៅពេលដែលប៉ះនឹងពន្លឺព្រះអាទិត្យ បង្កើត​បាន​រូបភាព​នៅ​លើ​បន្ទះ​លោហៈ។

មួយ​សតវត្សរ៍​ក្រោយមក វិចិត្រករបារាំង Louis-Jacques-Mandé Daguerre បាន​បង្កើត​ការ​ព្រីន​រូបថត​នៅ​លើ​បន្ទះ​ស្ពាន់​ធ្វើ​ពី​ប្រាក់។ ទន្ទឹម​នឹង​នេះ​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស William William Fox Talbot បាន​បង្កើត​វិធីសាស្រ្តបង្ហាញរូបភាព​នៅ​លើ​ក្រដាស​អ៊ីយ៉ូដ​ប្រាក់​ដែល​មាន​ជាតិ​អាស៊ីត gallic ។

បច្ចុប្បន្ន អ៊ីយ៉ូដប្រាក់នៅតែត្រូវបានប្រើ​ដើម្បី​បង្ហាញ​រូបភាព​មាន​គុណភាព​ខ្ពស់​ក្នុង​ការ​ថតកុន និង​ថតរូប។

៤. ប្រាក់​មាន​លក្ខណៈ​សម្បត្តិ​អាច​ប្រឆាំង​នឹង​មេរោគ

យោងតាមរបាយការណ៍ត្រួតពិនិត្យឆ្នាំ ២០០៩ ប្រាក់ជា​ឧបករណ៍​ប្រឆាំង​នឹង​អតិសុខុមប្រាណ​ដ៏​សំខាន់​មួយ មុន​ពេល​គេ​រក​ឃើញ​ថ្នាំ​អង់ទីប៊ីយ៉ូទិក ទំនើប​នាទសវត្សឆ្នាំ ១៩៤០ ។

អ្នកស្រុកម៉ាសេដូន ប្រទេសក្រិកនាសម័យបុរាណប្រើបន្ទះប្រាក់ដើម្បីវះកាត់របួស ខណៈ​ដែល​គ្រូពេទ្យ​នៅសង្គ្រាមលោកលើកទី ១ បាន​ប្រើប្រាក់​ដើម្បីការពារ​ការ​ឆ្លង​មេរោគ​ពេល​រង​របួស​នៅ​សមរភូមិ។

ប្រាក់អាចសម្លាប់បាក់តេរី ប៉ុន្តែបើត្រូវបានប្រើប្រាស់ក្នុងបរិមាណច្រើនជ្រុល មនុស្ស​ក៏​អាច​ប៉ះពាល់​ដែរ។ ប្រាក់​ច្រើនពេកក្នុងរាងកាយអាចបណ្តាល​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ពណ៌​ប្រផេះ​ឬ​ខៀវ​ជា​រៀង​រហូត នេះក៏ព្រោះតែប្រតិកម្មប្រាក់ជាមួយនឹងពន្លឺ។

ការសិក្សាឆ្នាំ ២០១៣ លើវេជ្ជសាស្ត្របានបង្ហាញថា ប្រាក់​ធ្វើ​ឲ្យ​កោសិកា​បាក់តេរី​ងាយ​នឹង​បែកខ្ញែក។ ប្រសិន​បើដាក់ប្រាក់ចំនួនតិចតួចផ្សំក្នុងថ្នាំអង់ទីប៊ីយ៉ូទិកក៏ដោយ ក៏​អាច​សម្លាប់​បាក់តេរី​បានពី ១០-១០០០ ដងខ្លាំងជាងថ្នាំដែល​គ្មានសារធាតុលោហៈនេះ។

៥. អ៊ីយ៉ូដប្រាក់​ជួយធ្វើ​ឲ្យ​មានភ្លៀង

នៅពេលដែលតំបន់នានាត្រូវការទឹកភ្លៀង បន្ទាប់ពីគ្រោះរាំងស្ងួតយូរ អ្នកវិទ្យាសាស្ត្រ​អាច​បង្កើត “ពពក” ដោយ​បាញ់អ៊ីយ៉ូដប្រាក់​ចូល​ទៅ​ក្នុង​បរិយាកាស។

នៅទសវត្សឆ្នាំ ១៩៤០ លោក Bernard Vonnegut បានបង្ហាញនៅក្នុង​មន្ទីរពិសោធន៍​ថា អ៊ីយ៉ូដ​ប្រាក់​ធ្វើ​ឲ្យ​ម៉ូលេគុលទឹកអាចបង្កក នឹង​នាំ​ទៅ​រករបប​ទឹកភ្លៀង​នៅ​ក្នុងទំរង់បែបព្រិល។

ដោយឡែកការសិក្សាឆ្នាំ ២០១៨ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ  Colorado និង​ស្ថាប័ន​ផ្សេង​ទៀត​បាន​ពិសោធន៍​រឿង​នេះ​ដូចគ្នា។ ពួកគេបានបញ្ជូនយន្តហោះចំនួនពីរគ្រឿង​ទៅ​លើ​អាកាស មួយ​ដើម្បីបាញ់​អ៊ីយ៉ូដ​ប្រាក់ និង​មួយ​ទៀតដើម្បីតាមដាន​ទិសដៅ​របស់​វា​និង​វាស់​របបទឹក។ លទ្ធផល​ឃើញថា អ៊ីយ៉ូដ​ប្រាក់ ពិតជា​អាច​បង្កក​ទឹក​ក្នុង​ពពក​បាន​ពិតមែន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ MENTAL FLOSS

ចុចអាន៖ស្ត្រី ដែល​អាចបង្កើត​ម៉ាក​យីហោ​ដោយ​ជោគជ័យ ទាំង​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​

ចុចអាន៖ទំនោរ​សង្គម​ដែល​ចង់​ជោគជ័យ​ហួសហេតុពេក មនុស្ស​ក្លាយជាបរាជ័យជាមួយបីយ៉ាងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម