KPT+
តើអ្នកដឹងទេមនុស្សដែលមិនសូវនិយាយច្រើន និងមនុស្សពូកែវោហារសព្ទមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
មនុស្សដែលមានអត្តចរិត Introvert និង Extrovert ឬមានន័យថា ជាមនុស្សដែលមិននិយាយលេងសើចច្រើន និងជាមនុស្សរួសរាយរាក់ទាក់ច្រើននេះ ពួកគេជាមនុស្សដែលមានចរិតពីរខុសគ្នាស្រឡះ។ ក៏ប៉ុន្តែ ប្រភេទចរិតលក្ខណៈទាំងពីរនេះ សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។

១.មនុស្សចរិត Introvert
មនុស្សប្រភេទនេះ ជាមនុស្សដែលមានការអៀនប្រៀនច្រើន មិនចូលចិត្តនិយាយលេងសើចជាមួយមនុស្សជុំវិញខ្លួនច្រើនឡើយ អាចនិយាយបានថា ចំណាយពេលជាមួយមនុស្ស តែ២ ឬ៣នាក់ប៉ុណ្ណោះ។ គេ ក៏ជាមនុស្សដែលចូលចិត្តនៅស្ងៀមស្ងាត់ម្នាក់ឯង មិនចូលចិត្តហ្វូងមនុស្សអ៊ូអរទេ។

+គុណវិបត្តិ
-មនុស្សប្រភេទ Introvert ពិបាកក្នុងការចាប់ផ្តើមធ្វើទំនាក់ទំនងជាមួយមិត្តភក្តិ គេជ្រើសរើសមិត្តតែម្នាក់ប៉ុណ្ណោះក្នុងជីវិត ដើម្បីនិយាយរឿងកង្វល់ក្នុងចិត្តប្រាប់។
-គ្មានបណ្តាញនៅក្នុងសង្គមច្រើន ព្រោះគេជាមនុស្សមិនចូលចិត្តចូលរួមកម្មវិធី ឬហ្វូងមនុស្ស ច្រើនឡើយ។
-ពួកគេត្រូវបានចោទប្រកាន់ពីសង្គមថា ជាមនុស្សដែលមានអត្តចរិតឈ្លើយ មិននិយាយស្តីជាមួយមនុស្សជុំវិញខ្លួន ប៉ុន្តែ ធាតុពិតមនុស្ស Introvert គឺពិបាកខ្លាំងក្នុងការប្រាស្រ័យទាក់ទងតាមពាក្យសំដី គឺពួកគេចូលចិត្តសរសេរជាងនិយាយ។
+គុណសម្បត្តិ
-ទោះបីជាមនុស្ស Introvert ពិបាកក្នុងការចុះសម្រុងជាមួយនឹងមនុស្សខាងក្រៅក៏ពិតមែន ប៉ុន្តែ ពួកគេជាប្រភេទមនុស្សដែលមានការគិតបានដិតដល់ និងម៉ត់ចត់ចំពោះការងារ ភាគរយតិចណាស់ដែលពួកគេបានបង្កើតកំហុសឆ្គង។
-មនុស្ស Introvert តែងតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះពាក្យសម្តីរបស់គេជានិច្ច រាល់ពាក្យដែលគេបាននិយាយចេញមក សុទ្ធតែជាពាក្យដែលមានការគិតជាមុន។
-គេជាមនុស្សដែលមានការផ្តោតអារម្មណ៍ខ្ពស់ រាល់ពេលដែលរៀន ឬស្តាប់អ្វីមួយ គេស្តាប់ដោយការយកចិត្តទុកដាក់បំផុត ហើយមានគំនិតច្នៃប្រឌិតខ្ពស់។
-Introvert ជាអ្នកសម្រេចចិត្តដ៏ឈ្លាសវៃ និងជាអ្នកដោះស្រាយបញ្ហា ព្រោះគេមិនត្រឹមតែពូកែស្តាប់ប៉ុណ្ណោះទេ គេក៏ជាមនុស្សពូកែគិត និងដោះស្រាយនូវបញ្ហាទាំងឡាយ មិនថាការងារ ឬបញ្ហាដែលមនុស្សជុំវញខ្លួនពឹងពាក់។
២.មនុស្សដែលមានអត្តចរិត Extrovert
មនុស្សដែលមានចរិត Extrovert គឺផ្ទុយជាមួយនឹងមនុស្ស Introvert ដាច់ស្រឡះ។ Extrovert គឺជាប្រភេទមនុស្សដែលចូលចិត្តរាប់អានមិត្តភក្តិច្រើន សម្បូរមិត្ត ចូលចិត្តអ្វីដែលសប្បាយៗ ហើយជាពិសេស គេអាចរាប់អានមិត្តភក្តិបានយ៉ាងឆាប់រហ័ស។ ម្យ៉ាងទៀត ប្រភេទមនុស្ស Extrovert នេះ គេមិនចេះនៅតែម្នាក់ឯងឡើយ ទៅណាមកណាម្តងៗតែងតែត្រូវការមានគ្នាកំដរគេជានិច្ច។

ជាមួយគ្នានេះ មិនមែនមានតែមនុស្ស Introvert ប៉ុណ្ណោះទេដែលមានគុណវិបត្តិ សូម្បីតែមនុស្ស Extrovert ក៏មាននូវគុណវិបត្តិ និងគុណសម្បត្តិរបស់គេដូចគ្នា។ តើគុណវិបត្តិ និងគុណសម្បត្តិទាំងនោះ មានអ្វីខ្លះ?
+គុណវិបត្តិ
-ការនិយាយច្រើន ឬលេងសើចច្រើនពេករបស់ក្រុមមនុស្ស Extrovert អាចធ្វើឱ្យក្លាយជាការរំខានទៅលើអ្នកដទៃទាំងគេមិនបានដឹងខ្លួន
-ធ្វើឱ្យមានការប៉ះពាល់អារម្មណ៍ដល់អ្នកដទៃ នៅពេលដែល Extrovert និយាយដោយមិនបានគិតជាមុន
-Extrovert មានមិត្តច្រើន ប៉ុន្តែ មិត្តភាពរបស់ពួកគេបានត្រឹមជាអ្នកស្គាល់គ្នាប៉ុណ្ណោះ
-ពួកគេអាចប្រឈមនឹងការប្រព្រឹត្តនូវកំហុសច្រើន ព្រោះ Extrovert ជាមនុស្សរហ័ស មិនសូវមានការគិតបានដិតដល់ ខុសពីមនុស្ស Introvert ដែលធ្វើឱ្យកំហុសរបស់គេងាយនឹងកើតមាន
-Extrovert អាចនឹងមិនមានការទុកចិត្តពីនរណាម្នាក់ភ្លាមៗ ព្រោះគេជាមនុស្សលេងសើចច្រើន
+គុណសម្បត្តិ
-ក្រុមមនុស្ស Extrovert ជាមនុស្សដែលងាយស្រួលក្នុងការបង្កើតមិត្ត ផ្តល់ឱកាសឱ្យពួកគេស្គាល់នូវអ្វីដែលថ្មីៗ និងមានបណ្តាញច្រើនសម្រាប់ទំនាក់ទំនង
-Extrovert មិនងាយនឹងចាញ់បោកមនុស្ស ព្រោះគេបានជួបនិងនិយាយជាមួយមនុស្សច្រើនប្រភេទ ដូច្នេះ Extrovert ងាយនឹងមើលប្រភេទមនុស្សទាំងនោះដឹងណាស់
-ពួកគេតែងប្រកាន់នូវផ្លូវវិជ្ជមានជានិច្ច
-Extrovert ប៉ិនប្រសព្វខាងនិយាយនិងបញ្ចុះបញ្ចូលអ្នកដទៃ អាចនិយាយបានថា គេជាពពួកមនុស្សពូកែបបត់បែន មានភាពឈ្លាសវៃ៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង