KPT+
ហានិភ័យ ៥ ប្រសិនបើអ្នកនៅតែបន្តរំលឹកបទពិសោធន៍ជូរចត់ កាលពីអតីតកាល
មិនមែនគ្រប់ព្រឹត្តិការណ៍ក្នុងជីវិត សុទ្ធតែរីករាយនោះទេ។ តាមពិតទៅ មនុស្សគ្រប់រូប ប្រាកដជាធ្លាប់មានបទពិសោធន៍ជូរចត់កាលពីអតីតកាល។ មិនថាស្អប់ ការប្រមាថ ឬមានមនុស្សមិនចូលចិត្តយើង។ វាពិតជាឈឺចាប់ខ្លាំងណាស់ ស្ទើរតែមិនអាចបំភ្លេចបទពិសោធន៍នោះបានទេ។
ទោះជាយ៉ាងណាក៏ដោយ ការមិនអាចបំភ្លេចបាន គឺមិនដូចគ្នាទៅនឹងការមិនអាចអត់ទោសបាននោះទេ។ ការបន្តចងចាំបទពិសោធន៍មិនល្អកាលពីអតីតកាល ពិតជានាំមកនូវហានិភ័យអវិជ្ជមានជាច្រើនដូចខាងក្រោម។
១ ការបាត់បង់អត្តសញ្ញាណ
មនុស្សដែលមើលទៅក្រោយ តែងតែកំណត់ខ្លួនឯងពីបទពិសោធន៍កន្លងមក។ តាមការពិត នេះមិនមែនជាការពិតទាល់តែសោះ។ អតីតកាលគ្រាន់តែជាផ្នែកមួយរបស់អ្នក ហើយនៅពេលអ្នកជាប់គាំងនៅក្នុងអតីតកាល អ្នកកំពុងរារាំងខ្លួនឯងពីការរស់នៅពេញលេញក្នុងបច្ចុប្បន្ន។ បើអ្នកងាកក្រោយ អ្នកនឹងបាត់បង់អត្តសញ្ញាណ រហូតពិបាកក្នុងការស្គាល់ខ្លួនឯងណាស់។

២ ខ្ជះខ្ជាយពេលវេលា
ត្រូវចាំថា អតីតកាលមិនអាចផ្លាស់ប្ដូរបានទេ។ វាគ្រាន់តែជាការខ្ជះខ្ជាយពេលវេលាប៉ុណ្ណោះ ប្រសិនបើអ្នកតែងតែគិតអំពីរឿងដែលគួរកើតឡើងកាលពីអតីតកាល នោះថាមពល និងពេលវេលារបស់អ្នកត្រូវបានខ្ជះខ្ជាយក្នុងការបង្កើតសេណារីយ៉ូដែលគ្មានប្រយោជន៍។ អ្នកស្ថិតក្នុងការគ្រប់គ្រងទាំងស្រុងនៃពេលវេលាដែលអ្នកមាន។ បើអ្នកបន្តប្រកាន់យកអតីតកាល កុំភ្ញាក់ផ្អើល បើថ្ងៃអនាគត ជីវិតអ្នកជាប់គាំងនៅទីនោះ ហើយគ្មានបានប្រសើរដូចគេ។
៣ ខកខានឱកាសថ្មីៗជាច្រើន
ពិចារណាបទពិសោធន៍ដ៏ជូរចត់នៃអតីតកាលជាមេរៀន។ បន្ទាប់ពីមេរៀនបានបញ្ចប់ អ្នកនឹងឡើងកម្រិត។ ស្រដៀងគ្នាទៅនឹងការបញ្ចប់ការសិក្សាពីសាលាអ្នកអាច “បញ្ចប់ការសិក្សា” ពីបញ្ហា។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមានភាពខុសប្លែកគ្នាទេ ប្រសិនបើអ្នកជ្រើសរើសរក្សាអតីតកាល។ ស្រមៃមើលថា តើឱកាសថ្មីៗប៉ុន្មាន ដែលអ្នកបានខ្ជះខ្ជាយ។ អ្នកខ្លាចក្នុងការចាប់យកឱកាសនោះ ព្រោះខ្លាចថាវានឹងបញ្ចប់ដូចលើកមុន តាមពិតទៅ មិនចាំបាច់បរាជ័យម្តងទៀតទេ។ អ្នកណាដឹង វាប្រហែលជាពេលវេលារបស់អ្នកដើម្បីជោគជ័យ។ បរាជ័យក្នុងអតីតកាល មិនមែនមានន័យថា អ្នកនឹងបន្តបរាជ័យទៀតនោះទេ។
៤ ពិបាកក្នុងការរៀបចំអនាគត
ការផ្តោតលើអតីតកាល គឺដូចគ្នានឹងការកំណត់សក្តានុពលរបស់មនុស្សម្នាក់ក្នុងការអភិវឌ្ឍន៍ និងរីកចម្រើន។ អ្នកជឿថាអ្វីដែលបានកើតឡើងកាលពីអតីតកាល គឺជាជម្រើសតែមួយគត់ដែលអ្នកមាន ប៉ុន្តែនោះមិនមែនជាការពិតទេ។ ជារៀងរាល់ថ្ងៃនៅក្នុងជីវិតគឺជាឱកាសមួយ។ ឱកាសរៀបចំអនាគតកាន់តែប្រសើរ។ តើអ្នកអាចផ្តោតលើអនាគតដោយរបៀបណា ប្រសិនបើអ្នកតែងតែសម្លឹងមើលទៅក្រោយ?

៥ មិនមានសន្តិភាពនិងរីករាយដូចគេ
អ្នកណាមិនចង់សប្បាយចិត្ត? ការមានចិត្តសុខសាន្ត និងរីករាយជាក្តីសុបិនរបស់មនុស្សគ្រប់រូប។ ទន្ទឹមគ្នានោះ រឿងទាំងនេះនឹងមិនអាចសម្រេចបាន ប្រសិនបើអ្នកនៅតែមានការខឹងសម្បារពីអតីតកាល ទាំងការស្អប់ ឬមានភាពជូរចត់ក្នុងជីវិតមិនស្រាកស្រាន្ត។ វាបណ្ដេញអារម្មណ៍សន្តិភាព និងសុភមង្គលចេញពីចិត្ត។ ផ្ទុយទៅវិញ វាធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំងផ្លូវចិត្តយ៉ាងងាយ។ អ្វីដែលអ្នកធ្វើនិងសម្រេចបាន ទោះវាល្អប៉ុណ្ណាក៏គ្មានន័យដែរ។
យ៉ាងណាមិញ វាមិនងាយស្រួលទេ ក្នុងការដោះស្រាយអតីតកាល។ ទោះជាបែបនេះក្ដី ការសម្លឹងមើលក្រោយឥតឈប់ឈរ គឺមិនមែនជាជម្រើសល្អទេ។ រៀនអភ័យទោសអតីតកាល នោះអ្នកសមនឹងទទួលបានសុភមង្គល ដែលអ្នកសមនឹងទទួលបាននាពេលនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាប់ទាំង ៦ របស់យុវវ័យ នាំឲ្យមានការសោកស្ដាយពេលចាស់ទៅ

-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?