Connect with us

KPT+

បណ្ឌិត ឥន សុផល៖ កងទ័ពវៀតណាមខំរៀនភាសាខ្មែរណាស់ ផ្ទុយស្រឡះពីពលរដ្ឋខ្មែរ មោទនភាព

បានផុស

នៅ

លោកបណ្ឌិត ឥន សុផល អ្នកស្រាវជ្រាវ និងតាមដានភូមិសាស្រ្តនយោបាយ និងជាអ្នកនិពន្ធសៀវភៅ«កម្ពុជា ក្នុងសង្រ្គាមវៀតណាម» បានលើកឡើងថា កងទ័ពវៀតណាមខំរៀនណាស់ភាសាខ្មែរណាស់ ផ្ទុយស្រឡះពីពលរដ្ឋខ្មែរមួយចំនួនបែរជាមានមោទនភាពទៅវិញ។ លោកលើកឡើងបែបនេះ ក្រោយពីមានមតិរបស់ប្រជាជនខ្មែរមួយចំនួនមិនពេញចិត្តចំពោះគម្រោងដែលនឹងបង្កើតឱ្យមានដេប៉ាតឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃចន្ទ លោកបណ្ឌិត ឥន សុផល បានអះអាងថា តើវាជាកំហុសអ្វី? នៅពេលដែលមានការបើកបង្រៀនភាសាភាសាវៀននៅកម្ពុជា? ស្របពេលដែលសា្ថនទូតអាមេរិក មានបើកបង្រៀនជាង ៧០ភាសា។យ៉ាងណាមិញលោកនិយាយថា នៅប្រទេសវៀតណាមក៏មានសាលាបណ្តុះបណ្តាលពីរ ដែលធ្វើការបង្ហាត់បង្រៀនកងទ័ពជាន់ខ្ពស់របស់វៀតណាមជាងកន្លះលាននាក់ឱ្យចេះចាំស្ទាត់ ទាំងអក្សរសាស្ត្រខ្មែរ ប្រវត្តិសាស្រ្ត វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីយ៉ាងស្ទាត់ជំនាញ។ បន្ទាប់មក គេនឹងធ្វើការប្តូរឈ្មោះពីវៀតណាមមកជាឈ្មោះខ្មែរ រួចមកបង្កើតបក្សកុម្មុយនីស្តកម្ពុជា មានឈ្មោះ អាចារមៀន។

លោកមានប្រសាសន៍ថា៖ “តើហេតុអ្វីបានជា ប៉ុល ពត ប្រើពាក្យ “បោសសម្អាតក្បាលយួនខ្លួនខ្មែរ”?  គឺដោយសារ ប៉ុល ពត ធ្លាប់ជាជំនួយការលោក ទូ សាមុត (កងទ័ពវៀតកុង) ដឹងច្បាស់ពីការបង្កប់ខ្លួនរបស់វៀតកុងនៅក្នុងប្រទេសកម្ពុជា ជាពិសេស នៅខេត្តបូព៌ាទិស ដែលជាគោលដៅបោសសម្អាត។ ព្រោះតែកងទ័ពវៀតកុងរៀនភាសាខ្មែរ ចេះនិយាយខ្មែរច្បាស់ រួមទាំង ជំនាញឃោសនាបានបង្កើតគណបក្សនយោបាយមួយក្នុងសម័យសង្គមរាស្រ្តនិយម ដើម្បីប្រឆាំងកងទ័ពវៀតកុងខ្លួនឯង មានពលរដ្ឋខ្មែរចួលរួមយ៉ាងច្រើន”។

ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើការបកស្រាយថា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនមែនបើកបង្រៀនតែជំនាញភាសាវៀតណាមតែមួយមុខឡើយ ពោល គឺមានបង្រៀនទាំងភាសាអង់គ្លេស បារាំង ជប៉ុន កូរ៉េ ចិន និងភាសាថៃផងដែរ។ 

គួររំលឹកថា ប្រតិកម្មរបស់ប្រជាជនខ្មែរមួយចំនួនលើបញ្ហាបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនេះ បានកើតឡើងបន្ទាប់ពីមានការស្នើរបស់អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលរបស់វៀតណាម គឺលោក ង្វៀន វ៉ាន់ ហ្វុក ឱ្យមានការបង្កើត ដេប៉ាតឺម៉ង់ភាសាវៀតណាមនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យអប់រំរវាងកម្ពុជា-វៀតណាម។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបការងារជាមួយលោក ពិន សំណាន រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំកម្ពុជាកាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២៕ 

ដោយ៖ អុន ស្រីមាន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ វិនាទី មុន

ក្រសួង​សាធារណការ​​ ឲ្យ​បង្កើន​ការ​​ប្រុងប្រយ័ត្ន​ការ​ធ្វើ​នាវាចរណ៍​នៅ​ការដ្ឋាន​ស្ពាន​ថ្មគរ ​សាង​សង់​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿនលឿន​បាវិត

សន្តិសុខសង្គម២ នាទីutes មុន

នាយកដ្ឋានព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ពីរនាក់ ពាក់ព័ន្ធករណីកាប់សម្លាប់

កីឡា៦ នាទីutes មុន

ក្រសួងមហា​ផ្ទៃ​ឈរ​លេខ​១ ​ក្នុង​ការ​ប្រកួត​ប្រដាល់​សកល​ជើង​​​ឯក​ជាតិ​ឆ្នាំ​២០២៤

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជាបានអនុម័តស្តង់ដារចំនួន៣៦ដើម្បីលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និងជំរុញការនាំចេញ

ជីវិតកម្សាន្ដ១១ នាទីutes មុន

ត្រូវតុលាការកូរ៉េហាមផ្ដាច់មិនឲ្យវិលមកអាជីពសម្ដែង Park Yoochun​ ប្រើជីវិតបែបណាហើយ នាពេលនេះ

Sokha Hotels

ព័ត៌មានពេញនិយម