KPT+
ប្រវត្តិត្រួសៗលោក HOWARD SCHULTZ ថៅកែដំបូងរបស់ STARBUCKS
Howard Schultz ជាអ្នកជំនួញជោគជ័យម្នាក់ដែលកើតចេញពីគ្រួសារក្រីក្រ។ សព្វថ្ងៃលោកជាបុរសម្នាក់ក្នុងចំណោមក្រុមអ្នកមានទ្រព្យធនបំផុតនៅលើពិភពលោក។ នៅពីក្រោយកេរ្តិ៍ឈ្មោះបច្ចុប្បន្ននៃមហាសេដ្ឋីHoward Schultz មានរឿងមានតម្លៃជាច្រើន ដែលយើងគួរសិក្សាមកប្រើលើជីវិតផ្ទាល់ខ្លួន។
តើ Howard Schultz ជានរណា?

លោក Howard Schultz ជាអ្នកជំនួញជនជាតិអាមេរិកល្បីល្បាញបំផុតមួយរូបនៅលើពិភពលោក។ លោកជាអតីតម្ចាស់ក្រុមហ៊ុន Seattle SuperSonics និងជាអតីតនាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន Starbucks។
កំណើត
Schultz កើតនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៥៣ នៅ Brooklyn រដ្ឋញូវយ៉ក។ លោកមកពីគ្រួសារជ្វីហ្វ (ជនជាតិមួយរបស់អ៊ីស្រាអែល)។ ឪពុកឈ្មោះ Fred Schultz និងម្ដាយ Elaine ។ ឪពុករបស់លោកជាអតីតកងទ័ពសហរដ្ឋអាមេរិក និងក្រោយមកគាត់ធ្វើការជាអ្នកបើកឡានដឹកទំនិញ។
បងប្អូនបង្កើត
ក្នុងវ័យកុមារភាពលោកបានរស់នៅក្នុងគម្រោងលំនៅដ្ឋាន Canarsie Bayview របស់អាជ្ញាធរទីក្រុងញូវយ៉ករួមជាមួយបងប្អូន។ Schultz មានបងប្រុសម្នាក់ឈ្មោះ Michael និងប្អូនស្រីម្នាក់ឈ្មោះ Ronnie ។
កីឡា

កីឡាជាក្តីសង្ឃឹមតែមួយគត់របស់មហាសេដ្ឋីរូបនេះឲ្យរួចផុតពីភាពក្រីក្រ។ ទោះបីកើតនៅក្នុងគ្រួសារក្រលំបាកក៏ដោយ ក៏ Schultz អាចលេងកីឡាមួយចំនួនដូចជាបាល់បោះ បាល់ទាត់ និងវាយកូនគោល បានល្អ រហូតផ្លាស់ប្ដូរជីវិតក្លាយជានិស្សិតអាហារូបករណ៍។
ការអប់រំ
នៅឆ្នាំ ១៩៧១ លោកបានបញ្ចប់ការសិក្សានៅវិទ្យាល័យ Canarsie រួចបន្តទៅសាកលវិទ្យាល័យ Northern Michigan។ ដោយសារលេងកីឡាបានល្អ លោកទទួលបានអាហារូបករណ៍អត្តពលកម្មដើម្បីសិក្សានៅសាកលវិទ្យាល័យ។ Schultz ជាមនុស្សទីមួយនៅក្នុងគ្រួសារដែលអាចរៀននៅសាកលវិទ្យាល័យបាន។ នៅឆ្នាំ ១៩៧៥ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកទំនាក់ទំនង។
គ្រួសារ

លោក Howard បានរៀបការជាមួយនាង Sheri Kersch ក្នុងឆ្នាំ ១៩៨២។ ក្នុងឆ្នាំ ១៩៩៦ លោកស្រី Sheri Kersch បានបង្កើតមូលនិធិគ្រួសារ Schultz ជាមួយស្វាមីមូលនិធិនេះវិនិយោគលើភាពជាដៃគូនិងដំណោះស្រាយថ្មីៗដើម្បីពង្រឹងអាជីវកម្មនិងសហគមន៍។
ប្ដីប្រពន្ធគូនេះមានកូនពីរនាក់ ស្រីម្នាក់និងកូនប្រុសម្នាក់។ កូនប្រុសឈ្មោះ Eliahu Jordan Schultz កើតនៅឆ្នាំ ១៩៨៦។ កូនស្រីឈ្មោះ Addison កើតនៅឆ្នាំ ១៩៩០។
ការងារដំបូង

ការងារដំបូងរបស់អតីតមេ Starbucks គឺជាបុគ្គលិកផ្នែកលក់របស់សាជីវកម្ម Xerox ។ ដោយសារបំពេញការងារបានល្អ ក្នុងរយៈពេលដ៏ខ្លីលោកទទួលបានការផ្សព្វផ្សាយជាអ្នកលក់ពេញសិទ្ធិ។
អ្នកគ្រប់គ្រងទូទៅ
Schultz ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុនផលិតផ្លាស្ទិក Hammarplast របស់ស៊ុយអ៊ែត ក្នុងឆ្នាំ ១៩៧៩ ។
លោកប្រឡូកជាមួយហាងកាហ្វេ Starbucks ដំបូងក្នុងឋានៈជានាយកផ្នែកទីផ្សារ នាឆ្នាំ ១៩៨២។ មកដល់ឆ្នាំ ១៩៨៦ លោកឡើងតំណែងជា CEO នៃហាងកាហ្វេល្បីលំដាប់ពិភពលោកមួយនេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ myinterestingfacts
ចុចអាន៖ប្រវត្តិធំៗ ៥ យ៉ាងអំពីលោហធាតុ «ប្រាក់»
ចុចអាន៖ស្ត្រី ដែលអាចបង្កើតម៉ាកយីហោដោយជោគជ័យ ទាំងខ្លួនមានជំងឺប្រចាំកាយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ