KPT+
សារមន្ទីរចម្លែក ចំនួន ៦ សឹងមិនជឿថាមាននៅលើពិភពលោកនេះ
សារមន្ទីរជាកន្លែងទាក់ទាញ ដែលមិនត្រឹមតែសប្បាយប៉ុណ្ណោះទេ ថែមទាំងមានចំណេះដឹង រួមជាមួយនឹងរឿងរ៉ាវចម្លែកៗពីជុំវិញពិភពលោក។ ទន្ទឹមនោះដែរ កម្ពុជាថ្មីនឹងបង្ហាញពីសារមន្ទីរចម្លែកៗ ចំនួន ៦ លោកអ្នកអាចភ្ញាក់ផ្អើលមិនខាន ដែលវាពិតជាមាននៅលើពិភពលោកនេះមែន។
១ សារមន្ទីរសិល្បៈអាក្រក់ – សហរដ្ឋអាមេរិក (Museum of Bad Art)
“សិល្បៈអាក្រក់ពេកមិនត្រូវអើពើ” ជាពាក្យស្លោករបស់សារមន្ទីរនេះ។ ដូច្នេះកុំសង្ឃឹមថានឹងបានឃើញសិល្បៈដ៏ស្រស់ស្អាតនៅទីនេះអី ព្រោះវាអត់មានឡើយ។ ប៉ុន្តែអ្វីដែលអ្នកនឹងឃើញច្បាស់នោះគឺថា សិល្បៈពី ៥០ ទៅ៧០ ត្រូវបានចាត់ទុកថាជាស្នាដៃ “អាក្រក់” ដែលមិនមានការចាប់អារម្មណ៍ និងគ្មានការបំផុសគំនិត។ អាស្រ័យហេតុនេះ សូមចែករំលែកឲ្យមនុស្សណាម្នាក់បានពេញចិត្ត មិនមែនភាពស្រស់ស្អាត។
២ សារមន្ទីរសក់ – តួកគី (Avanos Hair Museum)
មានពេលមួយ មិត្តស្រីរបស់ជាងស្មូនវ័យក្មេងម្នាក់បានរត់គេចពី Avanos ប៉ុន្តែនាងបានទុកសក់ឲ្យគាត់មួយខ្សែ នៅពេលដែលក្មេងស្រីនៅទីក្រុងផ្សេងទៀតបានឮរឿងសោកនាដកម្មនោះ។ ដូច្នេះទើបជញ្ជាំង និងពិតាននៃបន្ទប់ក្រោមដីរបស់គាត់ត្រូវបានគ្របដោយសក់នារីវ័យក្មេងជាង ១៦០០០ នាក់ រួមជាមួយនឹងឈ្មោះ និងអាសយដ្ឋានរបស់ម្ចាស់សក់បញ្ជាក់យ៉ាងច្បាស់។
៣ សារមន្ទីរប្រដាប់បន្តពូជ – អ៊ីស្លង់ (Iceland Phallological Museum)
នៅឆ្នាំ ១៩៧៤ Sigurdur Hjartarson បានទទួលលិង្គរបស់គោ ហើយនោះជាកន្លែងដែលគាត់បានសម្រេចចិត្តប្រមូលប្រដាប់ភេទ។ រហូតដល់សារមន្ទីរនេះបានកើត អ្នកនឹងអាចប្រមូលប្រដាប់បន្តពូជទាំង ២៧៦ ពី hamsters ។ ចាប់ពីទំហំត្រឹមតែ ២ ម.ម ដល់ត្រីបាឡែនធំរហូតដល់ ១.៧ ម៉ែត្រ ហើយជាការពិតណាស់ ១ ក្នុងចំណោម ២៧៦ គឺជាមនុស្ស។ វាត្រូវបានទិញនៅឆ្នាំ ២០១១ ដោយបុរសជនជាតិអ៊ីស្លង់អាយុ ៩៥ ឆ្នាំម្នាក់ដែលបានបរិច្ចាគមុនពេលគាត់ស្លាប់។
៤ សារមន្ទីរក្រោមទឹក Cancun – ម៉ិកស៊ិក (Cancun Underwater Museum)
សារមន្ទីរនេះដាក់តាំងបង្ហាញរូបចម្លាក់ក្រោមទឹក រូបចម្លាក់ជិត ៥០០ តម្រង់ជួរបាតសមុទ្រ។ រង់ចាំភ្ញៀវទេសចរណ៍ចុះមកទទួលយកបទពិសោធន៍ ក្រៅពីត្រូវបានបង្កើតឡើងដើម្បីជំរុញវិស័យទេសចរណ៍ វាក៏រក្សាអ្នកទេសចរឲ្យនៅឆ្ងាយពីផ្កាថ្មតាមដែលអាចធ្វើទៅបាន។ វាក៏បានក្លាយជាជម្រកសម្រាប់សត្វក្នុងទឹកជាច្រើនប្រភេទផងដែរ។
៥ សារមន្ទីរក្រឡៅកឆ្កែ – ប្រទេសអង់គ្លេស (Dog Collar Museum)
ចង់ដឹងថាក្រឡៅកឆ្កែមានលក្ខណៈបែបណាក្នុងមជ្ឈិមសម័យ? ត្រូវតែទៅសារមន្ទីរនេះ។ បានបើកនៅឆ្នាំ១៩៧៩ មានក្រឡៅឆ្កែជាង១០០ ក្បាលដាក់តាំងបង្ហាញ។ វាហាក់ដូចជាដូច្នេះមែន ប៉ុន្តែក្រឡៅកឆ្កែខ្លះមានអាយុលើសពី ៥០០ ឆ្នាំ ដូច្នេះច្បាស់ជាមិនមែនជាក្រឡៅកឆ្កែធម្មតាដែលយើងមានសព្វថ្ងៃនេះទេ។
៦ សារមន្ទីរ Kunstkamera – ប្រទេសរុស្ស៊ី (The Kunstkamera)
ម៉េចក៏មិនចម្លែក? អញ្ចឹងមានតែរឿងចម្លែកទេ! វាជាសារមន្ទីរដំបូងរបស់រុស្ស៊ី។ ការប្រមូលផ្ដុំរបស់ Peter the Great សុទ្ធតែជារបស់ចម្លែកៗដូចជា ទារកមិនធម្មតា សត្វចម្លែក និងមានការបង្ហាញវប្បធម៌នៃជាតិសាសន៍ផ្សេងៗជុំវិញពិភពលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់