Connect with us

KPT+

យុវវ័យបច្ចុប្បន្ន និយមចូលចិត្តការដើរកម្សាន្តនៅតំបន់ភ្នំនារដូវវស្សា

បានផុស

នៅ

ក្រោយពីសម្រាកពីការងារ ឬ ការសិក្សា យុវជនកម្ពុជាបច្ចុប្បន្នភាគច្រើន តែងនិយមប្រមូលគ្នាជាក្រុមៗ ឬជាលក្ខណៈគ្រួសារ ទៅដើរផ្សងព្រេងក៏ដូចជាសម្រកលំហែកាយនៅតំបន់ភ្នំ ដែលមានព្រៃឈើស្រស់ត្រកាល។ ជាពិសេស នារដូវវស្សានេះតែម្តង ពួកគេនិយមទៅមើលនូវសម្រស់ដ៏ស្រស់ស្អាតរបស់ព្រៃភ្នំ រសាយអស់នូវទុក្ខកង្វល់នានា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន សយ មករា ដែលជាអ្នកចូលចិត្តដំណើរផ្សងព្រេងនៅក្នុងព្រៃ ក៏ដូចជាតំបន់ផ្សេងៗ បានចែករំលែកមកកាន់ “កម្ពុជាថ្មី”ថា នារដូវវស្សា រូបលោកតែងនិយមធ្វើដំណើរកម្សាន្តទៅ តំបន់ភ្នំ ដូចជាខេត្តមណ្ឌលគិរី ឬ រតនគិរីជាដើម ព្រោះកំលុងពេលនេះជាពេលដែលមាន ទេសភាពស្រស់ស្អាត ជាពិសេសការធ្វើដំណើរដោយម៉ូតូជាក្រុមៗ ជាមួយភក្តិ អមជាមួយទេសភាពរីកលូតលាស់ផងនោះ បង្កើតឱ្យដំណើរកម្សាន្តនេះកាន់តែមានភាពរីករាយ។ 

លោក សយ មករា បាននិយាយថា៖ “ក្នុងរដូវភ្លៀងនេះ ខ្ញុំទៅច្រើនជាងគេគឺមណ្ឌលគិរី មិនតិចជាង២០ដងទេ ហើយបើភ្នំត្បែងក៏ទៅច្រើនដងដែរ នៅតែខ្នងផ្សារប៉ុណ្ណោះ ដែលមិនទាន់បានទៅ”។  

លោកក៏បានបន្តថា ចំពោះកន្លែងដើរលេងនៅក្នុងកម្ពុជា ខេត្តនីមួយៗគឺសម្រស់ទៅតាមរដូវផ្សេងៗគ្នា ឧទាហរណ៍ដូចជាខេត្តស្ទឹងត្រែង គេនិយមទៅចន្លោះចុងខែ១ ដល់ដើមខែ៣។ រីឯខេត្តសៀមរាប គេនិយមទៅនារដូវចូលឆ្នាំខ្មែរ ឬ ចូលឆ្នាំសកល។

ជាមួយគ្នានោះ លោក ឡាច កូហ្វី ដែលជាយុវជនម្នាក់ចូលចិត្តការធ្វើដំណើរកម្សាន្តដែលនោះ បានលើកឡើងថា នារដូវវស្សា រូបលោកចូលចិត្តធ្វើដំណើរដោយម៉ូតូ ទៅភ្នំដែលដាច់ស្រយាល ព្រោះមានទេសភាពស្អាត លាតសន្ធឹងជាមួយនឹងវាលស្មៅធំល្វឹងល្វើយ ពណ៌ខៀវស្រងាត់ ធ្វើឱ្យលោកទទួលបានពីអារម្មណ៍ផ្លាស់ប្តូរនិងស្រស់ស្រាយ ព្រមទាំងកាត់ បន្ថយភាពតានតឹងរបស់លោកបានយ៉ាងមានប្រសិទ្ធភាព។ 

យុវជន ឡាច កូហ្វី ក៏បានចែករំលែកពីការត្រៀមខ្លួនជាមុន នៅពេលដែលមានដំណើរកម្សាន្ត ទៅភ្នំដែលដាច់ស្រយាល អាចបណ្តាឱ្យជួបនៅឧបសគ្គមួយចំនួន។ យុវជនរូបនេះ និយាយថា៖ “ពេលដែលយើងទៅភ្នំដែលដាច់ស្រយាលវារៀងពិបាករកម្ហូបអាហារ ដូច្នេះរឿងយើងគួរធ្វើគឺរៀបចំម្ហូបអាហារឱ្យបានគ្រប់គ្រាន់។ ថ្នាំសង្កូវនានាសម្រាប់ការពារខ្លួន មួយវិញទៀត គឺសម្ភារៈឡើងភ្នំ ដូចជាស្បែកជើង ខោអាវ និងអាវភ្លៀងព្រោះយើងការពារពេលមានភ្លៀងម្តងៗដែរ។ អ្វីដែលសំខាន់នោះ នៅតំបន់ណាដែលយើងមិនស្គាល់ច្បាស់ ឬ មិនធ្លាប់ទៅ គួរសួរអ្នកភូមិនៅទីនោះចៀសវាងវង្វេង ”។

ទន្ទឹមនោះ មិនមែនមានតែបុរសឡើយដែលចូលចិត្តដំណើរកំសាន្តទៅតំបន់ព្រៃភ្នំនារដូវវស្សា សូម្បីតែសុភាពនារីក៏និយមទៅលេងនៅតំបន់ភ្នំផងដែរ។ យុវតី វឿន សុតី បានរៀបរាប់ថា ក្នុងរដូវវស្សា ខ្លួនចូលចិត្តទៅកំសាន្តនៅតំបន់ភ្នំជាងតំបន់ណាទាំងអស់។ នៅតំបន់ភ្នំ នារដូវវស្សាមានទេសភាពស្អាត ជាពិសេសនៅពេលដែលជិះម៉ូតូទៅ ធ្វើឱ្យអារម្មណ៍ធូរស្រាល កាត់បន្ថយភាពតានតឹងពីការរៀនសូត្រ។ 

យុវតី សុតី បាននិយាយថា៖ “ពេលរដូវវស្សា ខ្ញុំចូលចិត្តទៅលេងភ្នំនៅខេត្តកំពត ព្រោះជិតភ្នំពេញ អាចជិះវិលល្ងាចបាន។ ភាគច្រើន ទៅលេងម្លិច ឬ កំពូលពេជ្រ ហើយក៏ធ្វើឱ្យខ្ញុំស្រស់ស្រាយខ្លាំងដែរ ប៉ុន្តែបញ្ហាពិបាកសម្រាប់ខ្ញុំនោះគឺ បញ្ហាផ្លូវតែម្តង។ ចំពេលភ្លៀងអញ្ចឹងទៀត ផ្លូវរៀងពិបាកជិះបន្តិច តែខ្ញុំនៅតែចូលចិត្តដើរលេងរដូវនេះជាងរដូវប្រាំង”។ 

យ៉ាងណាមិញ បច្ចុប្បន្ននេះមានយុវជនកម្ពុជាជាច្រើន ចូលចិត្តធ្វើដំណើរកម្សាន្តតាមព្រៃភ្នំ ដូចជាការបោះតង់ជាមួយមិត្តភក្តិជាដើម ដើម្បីសាកល្បងនូវអ្វីដែលថ្មី និងប្លែកសម្រាប់ជីវិត ទទួលបានភាពស្រស់ស្រាយ និងកាត់បន្ថយភាពតានតឹងនានា៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៧ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម