Connect with us

KPT+

ជំហាន​ទំាង៥​ ដែលនាំគ្រប់ក្តីប្រាថ្នា​ក្លាយមកជាការពិត

បានផុស

នៅ

គេងមើលទូរសព្ទលើសាឡុង រង់ចាំលុយមួយលានដុល្លារធ្លាក់មកលើភ្លៅ? ប្រហែលត្រូវរង់ចាំ​យូររហូតដល់ជាតិមុខ។

ចង់ធ្វើឱ្យក្តីសុបិន្តក្លាយមកជាការពិតទេ?

គ្មាន​អ្នកណាកើតមកជាមួយនឹងចម្លើយដែលយកទៅប្រើ​ដើម្បី​សម្រេចបាននូវគ្រប់អ្វីៗក្នុងជីវិតឡើយ។ វាជាវិញ្ញាសា។

មនុស្សភាគច្រើន មិនទំាង​ដឹងផងថាពួកគេចង់បានអ្វីឱ្យប្រាកដ។

នេះជាជំហ៊ានទាំង ៦ ដែល​KPT plus រៀបជូន៖

១ សំរេចចិត្តសិន​ថា​ ចង់បានអ្វីក្នុងជីវិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុំនិយាយពាក្យ​ស្រមើស្រមៃដូចជា «ល្អដែរ​ ប្រសិនបើខ្ញុំអាចនឹង​មាន….។

បើមិនទាន់ដឹងគោលដៅ ចេញទូកធ្វើអី? ប្រសិន​បើ គ្រប់គ្នា ចង់រស់នៅដោយមានមាន​សេរីភាពហិរញ្ញវត្ថុមុនអាយុ ៤៥ ឆ្នាំ (មិនបាច់ធ្វើការ​ក៏មាន​លុយបម្រុង​ទុកចាយ) ឬ ខ្ញុំចង់បានវិស្សមកាលទៅអ៊ីតាលីរយៈពេលមួយសប្តាហ៍ឬ​ខ្ញុំចង់បានដៃគូដ៏ល្អម្នាក់មករួម​អាជីវកម្មឬមករួមជីវិត?

ចាប់ផ្តើមជំហាន​ដំបូង​គឺ គិតសិន ថា អ្នកចង់បានអ្វី។

២ វិភាគ​ច្បាស់ៗអំពីលទ្ធផលដែលយើង​ចង់ឃើញ

កំណត់លទ្ធផលហើយ ត្រូវបន្តជំហានទីពីរ ដោយ​លំអិត​ច្បាស់ៗអំពីព័ត៌មាននៃលទ្ធផលដែលយើង​ចង់ឃើញ។ ពិចារណាពីអ្វីដែលអ្នកចង់ពិតប្រាកដ មិនមែន​បាចហាចគ្រប់រឿង និងមានជម្រើស​គ្រប់យ៉ាងរាប់សិបចំណុចនោះទេ។

ឧទាហរណ៍ បើអ្នកចង់បានផ្ទះមួយ ផ្ទះបែបណា តំបន់ណា ហេតុអ្វី​ជិតកន្លែង​ធ្វើការ​? តម្លៃ​ប៉ុណ្ណា ទិញនៅឬទុកលក់យកចំណេញ អ្នកណានឹង​នៅខ្លះ?

៣ ផ្តាច់បំណង​នានា​ផ្តោតតែលើមួយនេះ​សិន

អ្នកខ្លះ​ចង់បានគ្រប់យ៉ាង ​តែមិនបានតំាង​ចិត្ត​មួយណាច្បាស់លាស់​ទំាងអស់។ ពេលដែលយើង​ច្បាស់​អំពី​អ្វី​ដែលយើង​ចង់បាន​ហើយ​យើង​ធ្វើអ្វីៗដែលយើង​អាចឈាន​ទៅ​សម្រេចវាបាន។ ដោយ​រំពឹងថា វានឹងកើតឡើងតាម ការរំពឹងទុកថា នៅពេលវេលាណាមួយ​ដែល​កំណត់ទុក​ ជាមួយ​សកម្មភាព ច្បាស់លាស់។ ការ​គិត មិនធ្វើ​សកម្មភាព​ស្មើសូន្យ។

៤ បើកចំហរគម្រោង​ថ្មី នៅពេលដែលគម្រោង​ចាស់មិនដំណើរការ

ផ្លូវឆ្ពោះទៅរកលទ្ធផលអាចនឹងបានសម្រេច​ អាចនឹង​បរាជ័យដែរ ។ ពេល​មិនបានដូចចិត្ត អាច​ផ្អាកការប្រព្រឹត្តិសិន ឧទាហរណ៍​តើសន្សំលុយម៉េចបានបើអ្នកកំពុង​បាត់បង់ការងារ? ចូរ​វិនិច្ឆ័យពីរបៀបដែលអ្វីៗគួរតែត្រូវបានធ្វើដោយផ្លាស់ប្តូរ​ថ្មី ផ្អែកលើបទពិសោធន៍ទំាងល្អនិង​អាក្រក់នាពេល​កន្លងមករបស់យើង ។

ជាញឹកញយ មនុស្សយើង មាន​បំណងរេរាច្រើន តែចិត្ត​រារែកក៏មាន​រហូតដែរ។ ចូរ​ផ្តោតលើគោលដៅ នេះជារបៀបដែលពួកបុគ្គលជោគជ័យមាន​អស្មិមានៈលើសមនុស្ស​ធម្មតា។

៥ ដឹងគុណបទពិសោធន៍

តើអ្នកតែង​ចាត់ទុកបញ្ហាប្រឈមនានាថា ឱកាសរីកចម្រើនឬជាបន្ទុក? របៀប​ដែលយើងគិត​ហ្នឹងហើយ ដែលនាំឱ្យ​យើង​តស៊ូ​ទៅមុខបានឬមិនបាន។ មនុស្ស​ជោគជ័យ​តែងតែ​រំលឹក​អរគុណចំពោះការបង្រៀន​នៃព្រឹត្តិការណ៍នានា ជីវិត ទំាងល្អទំាង​អាក្រក់។ ​ពួកគេមិនព្រម​រស់នៅក្នុងរបៀប​ទោមនស្សឡើយ។

ការទទួលបានអ្វីដែលគ្រប់គ្នា​ចង់បាន វាតែងតែមិនងាយស្រួលនោះទេ​ ហើយ​បើវាងាយមែន អ្នកលែងចង់បានវាហើយ។

ជ្រើសរើសយកការ​តតំាង ជ្រើសរើស​យកការ​ជឿលើសមត្ថភាពរបស់អ្នក​ អ្នកនឹងមានជីវិត​មួយ​ដ៏ក្លៀវក្លា។ ធានា!

អត្ថបទ៖ សាយ ពេជ្រ

ចុចអាន៖ ទំនោរ​សង្គម​ដែល​ចង់​ជោគជ័យ​ហួសហេតុពេក មនុស្ស​ក្លាយជាបរាជ័យជាមួយបីយ៉ាងនេះ

ចុចអាន៖ បង្កើត​ទម្លាប់​ល្អ គឺ​ពិបាក​តែ​នេះ​ជា​ចំណុច​សំខាន់​បំផុត​មួយ​ទៅ​រក​ភាព​ជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

បុរស តៃវ៉ាន់ មួយរូប ​​ខ្សោយតម្រងនោមដោយសារតែនិយមផឹកតែក្រហម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ១០ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា១០ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម