KPT+
ពូជសុនខមួយប្រភេទ ល្បីកាចខ្លាំង ដោយសារតែមូលហេតុទាំង ៥ នេះ
សត្វឆ្កែតូចច្រលឹងពូជ Chihuahua មួយប្រភេទនេះ ត្បិតថាមានរូបតូច តែល្បីខាងគ្រហឹមបញ្ចេញធ្មេញ និងពូកែខាំមិនធម្មតានោះទេ។ សត្វឆ្កែពូជខាងក្រោមនេះ មានភាពកំណាចសាហាវមិនចាញ់ឆ្កែធំៗប៉ុន្មានទេ សូម្បីតែម្ចាស់ក៏រត់បាតជើងសព្រាតដែរ។ ចំណែកឯមូលហេតុដែលនាំឲ្យឆ្កែ Chihuahua តែងតែបង្ហាញអត្តចរិតកាចរាល់ដង បណ្ដាលមកពី៖
១. មានសន្ដានការពារទឹកដីពីធម្មជាតិ
ពួកវាជាអ្នកយាមដ៏អស្ចារ្យ នៅពេលដែលជួបមនុស្សចម្លែកក្នុងផ្ទះឬសួនច្បារ វាត្រៀមខ្លួនវាយប្រហារជានិច្ច។ ដោយសារឆ្កែពូជនេះ មានចិត្តការពារទឹកដីខ្ពស់ណាស់ យើងមិនណែនាំឲ្យអ្នកដទៃទៅក្បែរវាក្រៅពីម្ចាស់ឡើយ។
២. មិនចង់ឲ្យអ្នកនៅក្បែរ
ប្រសិនបើអ្នកឮសម្លេងគ្រហឹមតិចៗមានន័យថា នេះជាការព្រមានលើកទីមួយ ហើយបើនៅតែមិនដើរចេញទៀត វានឹងគ្រហឹមកាន់តែខ្លាំង វាមិនចង់ឲ្យអ្នកឈរនៅទីនោះទេ។

៣. ត្រៀមខ្លួនវាយប្រហារ
បន្ទាប់ពីគ្រហឹមគម្រៀមអស់ចិត្តហើយ វានឹងចាត់ទុកអ្នកជាសត្រូវឬជាឧបសគ្គត្រូវកម្ចាត់តែម្ដង។
៤. មនុស្សឌឺវា
យើងនឹងឃើញថា វាឈររឹងខ្លួននិងគ្រហឹមមានន័យថា វាកំពុងតែរៀបផែនការយកឈ្នះលើអ្នកហើយ អ្វីដែលអ្នកគួរធ្វើគឺមិនត្រូវសម្លឹងភ្នែកវានោះទេ។
៥. វាគិតថាយើងដណ្ដើមអាហារវា
ក្នុងករណីខ្លះ ម្ចាស់ដាក់អាហារអោយវាមិនទាន់ស៊ីមិនមែនវាមិនស៊ីទេមកពីវាមិនទាន់ឃ្លាន ដូច្នេះបើម្ចាស់ទៅដកអាហារមកវិញវានឹងដាល់គម្រៀមមុនខាំ។

ជាក់ស្ដែងឆ្កែពូជនេះ អាចទទួលបានការបង្វឹកយ៉ាងល្អ វានឹងត្រលប់មកជាឆ្កែគួររឲ្យស្រលាញ់ធម្មតាវិញអាស្រ័យលើការថែទាំយកចិត្តទុកដាក់ពីម្ចាស់ សរុបមក អត្តចរិតកាចឆ្នាស់នេះមិនមែនមកពីធម្មជាតិទាំងស្រុងទេ គឺលាយឡំនឹងការរស់នៅប្រចាំថ្ងៃផងដែរ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ពូជសុនខ ១០ ប្រភេទ មានរូបរាងស្រស់ស្អាត និងវ៉ៃឆ្លាតខ្លាំង

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍