KPT+
៣យ៉ាងគួរធ្វើ បើសិនបណ្ដាញសង្គមធ្វើឲ្យយើងឈឺចាប់ព្រោះរឿងដែលមិនចង់ឃើញ
បណ្ដាញសង្គមអាចជ្រើសរើសធ្វើឲ្យយើងសប្បាយចិត្តឥតព្រាងទុក ប្រសិនបើយើងបានស្គាល់មិត្តថ្មីឬក្រុមថ្មីៗ។ ប៉ុន្តែវាក៏អាចនាំឱ្យយើងឈឺចាប់ នៅពេលមាននរណាម្នាក់ដែលយើងធ្លាប់ស្គាល់ បានប៉ះពាល់ដល់ផ្លូវចិត្តរបស់យើងដោយចេតនាឬមិនចេតនា។ ដូច្នេះ ល្មមដល់ពេលដែលត្រូវឈប់សម្រាកពីវាមួយរយៈ ហើយមកពិសោធន៍ខ្លួនឯងម្ដង។ វាមិនមែនជារឿងចម្លែក ដែលយើងមានបញ្ហាគ្រួសារ ស្នេហា ឬជីវិតការងារផ្ទួនៗគ្នា ហើយបែរមកស្អប់បច្ចេកវិទ្យា។ បើសិនយើងកំពុងតែស្ថិតក្នុងស្ថានភាពបែបនេះ យើងនឹងយល់អារម្មណ៍មួយនេះ ច្បាស់ជាងអ្នកណាៗទាំងអស់។
១. ចំណាយពេលនៅម្នាក់ឯង

វាអាចអាត្មានិយម ប្រសិនបើសុខៗស្រាប់តែបាត់ខ្លួនពីបណ្ដាញសង្គម ដែលធ្លាប់តែមួយថ្ងៃអូសមើលមិនឲ្យក្រោម ១០ ទៅ ២០ ដងទេ។ តែចង់ប្រាប់ថា ដំបូងវាពិបាក ព្រោះអ្នកអាចនឹងព្រួយបារម្ភថានៅម្នាក់ឯងបានអត់! អត់ប្រព័ន្ធទំនើបៗហ្នឹងបានអត់? ព្រោះធម្មតាអ្នកតែងទាក់ទងមិត្តភ័ក្ដិឬមនុស្សផ្សេងទៀត តាមរយៈការផ្ញើសារឬជាដើម។ ដូច្នេះដើម្បីបោះបង់វាចោល គឺពិបាកណាស់! ប៉ុន្តែវាមិនពិបាកជាងស្ថានភាពរបស់អ្នកបច្ចុប្បន្ននេះឡើយ ទាល់តែសាកល្បងទើបដឹង អាចថាវាល្អជាងអ្វីដែលអ្នកគិត។ ការដែលជ្រើសរើសវិធីបាត់ខ្លួនឬនៅម្នាក់ឯង អ្នកអាចត្រលប់មកជាអ្នកវិញ រឹងមាំជាងមុន ស្គាល់ពីខ្លួនឯងថាចង់បានអី ឬអាចថាមានភាពស្រស់ស្រាយជាងមុនក៏ថាបាន។
រឿងដែលល្អបំផុតនោះគឺ សល់ពេលច្រើនជាងមុន ដើម្បីអានសៀវភៅដែលទិញមកគរដូចភ្នំអត់ទាន់បានអាន មានពេលសរសេររឿងដែលខ្លួនចង់សរសេរ បានស្ដាប់ចម្រៀងបានទាំងអន្លងអន្លោចបានទាំងបទរ៉េបពិរោះៗ ទៅដើរលេងកន្លែងដែលចង់ទៅ ដោយមិនចាំបាច់ពាំនាំនរណាម្នាក់ទៅជាមួយនាំតឹងចិត្ត។
២. ស្រស់ស្រាយនៅពេលព្រឹកដោយគ្មានទូរសព្ទ

មានដែរសង្កេតអត់? ភាគច្រើនដំបូងបង្អស់ដែលអ្នកធ្វើ គឺនៅពេលបើកភ្នែកពេលព្រឹកប្រាកដជាទាញទូរសព្ទហើយអូសមើលចុះឡើងជាទម្លាប់ដដែលៗឡើងសាំ។ ដូច្នេះ គួរចោលទម្លាប់អស់នោះ ដោយចាប់ផ្ដើមធ្វើសមាធិសម្រួលអារម្មណ៍ គិតរឿងល្អដែលបានធ្វើកន្លងមក។ ជ្រើសរើសសៀវភៅមួយក្បាលដើម្បីកត់ត្រានៅគំនិតមួយចំនួន ដែលអ្នកមិនធ្លាប់ធ្វើសោះកាលពីមុន ក្នុងថ្ងៃនេះ។ ជួនកាលរឿងតូចៗដែលបានកត់ត្រាថ្ងៃនេះ ស្រាប់តែធ្វើឲ្យអ្នកបានដឹងថា ហេតុអី បែរមើលរំលងរឿងទាំងអស់នោះកើត? ចុះកាលមុន គិតអី ម៉េចមិនប្រញាប់ធ្វើវាឲ្យបានលឿនជាងនេះ!
៣. ប្រយោជន៍ដែលទទួលបាន នៅពេលបោះបង់ចោលភាពអវិជ្ជមាន

មានឈ្លៀតលួចគិតពីខ្លួនឯងខ្លះដែរទេហ្នឹង? ដូចជាអ្នកបានលះបង់ពេលវេលាល្អៗដែលមានប្រយោជន៏ ទៅតាមដានមើលជីវិតរបស់មនុស្សចម្លែកៗ ដែលអ្នកមិនសូវស្គាល់នៅក្នុងបណ្ដាញសង្គម ទាំងដែលការពិតទៅសួរថាបានអីមកវិញខ្លះ។ ដូច្នេះ គួរបញ្ឈប់បើសិនរឿងទាំងនោះមិនបាននាំប្រយោជន៍ ឬរឿងល្អមកកាន់យើងដដែល។ បើសិនរិតតែមើលរិតតែឈឺចាប់ គេសប្បាយយើងកើតទុក្ខ តើមើលធ្វើស្អី? ត្រូវសម្រួលអារម្មណ៏ គិតថាពិភពលោកគេស្រស់បំព្រងណាស់ បើព្រះអាទិត្យយើងលិចលង់ហើយ ម៉េចមិនប្រញាប់ស្រោចស្រង់មកវិញឲ្យឆាប់!
ក្នុងបណ្ដាញសង្គមមានល្អមានអាក្រក់ បើចង់ចាកចេញពីប្រព័ន្ធអស់នោះ យើងអាចបិទគណនីមួយរយៈពេល ហើយមកហាត់ពត់លត់ដំផ្លូវចិត្ត ឬធ្វើអ្វីដែលគិតថា ផ្ដល់នៅថាមពលវិជ្ជមានដល់សុខភាពផ្លូវចិត្ត។ ជាងរវល់បណ្តែតបណ្ដោយចិត្ត ឲ្យលង់តាមអារម្មណ៍ដែលស្រពិចស្រពិលមួយពេល៕
អត្ថបទ ៖ Blue Sky
ចុចអាន៖ ហេតុអ្វីបានជាការក្រោកពីគេងនៅម៉ោង ៥ ព្រឹកគឺជាគន្លឹះនៃភាពជោគជ័យ?

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន