Connect with us

KPT+

៣យ៉ាងគួរ​ធ្វើ បើ​សិន​បណ្ដាញសង្គម​ធ្វើ​ឲ្យ​យើងឈឺចាប់ព្រោះរឿងដែលមិនចង់ឃើញ

បានផុស

នៅ

បណ្ដាញ​សង្គម​អាច​ជ្រើសរើស​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ឥត​ព្រាង​ទុក​ ប្រសិន​បើ​យើង​បាន​ស្គាល់​មិត្ត​ថ្មីឬក្រុមថ្មីៗ។​ ប៉ុន្តែ​វា​ក៏​អាច​នាំ​ឱ្យ​យើង​ឈឺចាប់ ​នៅ​ពេល​​មាន​នរណា​ម្នាក់​ដែល​យើង​ធ្លាប់ស្គាល់​ បាន​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់​យើងដោយចេតនាឬមិនចេតនា​។ ដូច្នេះ​ ល្មម​ដល់​ពេល​ដែល​ត្រូវ​ឈប់​សម្រាក​ពី​វា​មួយ​រយៈ​ ហើយ​មក​ពិសោធន៍​ខ្លួន​ឯង​ម្ដង។ ​​វា​មិន​មែន​ជា​រឿង​ចម្លែក ​ដែល​យើង​មាន​បញ្ហា​គ្រួសារ ​​ស្នេហា ​ឬ​ជីវិតការងារផ្ទួនៗគ្នា ​ហើយ​បែរ​មក​ស្អប់​បច្ចេកវិទ្យា។ បើ​សិន​យើងកំពុងតែ​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​ យើង​នឹង​យល់​អារម្មណ៍​មួយនេះ ​ច្បាស់​ជាង​អ្នក​ណាៗ​ទាំងអស់។

១. ចំណាយពេលនៅម្នាក់ឯង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​អាច​អាត្មា​និយម ​ប្រសិន​បើ​សុខៗ​ស្រាប់​តែ​បាត់ខ្លួន​ពី​បណ្ដាញ​សង្គម​ ដែលធ្លាប់តែ​មួយ​ថ្ងៃ​អូស​មើល​មិន​ឲ្យក្រោម ១០ ទៅ ២០ ដង​ទេ។ តែ​ចង់​ប្រាប់​ថា​ ដំបូង​វា​ពិបាក​ ព្រោះ​អ្នក​អាច​នឹង​ព្រួយបារម្ភ​ថា​នៅ​ម្នាក់ឯង​បាន​អត់! អត់​ប្រព័ន្ធ​ទំនើប​ៗ​ហ្នឹង​បាន​អត់? ព្រោះ​ធម្មតា​អ្នក​តែង​ទាក់ទង​មិត្តភ័ក្ដិ​ឬ​មនុស្ស​ផ្សេង​ទៀត​​ តាម​រយៈ​ការ​ផ្ញើ​សារ​ឬ​ជាដើម។​ ដូច្នេះ​ដើម្បី​បោះបង់​វា​ចោល ​គឺ​ពិបាក​ណាស់! ប៉ុន្តែ​វា​មិន​ពិបាក​ជាង​ស្ថានភាពរបស់​អ្នក​បច្ចុប្បន្ននេះឡើយ​ ទាល់​តែ​សាកល្បងទើបដឹង​ អាច​ថា​វា​ល្អ​ជាង​អ្វី​ដែល​អ្នក​គិត។ ការ​ដែល​ជ្រើសរើស​វិធី​បាត់​ខ្លួន​ឬ​នៅ​ម្នាក់​ឯង ​អ្នក​អាច​ត្រលប់​មក​ជា​អ្នក​វិញ​ រឹងមាំជាងមុន ស្គាល់ពីខ្លួនឯងថាចង់បានអី ឬ​អាចថាមាន​ភាព​ស្រស់ស្រាយ​ជាង​មុន​ក៏​ថា​បាន។

រឿង​ដែល​ល្អ​បំផុត​នោះ​គឺ​ សល់​ពេល​ច្រើន​ជាង​មុន​ ដើម្បី​អាន​សៀវភៅ​ដែល​ទិញ​មក​គរ​ដូច​ភ្នំ​អត់​ទាន់​បាន​អាន​ មាន​ពេល​សរសេរ​រឿង​ដែល​ខ្លួន​ចង់​សរសេរ​ បាន​ស្ដាប់​ចម្រៀងបានទាំងអន្លងអន្លោច​បានទាំងបទរ៉េបពិរោះៗ ​ទៅ​ដើរ​លេង​កន្លែង​ដែល​ចង់​ទៅ​ ដោយ​មិន​ចាំ​បាច់​ពាំនាំ​នរណា​ម្នាក់​ទៅ​ជាមួយនាំតឹងចិត្ត។

២. ស្រស់ស្រាយនៅពេលព្រឹកដោយគ្មាន​ទូរសព្ទ​

មានដែរសង្កេតអត់? ភាគច្រើន​ដំបូង​បង្អស់​ដែល​អ្នក​ធ្វើ​ គឺ​នៅ​ពេល​បើកភ្នែក​ពេល​ព្រឹក​ប្រាកដ​ជា​ទាញ​ទូរសព្ទ​ហើយ​អូស​មើល​ចុះ​ឡើង​ជា​ទម្លាប់​ដដែលៗឡើងសាំ។ ដូច្នេះ​ គួរ​ចោល​ទម្លាប់​អស់​នោះ ​ដោយ​ចាប់ផ្ដើម​ធ្វើសមាធិ​សម្រួល​អារម្មណ៍​ គិត​រឿង​ល្អ​ដែល​បាន​ធ្វើ​កន្លង​មក។ ជ្រើសរើស​សៀវភៅ​មួយ​ក្បាល​ដើម្បី​កត់ត្រា​នៅ​គំនិត​មួយ​ចំនួន ​ដែល​អ្នកមិន​ធ្លាប់​ធ្វើ​សោះ​កាល​ពី​មុន ​ក្នុង​ថ្ងៃ​នេះ។ ជួនកាលរឿងតូចៗដែលបានកត់ត្រាថ្ងៃនេះ ស្រាប់តែធ្វើឲ្យអ្នកបានដឹងថា ហេតុអី បែរមើលរំលងរឿងទាំងអស់នោះកើត? ចុះកាលមុន គិតអី ម៉េចមិនប្រញាប់ធ្វើវាឲ្យបានលឿនជាងនេះ!

៣. ប្រយោជន៍​ដែល​ទទួល​បាន នៅពេលបោះបង់ចោលភាពអវិជ្ជមាន

មានឈ្លៀតលួចគិតពីខ្លួនឯងខ្លះដែរទេហ្នឹង? ​ដូចជាអ្នកបាន​លះបង់​ពេល​វេលា​ល្អៗ​ដែលមានប្រយោជន៏ ទៅ​តាមដាន​មើល​ជីវិត​របស់​មនុស្ស​ចម្លែក​ៗ ដែល​អ្នក​មិន​សូវ​ស្គាល់​នៅ​ក្នុង​បណ្ដាញ​សង្គម ​ទាំង​ដែលការពិតទៅសួរថាបាន​អី​មក​វិញ​ខ្លះ។ ដូច្នេះ ​គួរ​បញ្ឈប់​បើ​សិន​រឿង​ទាំង​នោះ​មិន​បាន​នាំ​ប្រយោជន៍ ​ឬ​រឿង​ល្អ​មក​កាន់​យើង​ដដែល។ បើសិនរិតតែមើលរិតតែឈឺចាប់ គេសប្បាយយើងកើតទុក្ខ តើមើលធ្វើស្អី? ត្រូវសម្រួលអារម្មណ៏ គិតថាពិភពលោកគេស្រស់បំព្រងណាស់ បើព្រះអាទិត្យយើងលិចលង់ហើយ ម៉េចមិនប្រញាប់ស្រោចស្រង់មកវិញឲ្យឆាប់!

ក្នុង​បណ្ដាញ​សង្គម​មាន​ល្អ​មាន​អាក្រក់ ​បើ​ចង់​ចាកចេញ​ពី​ប្រព័ន្ធ​អស់​នោះ​ យើង​អាច​បិទ​គណនី​មួយ​រយៈពេល​ ​ហើយមក​ហាត់​ពត់​លត់ដំ​ផ្លូវចិត្ត​ ឬ​ធ្វើអ្វី​ដែលគិត​ថា​ ផ្ដល់​នៅ​ថាមពល​វិជ្ជមាន​ដល់​សុខភាព​ផ្លូវចិត្ត។​ ជាងរវល់បណ្តែតបណ្ដោយចិត្ត ឲ្យលង់តាមអារម្មណ៍ដែលស្រពិចស្រពិលមួយពេល៕

អត្ថបទ ​៖ ​Blue Sky

ចុចអាន៖ ហេតុអ្វី​បាន​ជា​ការ​ក្រោក​ពី​គេង​នៅ​ម៉ោង ៥ ព្រឹក​គឺ​ជា​គន្លឹះ​នៃ​ភាព​ជោគជ័យ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ១៩ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ២៦ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម២៧ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ៣០ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម