KPT+
៣អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតទៅសិក្សានៅបរទេសរបស់ក្រសួងអប់រំ
អាហារូបករណ៍បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ របស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា សហការជាមួយប្រទេសដៃគូចំនួន០៣ បានផ្តល់ជូននិស្សិតកម្ពុជាដើម្បីឱ្យពួកគេមានឱកាសបន្តការសិក្សាទៅតាមមុខជំនាញ ផ្សេងៗដែលខ្លួនប៉ង។ អត្ថប្រយោជន៍ពីការទទួលបាននេះ មានដូចជា ផ្តល់ជាកន្លែងស្នាក់នៅ និងប្រាក់ឧបត្ថម្ភទៅតាមតំបន់ និងប្រទេសនីមួយៗ។
១.អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសជប៉ុន
អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុននេះ ស្ថិតក្រោមគម្រោងអាហារូបករណ៍របស់ប្រទេសជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា (JDS) ដែលផ្តល់ជូនមន្ត្រីរាជការ។ អាហារូបករណ៍នេះ នឹងទទួលបណ្តុះបណ្តាលនិស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) រយៈពេល២ឆ្នាំ ចំនួន២៤នាក់ និងនិស្សិតថ្នាក់បណ្ឌិត (Ph.D Degree) រយៈពេល៣ឆ្នាំ ចំនួន០២នាក់ ក្នុងឆ្នាំ២០២៣។ ចំពោះមធ្យោបាយទៅមក កម្ពុជា-ជប៉ុន និងប្រាក់អាហារូបករណ៍គឺជាបន្ទុករបស់រដ្ឋាភិបាលជប៉ុន។
+ល័ក្ខខណ្ឌអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) មានដូចជា៖
-បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ
-មានសញ្ញាបត្របរិញ្ញាបត្រ
-អាយុចន្លោះពី ២២-៣៩ឆ្នាំ (គិតដល់ថ្ងៃ ទី០១ ខែមេសា ឆ្នាំ២០២៣)
-ត្រូវពូកែភាសាអង់គ្លេស
-មានបទពិសោធការងារយ៉ាងតិច ២ឆ្នាំ ជាបុគ្គលិករដ្ឋធ្វើការក្នុងក្រសួងពាក់ព័ន្ធ (មិនអនុញ្ញាត ចំពោះបុគ្គលិកជាប់កិច្ចសន្យា)
-ត្រូវមានសុខភាពល្អ។
+ល័ក្ខខណ្ឌអាហារូបករណ៍ថ្នាក់បណ្ឌិត
-បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ
-បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) ក្រោមអាហារូបករណ៍ JDS
-មានអាយុ ៤៥ឆ្នាំ (គិតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣)
-មានបទពិសោធការងារយ៉ាងតិច ០២ឆ្នាំ បន្ទាប់ពីចប់ថ្នាក់ Master ក្រោមអាហារូបករណ៍ JDS -ត្រូវមានអត្ថបទត្រួតពិនិត្យរួមគ្នាយ៉ាងហោចណាស់ មួយអត្ថបទ ដែលត្រូវបានចុះផ្សាយក្នុង ទស្សនាវដ្តីវិទ្យាសាស្ត្រទទួលស្គាល់ជាអន្តរជាតិ
-មានសុខភាពល្អ
ចំពោះមុខជំនាញទាំងពីរថ្នាក់នេះមាន ០៩មុខជំនាញ។ អាហាររូបករណ៍នេះចាប់បើកពី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
២.អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋឆែក
អាហារូបករណ៍នេះនឹងផ្តល់ជូនសាធារណជនទាំងពីរភេទ១៤កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងសាធារណរដ្ឋឆែក ក្នុងឆ្នាំ ២០២៣-២០២៤ ។ ចំពោះល័ក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តក្នុងព័ត៌មានបំពេញពាក្យ។ អាហារូបករណ៍នេះ ចាប់បើកទទួលពាក្យនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងនោះ ក៏មានការធ្វើតេស្តជារួមតាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ ផងដែរ។
ចំណែកកម្មវិធីសិក្សាសម្រាប់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) មានរយៈពេល ១ទៅ៣ឆ្នាំ។ កម្មវិធីសិក្សាសម្រាប់ ថ្នាក់បណ្ឌិត មានរយៈពេល៣ទៅ៤ឆ្នាំ។ មុខជំនាញត្រូវសិក្សាមាន ដូចជា សេដ្ឋកិច្ច និងហរិញ្ញវត្ថុ កសិកម្ម វិស្វកម្ម គណិតវិទ្យា និងស្ថិតិ ចុងក្រោយគឺ វិទ្យាសាស្ត្រ កុំព្យូទ័រ និងសន្តិសុខអុីនធឺណេត។
៣.អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសគ្រប់គ្រងបណ្ណាល័យ
អាហារូបករណ៍នេះ ជាអាហារូបករណ៍បន្តការសិក្សានៅក្រៅប្រទេស ក្រោមគម្រោង USESDP-II ឆ្នាំសិក្សា២០២២-២០២៣។ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំចំនួន០១រូប ដើម្បីផ្តល់អាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសគ្រប់គ្រងបណ្ណាល័យនៅបរទេស។
អាហារូបករណ៍នេះ គាំទ្រដោយគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ សម្រាប់មកបម្រើការនៅបណ្ណាល័យនៃវិទ្យាស្ថានជាតិអប់រំ។
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចទៅយកពាក្យស្នើសុំនៅ វិទ្យាស្ថានជាតិ អប់រំ។ ផុតកំណត់ទទួលពាក្យ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៦:០០នាទី៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ