Connect with us

KPT+

រូបភាពដែលអ្នកឃើញមុនគេ អាចបង្ហាញពីបុគ្គលិកលក្ខណៈ ថាជាមនុស្សបែបណា?

បានផុស

នៅ

ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សអាចបកស្រាយរឿងរ៉ាវខុសៗគ្នា ដោយអាស្រ័យលើ​បុគ្គលិក​លក្ខណៈ របស់មនុស្សនោះ។ ទោះបីជាភ្នែកអាចមើលឃើញ​អ្វីគ្រប់យ៉ាង ​នៅក្នុងរូបភាពក៏ដោយ។ ប៉ុន្តែខួរក្បាលរបស់​យើងជ្រើសរើសអ្វីដែលយើងឃើញមុនគេមិនខាន។

ក្នុង​រូបភាពខាងក្រោម​ ក៏ជាការសាកល្បងនៃចិត្តវិទ្យា ព្រោះក្នុងរូបមានសត្វពីរប្រភេទ ប៉ុន្តែ​អ្វី​ដែល​អ្នកឃើញ​ដំបូង ប្រាប់ថា អ្នកជាបុគ្គលិកលក្ខណៈបែបណា។ ចាំមើលថាតើរូបភាព​ដែល​អ្នក​បានឃើញ​មុនគេ ​នឹង​ត្រូវនឹងបុគ្គលិកលក្ខណៈ​របស់​អ្នកឬអត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើ​អ្នក​ឃើញ​សត្វ​តោ​បើកភ្នែកសម្លឹងមក ការ​ធ្វើ​តេស្ត​នេះ​កំណត់​ថា ​​អ្នកជា introvert ឬ​មិន​ចូលចិត្ត​ទំនាក់ទំនង​ជាមួយ​មនុស្ស​ពី​ខាងក្រៅ​ឡើយ។

តើ​អ្នក​ចូលចិត្ត​ចំណាយ​ពេល​តែ​ម្នាក់ឯង ឬ​នៅ​ម្នាក់​ឯង​ដែរ​ទេ? អ្នក​មានទម្លាប់​អង្គុយ​ផឹក​ភេសជ្ជៈ​ដែល​ខ្លួន​ចូលចិត្ត​ដោយ​មិន​ចូល​រួម​ជាមួយ​អ្នក​ណា​។ រីករាយ​ទស្សនា​រឿង​ភាគ​ដែល​អ្នក​ចូលចិត្ត។ ជាពិសេស​​ប្រសិន​បើ​អ្នក​ត្រូវ​នៅ​ជាមួយ​នរណា​ម្នាក់ អ្នក​នឹង​ជ្រើសរើស​ចំណាយ​ពេល​ជាមួយ​មនុស្ស​ដែលអ្នកស្រលាញ់ ឬមាន​អារម្មណ៍​ល្អ​ជាជាង។

មនុស្សប្រភេទដូចអ្នក ច្រើន​តែ​ស្ងប់ស្ងាត់​ខាង​ក្រៅ​ពុំ​សូវ​មាត់ក ​ឬ​មាន​ទំនាក់ទំនង​ជិតស្និត​នឹង​នរណា​ឡើយ។ ជួនកាលអ្នកជុំវិញតែងភ័យព្រួយ​ពេល​រាប់អាន​អ្នក ​តែ​ពេល​បាន​ចូលចិត្ត​ទើប​ដឹង​ថា ​អ្នក​ក៏​មាន​ទំនាក់​ទំនង​ល្អដែរ។

ប្រសិនបើអ្នក​ឃើញ​សេះបង្កង់​ជាមុន ការធ្វើតេស្តនេះកំណត់ថាជា extrovert ឬ​បុគ្គលិក​លក្ខណៈ​ខាងក្រៅ ចូលចិត្ត​ទំនាក់ទំនង​ជាមួយ​មនុស្ស។

អ្នក​ចូលចិត្ត​និយាយ ចូលចិត្ត​ចូលរួម​ពិធី​ជប់លៀង ឬស្គាល់មនុស្សថ្មី ចូលចិត្តធ្វើរឿងថ្មី ធ្វើ​រឿង​ដដែលៗ​រាល់ថ្ងៃគឺគួរឲ្យធុញទ្រាន់ ឬធ្វើអ្វីមួយដែលជាទម្លាប់ ដែលមិនមែនជា​រចនាប័ទ្ម​របស់​អ្នក។

មនុស្ស​ប្រភេទ​អ្នកមានភាពឆ្លាតវ៉ៃ​ ដឹងថាសង្គម​ខាងក្រៅ​បែបណា​ ហើយ​មាន​ភាព​រហ័សរហួន​ក្នុង​កិច្ចការ មិន​ស្ពឹក​ មិន​តម្អូញ​ឡើយ។

យ៉ាងណាមិញ ក្រោយ​បាន​ទស្សន៍ទាយ​តាម​ចិត្តវិទ្យា​រួចមក​ តើប្រិយមិត្តកម្ពុជាថ្មី​ឃើញ​រូបភាព​ណាដំបូងគេ? ទោះយ៉ាងណា នេះគ្រាន់តែជាចិត្តវិទ្យាសាកល្បងចិត្តប៉ុណ្ណោះ។ ប៉ុន្តប្រសិនបើអ្នកសាកល្បងហើយ មានចំណុចខ្លះដូច ឬគួរកែប្រែ ក៏គួរធ្វើពេលឥលូវនេះដែរ៕

គ្រូ ណុប

ចុចអាន៖រើសទឹកមួយក្នុងចំណោម ៤ នេះ បង្ហាញពីអត្តចរិតពិត និងការសម្រេចចិត្តធំនៅថ្ងៃខាងមុខ

ចុចអាន៖ទាយបុគ្គលិកលក្ខណៈ តាមរយៈពណ៌ដែលអ្នកចូលចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម