KPT+
ចំណុចពិសេស ៨ យ៉ាង ពីសត្វសេះសមុទ្រស្មោះស្នេហ៍
សេះសមុទ្រមាននៅគ្រប់មជ្ឃដ្ឋានទឹក នៅតំបន់ត្រូពិចទាំងអស់គេដាក់ឈ្មោះវាថា “សេះសមុទ្រ” ដោយសារតែវាមានក្បាលស្រដៀងសត្វសេះ រួមជាមួយតួខ្លួនងរខ្ទឺតដូចកសេះបេះដាក់។ តាមការស្រាវជ្រាវកន្លងមកគេរកឃើញថា សេះសមុទ្រមាន ៤៧ប្រភេទ ពួកវាមិនត្រឹមតែមានរូបរាងទាក់ទាញទេ ថែមទាំងមានចំណុចពិសេសច្រើនទៀតដូចតទៅ៖

១. សត្វស្មោះស្នេហ៍
សេះសមុទ្រមានតែដៃគូមួយគត់ប៉ុណ្ណោះ ទើបធ្វើឲ្យការបន្តពូជរបស់ពួកវាជោគជ័យពីរដូវមួយទៅរដូវមួយ។ លើសពីនេះ វារាក់ទាក់ដៃគូវាជារៀងរាល់ព្រឹក ដោយថ្ពក់កន្ទុយនឹងគ្នាបង្វិលមួយសន្ទុះយូរបំផុតមួយម៉ោង ដើម្បីបង្កើនការស្រលាញ់យូរអង្វែង។
២. សេះឈ្មោលមានផ្ទៃពោះ
ពេលសេះសមុទ្របន្តពូជ សេះញីដាក់ពងនៅក្នុងបំពង់អូវែរបស់សេះឈ្មោល បន្ទាប់មកសេះឈ្មោលនឹងទៅសម្រាករាប់សប្ដាហ៍រាប់ខែទម្រាំសម្រាលកូនចេញមក ចំណែកឯកូនពួកគេវិញតូចៗទេតែអាចមានដល់ទៅ ១០០០ក្បាលឯណោះ។
៣. សេះសមុទ្រហែលទឹកកំពូលអន់
ឈ្មោះសុទ្ធតែសេះ ប៉ុន្តែហែលទឹកវើកៗព្រោះវាមានព្រុយតូចៗពេក ដូច្នេះហើយទើបសេះសមុទ្រខ្លះស្លាប់ពេលមានរលកធំៗឬព្យុះជាដើម។
៤. មានភាពវៃឆ្លាត
ទោះបីជាពួកវាមិនសូវពូកែហែលទឹកមែន តែសេះសមុទ្រអាចថ្ពក់កន្ទុយទៅនឹងវត្ថុឬសត្វដែលកំពុងធ្វើដំណើរដើម្បីទៅជាមួយគេដែរ។ ជាពិសេសវាចូលចិត្តថ្ពក់កន្ទុយជាមួយដៃគូវាកុំអោយបែកឆ្ងាយពីគ្នាទៀតផង។
៥. ពូកែលាក់ខ្លួន
សត្រូវលេខមួយរបស់សេះសមុទ្រគឺសត្វក្ដាម វិធីយករួចខ្លួនពីក្ដាមគឺមានតែបន្លំខ្លួននឹងរុក្ខជាតិក្រោមទឹក។
៦. មានរបបអាហារត្រឹមត្រូវ
អ្នកប្រហែលមិនដឹងទេថាសេះសមុទ្រអត់មានពោះនិងធ្មេញទេ ធម្មជាតិតម្រូវឲ្យវាស៊ីសាច់ជាប្រចាំដូចជា សត្វល្អិតក្នុងទឹក ត្រីតូច និងផ្លេកន៍តុនផ្សេងៗ។
៧. សេះសមុទ្រគឺជាពពួកត្រី
ពួកវាមានស្រកីសម្រាប់ដកដង្ហើម មានប្លោកនោមហែលទឹក និងរស់នៅក្នុងទឹក សំបកក្រៅរបស់សេះសមុទ្រពោរពេញដោយឆ្អឺងធ្វើឲ្យសត្វដទៃពិបាកស៊ីណាស់។
៨. សេះសមុទ្រត្រូវការជំនួយពីមនុស្ស
ដូចគ្នានឹងសត្វសមុទ្រដទៃទៀតដែរ ពួកវាពឹងផ្អែកលើមនុស្សដើម្បីមានជីវិតល្អប្រសើរ។ ការគំរាមកំហែងដែលបង្កើតឡើងដោយមនុស្សដូចជា ការនេសាទហួសកម្រិត ការកេងប្រវ័ញ្ចហួសហេតុ និងជាច្រើនទៀតបណ្តាលឱ្យចំនួនសេះសមុទ្រទាំងនេះធ្លាក់ចុះយ៉ាងខ្លាំង។ ពួកវាមិនត្រូវបានចាត់ទុកថាជាសត្វជិតផុតពូជនោះទេ ប៉ុន្តែប្រសិនបើការគំរាមកំហែងដែលបង្កើតឡើងដោយមនុស្សទាំងនេះនៅតែបន្តរីករាលដាលទៀតនោះចំនួនរបស់ពួកគេនឹងថយចុះក្នុងពេលឆាប់ៗ។

ក្រៅពីចំណុចពិសេសខាងលើនេះ សេះសមុទ្រក៏ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពមនុស្សដែរ។ ពួកវាត្រូវយើងយកទៅធ្វើថ្នាំចិនដើម្បីព្យាបាលជំងៃហឺត អសមត្ថភាពផ្លូវភេទរបស់បុរស និងបំបាត់ការឈឺចាប់ជាដើម៕
ប្រែសម្រួល៖ វារី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង