Connect with us

KPT+

ការពិត ១២ រឿង អំពីកប៉ាល់ទីតានិច ដែលជាអាថ៌កំបាំងមិនបង្ហាញក្នុងភាពយន្ត

បានផុស

នៅ

កប៉ាល់ទីតានិច ជារឿងល្បីទូទាំងពិភពលោក ដកស្រង់ចេញពីព្រឹត្តិការណ៍ពិតៗ ដែលបានឆក់យកជីវិតមនុស្សជាង ១,៥០០នាក់នៅថ្ងៃទៅ១៥ ខែមេសា ឆ្នាំ១៩១២។ ក្រៅពី​ហេតុការណ៍​ក្នុង​រឿង​ដែល​យើង​ទស្សនា​កន្លង​មក​​ នៅ​មាន​រឿង​ពិត​ផ្សេងៗ​ទៀត ១២រឿង អំពី​កាប៉ាល់​យក្ស​នោះ​ដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កប៉ាល់​ទីតានិចដុតធ្យូងមួយថ្ងៃ ៨២៥តោន។

២. គេ​សង់​កប៉ាល់​នេះអស់ប្រាក់ ៧,៥លានដុល្លារ មានតម្លៃប្រហែល ១៨៣,៤លានដុល្លារនាពេលបច្ចុប្បន្ន។

៣. មាន​កម្មករពីរនាក់បាត់បង់​ជីវិត អំឡុង​ពេល​សាងសង់​កប៉ាល់​ដោយ​សារ​គ្រោះថ្នាក់​ក្នុងកន្លែងសំណង់។

៤. កប៉ាល់​ទីតានិច​ចំណាយ​ពេល ១ឆ្នាំ ២ខែ ដើម្បី​សាងសង់។

៥. ការពិតទៅ​កប៉ាល់​យក្សនេះ អាចផ្ទុកទូកសង្គ្រោះបាន ៦៤គ្រឿង ប៉ុន្តែគេយកទៅតែ ២០គ្រឿងតែប៉ុណ្ណោះ។

៦. មានបង​ប្អូនប្រុស​ពីរនាក់ជៀសផុតគ្រោះថ្នាក់ដោយគ្មាន​ឪពុកម្ដាយ​មកជាមួយ ពួកគេ​ឈ្មោះ​ថា Edmond និងMichel Navratil។ ឪពុក​អ្នកទាំងពីរលួច​យកពួកគេ​ពីម្ដាយទៅ​នៅ​អាមេរិក​ជុំគ្នាបីអ្នក គេឃើញគាត់ចុងក្រោយគឺពេលគាត់យកកូនដាក់​ក្នុង​ទូកសង្គ្រោះ។

៧. ក្នុង​កប៉ាល់​មាន ស្រាបៀរ ២ម៉ឺនដប ស្រា ១,៥០០ដប និងស៊ីហ្គែរ ៨ពាន់ដើម​សម្រាប់​តែ​ពួក​អភិជន​ប៉ុណ្ណោះ។

៨. John Jacob Astor ទី៤ គឺជាអ្នក​មាន​បំផុតនៅលើ​កប៉ាល់​ទីតានិច។

៩. ទូក​សង្គ្រោះ​ដំបូងផ្ទុកមនុស្ស ២៨នាក់ ទាំងដែលផ្ទុកបានដល់ទៅ ៦៥នាក់ឯណោះ។

១០. មាន​ប្ដី​ប្រពន្ធ ១៣គូ នៅលើនោះដើម្បីក្រេបទឹកឃ្មុំ។

១១. កប៉ាល់​ទីតានិច​ចំណាយពេល ២ម៉ោង ៤០នាទីទើប​លិចផុត។

១២. ឆ្កែ​ពីរ​ក្បាល​ត្រូវ​គេ​ជួយ​សង្គ្រោះ។

ជាក់ស្ដែង ​ជីវិតមនុស្សពាក់កណ្ដាលក្នុងចំណោមអ្នកស្លាប់​ទាំងប៉ុន្មាន អាចនឹង​ជួយ​សង្គ្រោះ​បាន​ បើ​សិន​ជា​មិន​មាន​ការ​បែងចែក​វណ្ណៈ ព្រោះទូកនីមួយៗ​សុទ្ធតែសល់​កន្លែង​អង្គុយ​មិន​ចង្អៀត ​ដូច​យើង​ឃើញ​ក្នុង​រឿង​នោះ​ទេ៕

ប្រែសម្រួល៖ វារី

ចុចអាន៖ចំណុចពិសេស ៨ យ៉ាង ពីសត្វសេះសមុទ្រស្មោះស្នេហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម