KPT+
តើកូនស្រីសម្ព័ន្ធមិត្តលោក ពូទីន ទើបផ្ទុះរថយន្តស្លាប់មានប្រវត្តិបែបណា និងនិយាយអ្វីខ្លះរឿងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន?
ការបំផ្ទុះគ្រាប់បែករថយន្តសម្លាប់នាង Darya Dugina កូនស្រីរបស់លោក Alexander Dugin ដែលជាសម្ព័ន្ធមិត្តលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កំពុងបង្កកំហឹងយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសរុស្ស៊ី ខណៈវិមានក្រឹមឡាំងបានស្ដីបន្ទោស និងចង្អុលចំៗលើប្រទេសអ៊ុយក្រែនចំពោះហេតុការណ៍ដ៏ឃោរឃៅនេះ ហើយក៏បានប្រកាសពីការសងសឹកអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ផងដែរ ។

ដូច្នេះតើនាង Darya Dugina មានសាវតារ និងមានជាប់ពាក់ព័ន្ធរឿងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនយ៉ាងណាខ្លះទើបមានការធ្វើឃាតដ៏សាហាវបែបនេះ?
នាង Darya Dugina កើតនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩២ គឺជាអ្នកកាសែត និងជាសកម្មជននយោបាយរុស្ស៊ីដ៏លេចធ្លោមួយរូប ។ ក្នុងឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣ ពេលកំពុងសិក្សានៅសាកលវិទ្យាល័យ Moscow State, នាងក៏ឆ្លៀតធ្វើជាអ្នកហាត់ការផ្នែកទស្សនវិជ្ជាក្រិកបុរាណនៅសាកលវិទ្យាល័យ Bordeaux Montaigne ផងដែរ ។

បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ, នាងបានធ្វើការជាអ្នកកាសែត ដោយសរសេរព័ត៌មានឲ្យប្រព័ន្ធផ្សព្វផ្សាយ RT និងប៉ុស្តិ៍ទូរទស្សន៍ Tsargrad ដែលគាំទ្រវិមានក្រឹមឡាំង និងប្រើឈ្មោះថា Daria Platonova ។ អំឡុងពេលនោះ នាងមានទំនាក់ទំនងជាមួយចលនាអឺរ៉ាស៊ីអន្តរជាតិ ហើយបានធ្វើការឲ្យពួកគេជាអ្នកអត្ថាធិប្បាយព័ត៌មាននយោបាយ ។
យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិកដែលបានបញ្ចូលនាង Darya Dugina ក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២ បានឲ្យដឹងថា នាងក៏ជានិពន្ធនាយកនៃគេហទំព័រព័ត៌មានមិនពិតមួយដែលមានឈ្មោះថា United World International គ្រប់គ្រងដោយលោក Yevgeny Prigozhin ក៏ជាសម្ព័ន្ធមិត្តរបស់លោក ពូទីន ហើយក្នុងពេលជាមួយគ្នានោះ នាងបានធ្វើជាលេខាធិការសារព័ត៌មានរបស់ឪពុកនាងផងដែរ ។

ចំណែកពាក់ព័ន្ធនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ, នាង Dugina គឺជាអ្នកគាំទ្រវិមានក្រឹមឡាំងដែលនិយាយមិនសំចៃមាត់ចំពោះឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងជនស៊ីវិលអ៊ុយក្រែនដោយកងទ័ពរុស្ស៊ី ។
នាងបានគិតថា សង្រ្គាមនៅអ៊ុយក្រែនគឺដើម្បីបំបែកឥទ្ធិពលរវាងរុស្ស៊ី និងអឺរ៉ុបដែលជាការប្រកួតប្រជែងនៃទស្សនៈពិភពលោកពីរ ។ ទន្ទឹមនោះនៅខែមិថុនា ឆ្នាំ ២០២២ នាងបានទៅទីក្រុង Donetsk និង Mariupol ដែលរុស្ស៊ីកាន់កាប់ ។

បន្ទាប់មកនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ នាងត្រូវបានដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលអង់គ្លេស ដែលបានចោទប្រកាន់នាងថាជា “អ្នករួមចំណែកផ្ដល់ព័ត៌មានមិនពិតញឹកញាប់ទាក់ទងនឹងអ៊ុយក្រែន ជាពិសេសសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននៅលើវេទិកាអនឡាញផ្សេងៗ” ប៉ុន្តែទោះជាយ៉ាងណានាងបានឆ្លើយតបយ៉ាងខ្លីថា នាងគ្រាន់តែជាអ្នកកាសែតធម្មតាប៉ុណ្ណោះ ហើយមិនគួរត្រូវបានគេដាក់ទណ្ឌកម្មនោះទេ ។
គួររំឭកថា នាង Darya Dugina បានស្លាប់ក្នុងហេតុបំផ្ទុះគ្រាប់បែករថយន្តដ៏រន្ធត់កាលពីវេលាម៉ោង ២១ និង ៣៥ នាទីថ្ងៃសៅរ៍ ទី២០ ខែសីហានៅខាងក្រៅទីក្រុងមូស្គូក្នុងវ័យ ៣០ ឆ្នាំ ខណៈថ្មីៗនេះសេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ក៏បានបង្ហាញជាសាធារណៈនូវវីដេអូនៃជនជាតិអ៊ុយក្រែនឈ្មោះ Natalya Vovk ដែលត្រូវបានគេកំណត់ថា ជាជនសង្ស័យសំខាន់ក្នុងករណីដ៏សាហាវនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ រុស្ស៊ី ប្ដេជ្ញាសងសឹកអ្នកបំផ្ទុះគ្រាប់បែកសម្លាប់កូនស្រីសម្ព័ន្ធមិត្តលោក ពូទីន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ