Connect with us

KPT+

លេចសញ្ញា ៧ នេះលើរាងកាយ ត្រូវប្រញាប់ជួបពេទ្យចិត្តសាស្ត្រភ្លាមៗ

បានផុស

នៅ

យើងគ្រប់គ្នាតែងជួបបញ្ហាចាក់ស្រេះ ជារៀងរាល់ថ្ងៃ។ ខណៈអ្នកខ្លះ អាចដោះស្រាយបាន ចំណែកខ្លះទៀត មិនចង់ដោះស្រាយ ហើយ​ទុក​ក្នុង​ចិត្ត​រហូត​គរ​ដូច​ភ្នំ​ ឬ​ឈាន​ទៅ​បញ្ចប់​ជីវិត​ ព្រោះ​មិន​អាច​ធ្វើអ្វី​បាន​ជាមួយ​បញ្ហា។

យ៉ាងណាមិញ​ គ្រប់​បញ្ហាដែលកើតឡើងសុទ្ធតែ​មាន​ដំណោះស្រាយទាំងអស់​ លើកលែងតែយើង​មិនចង់តែប៉ុណ្ណោះ!ម៉្យាងវិញទៀត ប្រសិនបើអ្នក​លេច​អាការៈ​ទាំងនេះ​លើ​រាងកាយ​ នោះ​គឺ​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាពផ្លូវ និងអារម្មណ៍​ធ្ងន់ធ្ងរ​ ឆាប់ប្រញា់ជួប​ពេទ្យ​ដើម្បី​ប្រឹក្សា​ ឬ​ព្យាបាល​ទាន់​ពេល។

១ តែង​អារម្មណ៍​ថប់បារម្ភ និង​តានតឹង​រាល់ថ្ងៃ តាមពិតទៅ ការថប់បារម្ភ និងស្ត្រេស គឺជារឿងធម្មជាតិ ព្រោះមនុស្សគ្រប់រូបតែង​មានបញ្ហា ឬ​ការ​ភ័យខ្លាចនេះរួចទៅហើយ។ ប៉ុន្តែ​ប្រសិនបើអ្នកមានអារម្មណ៍​ថប់បារម្ភ និងតានតឹង​ក្នុងរយៈ​ពេល​យូរ បញ្ហាសុខភាព​ដូចជាជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាដំណេកគឺងាយនឹងជួបប្រទះ។ នេះ​អាចជាសញ្ញា​មួយដែល​ត្រូវការ​អ្នកព្យាបាល។ អ្នកព្យាបាលរោគ​ នឹងកំណត់​ប្រភព​នៃ​ភាព​តានតឹង​ក្នុងជីវិត។ លើសពីនេះ អ្នក​ព្យាបាល​ក៏​ស្វែង​រក​យុទ្ធសាស្ត្រ​ត្រឹមត្រូវ ដើម្បី​ដោះស្រាយ​ភាព​តានតឹង​ឲ្យ​កាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ នឹកឃើញតែព្រឹត្តិការណ៍អតីតកាល ដែលធ្វើឲ្យ​អ្នកឈឺចាប់ ព្រឹត្តិការណ៍​ខ្លះ ​អាចជាការ​ប៉ះទង្គិច​ផ្លូវចិត្ត ដូចជា​ការស្លាប់​របស់មនុស្សជាទីស្រឡាញ់ ការ​លែងលះ បាត់បង់​ការងារ ឬព្រឹត្តិការណ៍ងងឹតដ៏គួរឲ្យ​តក់ស្លុត។ ភាពសោកសៅ​ដែលអូសបន្លាយ​ពេលយូរ អាចធ្វើឲ្យ​អារម្មណ៍​គ្រប់គ្រងជីវិត ​ធ្វើឲ្យយើង​ពិបាករុករកខ្លួនឯង។ តាមរយៈការទៅជួបអ្នកព្យាបាល អ្នកអាចកំណត់អត្តសញ្ញាណ​ព្រឹត្តិការណ៍​ដែលធ្វើឲ្យ​យើង​ឈឺចាប់ របៀបដោះស្រាយជាមួយ​ភាពសោកសៅ ទទួលយកអារម្មណ៍នៃការបាត់បង់ និងឈានដល់លក្ខខណ្ឌនៃព្រឹត្តិការណ៍នោះ។

៣ ពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ការ​មាន​អារម្មណ៍​សោកសៅ ខឹង ឬ​ថប់​អារម្មណ៍​ក្នុង​ជីវិត​ គឺ​ជា​រឿង​ធម្មតា​ដែល​មនុស្ស​មាន​អារម្មណ៍។ ប៉ុន្តែប្រសិនបើ​មានអារម្មណ៍ថា រាល់​ពេលដែល​អារម្មណ៍​របស់អ្នកប្រៀបដូចជា​រទេះរុញ​ទម្លាក់​ សូម​ប្រយ័ត្ន ព្រោះអាចមានអ្វីមួយខុសប្រក្រតី។ ជាពិសេស កំហឹងគឺជាការបង្ហាញពីជំងឺធ្លាក់ទឹកចិត្ត។ កំហឹងដែលមិនអាច​គ្រប់គ្រងបាន ​ឆ្លុះបញ្ចាំងពី​អារម្មណ៍​អវិជ្ជមាន​អំពីខ្លួនឯង បរិស្ថាន និង​ពិភពលោក។ កំហឹងនេះ ក៏ជាសញ្ញាមួយបង្ហាញថា អ្នកមាន​ការខកចិត្ត ឬឆ្លើយតបទៅនឹងភាពតានតឹង ដែលមិនអាចគ្រប់គ្រងបានត្រឹមត្រូវ។

៤ មិន​មាន​ទំនុក​ចិត្ត​ក្នុង​ជីវិត ឬ​លើ​ខ្លួនឯង មិន​ត្រឹម​តែ​ជា​អ្នក​ដោះ​ស្រាយ​បញ្ហា​ទេ មាន​ពេល​ខ្លះ​ដែល​អ្នក​ព្យាបាល​ធ្វើ​ជា​គ្រូ​បង្វឹក។ គាត់នឹងគាំទ្រអ្នកក្នុងការទទួលស្គាល់​សក្ដានុពល​ពេញលេញរបស់អ្នក ស្វែងរកការលើកទឹកចិត្ត និងអនុវត្តជំនាញ​ទំនាក់ទំនង។ មានមនុស្សមិនតិចនាក់ទេ ​ដែលមានអារម្មណ៍​ថា​​គ្រូពេទ្យ​ចិត្តសាស្ត្រ​ជួយពួកគេឲ្យ​មើលឃើញ​បញ្ហា​កាន់តែច្បាស់ និងធ្វើឲ្យ​អ្នក​ហ៊ាន​ចាត់​វិធានការ។ ដោយប្រយោល អ្នកកាន់តែមានទំនុកចិត្តលើជីវិតខ្លួនឯង និងមានទំនុកចិត្តជាងមុន។

៥ ជួប​ប្រទះ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្តញឹកញាប់ ជំងឺធ្លាក់ទឹកចិត្តគឺជាបញ្ហា​សុខភាពផ្លូវចិត្តទូទៅ​បំផុតមួយ ដែល​ជួប​ប្រទះ។ ភាព​តានតឹង​ជា​និរន្តរភាព ​អាច​បណ្ដាល​ឲ្យ​មានជំងឺធ្លាក់ទឹកចិត្ត ដែលអាចធ្វើឲ្យ​ជីវិត​កាន់តែ​អាក្រក់​នៅកន្លែងធ្វើការ ផលិតភាព ទំនាក់ទំនង ការគេង ចំណង់អាហារ។ ប្រសិនបើមិនបានត្រួតពិនិត្យទេ ការធ្លាក់ទឹកចិត្តអាចនាំទៅរកភាពអស់សង្ឃឹមខ្លាំង ឈានដល់ការលេចចេញនូវបំណងប្រាថ្នា​ចង់​បញ្ចប់ជីវិត។ ប៉ុន្តែ​គ្រូពេទ្យ​អាចជួយអ្នកស្វែងរក​មូលហេតុនៃជំងឺធ្លាក់ទឹកចិត្ត និងដោះស្រាយវា​បានត្រឹមត្រូវ។ គាត់ក៏​នឹង​គាំទ្រ​អ្នក​ ក្នុងការ​គ្រប់គ្រង​រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តរបស់អ្នកនៅពេលវាកើតឡើង។

៦ មានជំងឺ phobia ជារៀងរាល់ថ្ងៃ មានប្រភេទនៃជំងឺ phobias កាន់តែច្រើនឡើងៗ ដែលធ្វើឲ្យមនុស្សភ័យខ្លាច។ ឧទាហរណ៍ phobia ឬការភ័យខ្លាចពីងពាង ការភ័យខ្លាចសក់ខ្លួនឯងខ្លាចកំហុសខ្លាចមានរឿងមិនល្អ និងច្រើនទៀត។ ថ្វីត្បិតតែចម្លែក ប៉ុន្តែការភ័យខ្លាចនេះអាចបណ្តាលឲ្យមានភាពតានតឹងផ្លូវចិត្តហួសហេតុ។ ជាលទ្ធផល មនុស្សមិនតិចទេ ដែលជៀសពីរឿងដែលធ្វើឲ្យពួកគេភ័យខ្លាច និងកំណត់សកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។ អ្នកព្យាបាលរោគដែលត្រូវបានបញ្ជាក់ក្នុងការព្យាបាលការភ័យខ្លាច អាចជួយអ្នកក្នុងការកំណត់អត្តសញ្ញាណ និងយកឈ្នះលើការភ័យខ្លាចរបស់អ្នក ជាមួយនឹងបច្ចេកទេសជាច្រើនដូចជា ការព្យាបាលដោយការនិយាយ និងការព្យាបាលដោយការប៉ះពាល់។

៧ បញ្ហា​ទំនាក់ទំនង មនុស្សគ្រប់គ្នាត្រូវមាន​ទំនាក់ទំនង ដូច្នេះនៅពេលដែលទំនាក់ទំនងរបស់អ្នក​ជាមួយ​អ្នកដទៃ​មានបញ្ហា វានឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអារម្មណ៍។ ទំនាក់ទំនង​នេះរួមបញ្ចូល​ទំនាក់ទំនង​របស់អ្នក​ជាមួយដៃគូ គ្រួសារ មិត្តភ័ក្ដិ និងមនុស្សជុំវិញអ្នក ។ នោះហើយជាមូលហេតុដែល​អ្នកត្រូវការការព្យាបាលដើម្បីស្វែងរកជំនួយក្នុងការជួសជុល​ទំនាក់ទំនងដែលមិនមាន​សុខភាពល្អបច្ចុប្បន្ន។ ម្យ៉ាងទៀត គ្រូពេទ្យ​​នឹង​ជួយ​អ្នក​ក្នុង​ការ​ស្វែង​រក​វិធី​ដើម្បី​រក្សា​ទំនាក់​ទំនង​ល្អ​ដែល​មាន​ស្រាប់​ ហើយ​មាន​ភាព​កក់ក្ដៅជាងមុន។ វាមិនមែនជារឿង​ចម្លែកទេ ក្នុងការ​ស្វែងរក​ជំនួយ​ក្នុង​ការ​ដោះស្រាយ​ទំនាក់ទំនង​ ដែល​ជា​ប្រភព​នៃការគំរាមកំហែង ឬបញ្ហាប្រឈម។

យ៉ាងណាមិញ ទាំងនេះគ្រាន់តែជាបញ្ហាទូទៅមួយចំនួន ដែលមនុស្សជាច្រើនជួបប្រទះ។ អ្នកអាចមានបញ្ហា​ដូចគ្នា ឬ​​ខុសគ្នា អាស្រ័យលើស្ថានភាពរបស់បុគ្គលម្នាក់ៗ។ សំខាន់បំផុតជាមួយនឹងអត្ថបទនេះ សង្ឃឹមថាអ្នកអានទាំងអស់គ្នា ​អាចដោះស្រាយភ្លាមៗ​នូវចិត្ត​ពីខាងក្នុង​ ដែល​មាន​នៅក្នុងខ្លួនអ្នក។ ឆាប់ដោះស្រាយ បញ្ហា​ស្មុគស្មាញនឹងឆាប់បញ្ចាប់!

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ហានិភ័យ ៥ ប្រសិនបើអ្នកនៅតែបន្តរំលឹកបទពិសោធន៍ជូរចត់ កាលពីអតីតកាល

ចុចអាន៖កុំមើលស្រាល ៥ ហេតុផលនេះ អាចជះឥទ្ធិពល​ដល់ជនរងគ្រោះខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៣ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៣ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សន្តិសុខសង្គម៤៣ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម