Connect with us

KPT+

៥ វិធី កាត់បន្ថយភាពតានតឹង ក្រោយធ្វើការងារពោរពេញដោយស្រ្តេស

បានផុស

នៅ

ផលវិបាកដែលចៀសមិនរួចនៃការងារ គឺភាពតានតឹង ហើយវាអាចកើនឡើងនៅពេលដែល​ថ្ងៃផុតកំណត់ កាន់តែខិតជិតមកដល់។ ពេលវេលាគម្រោង នៅពេលអ្នក​ជួប​មិត្តរួម​ការងារ ឬ​ចៅហ្វាយអាក្រក់ រហូតដល់វាប៉ះពាល់ដល់ និងគ្រប់គ្រង​ជីវិត​របស់យើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាង​ក្រោម​នេះ​ ​ជា​រឿង​ ៥ យ៉ាង​ ដែល​ត្រូវ​ធ្វើ​ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​បែប​នេះឡើងមក។

១ សូម​កត់​សម្គាល់​ពី​របៀប​ដែល​ស្ត្រេស​ប៉ះពាល់​ដល់​យើង

ចូរ​ចាប់ផ្តើម​ដោយមើលថា តើភាពតានតឹងប៉ះពាល់ដល់យើងប៉ុណ្ណា។ ព្រោះវា​ជា​កន្លែង​ដ៏​ល្អ​ដើម្បី​ចាប់ផ្តើម។ ដើម្បីដឹងពីអ្វីដែលបានកើតឡើងចំពោះយើង របៀបដោះស្រាយ ដោយភាព​តានតឹង​ប៉ះពាល់​ដល់​យើង​ដូចជា៖

-ខ្ញុំ​ធុញ ខ្ញុំ​គ្មាន​កម្លាំង​ធ្វើអី​ទេ

-ឈឺ​ក្បាល

-មាន​បញ្ហា​ក្នុង​ការ​គេង

-ការ​ផ្លាស់ប្ដូរ​ចំណង់​អាហារ ញ៉ាំ​ច្រើន/តិច

-មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ទាប​បំផុត។

២ សរសេរអ្វី​ដែល​បណ្តាល​ឲ្យ​មាន​ភាពតានតឹងកើតឡើង

សរសេរអ្វី​ដែលបណ្តាលឲ្យ​មានភាពតានតឹងឡើងមក ​មិន​ថា​ជា​មនុស្ស ទីកន្លែង ឬ​ព្រឹត្តិការណ៍​ដើម្បី​កំណត់​អត្តសញ្ញាណ​មូលហេតុ​ពិតប្រាកដ សូម​ព្យាយាម​សរសេរ​វា​ទុក​មួយ​សប្ដាហ៍ នៅ​ពេល​អ្នក​សរសេរ ហើយ​សួរ​ខ្លួនឯងថា ​តើនេះធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? តើ​យើង​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ហេតុការណ៍​នោះ? ដើរ​ចេញ? ដាក់​អារម្មណ៍?) តើ​យើង​មាន​ដំណោះស្រាយ​អ្វីខ្លះ​ សម្រាប់​ហេតុការណ៍​នោះ?

៣ កុំ​យក​ការងារ​ទៅ​ផ្ទះ

មនុស្សខ្លះ​អាចទៅធ្វើការនៅផ្ទះ ហើយធ្វើវាបាន។ ប៉ុន្តែអ្នកត្រូវ​មាន​តុល្យភាព​រវាង​ការងារ និង​ជីវិត​ផ្ទាល់ខ្លួន។ កំណត់​ព្រំដែន​ច្បាស់លាស់​រវាង​ការងារ និង​ជីវិត​នៅ​ផ្ទះ។ កុំយកវាមកជាមួយគ្នា បញ្ហា​និង​ភារកិច្ច កុំនាំ​មកផ្ទះ។ ប្រសិនបើនាំមកអ្នកនឹងកាន់តែ​ស្មុគស្មាញ​ ហើយ​អាច​ស្រ្តេស​ខណៈ​ដោះស្រាយ​មិន​ចេញ។

៤ ទៅ​វិស្សមកាល

គ្មាន​អ្វី​ល្អ​ជាង​ការ​ផ្ដាច់​ខ្លួន​ពី​ការងារ​មួយ​រយៈ​ជាមួយ​នឹង​ការ​ធ្វើ​ដំណើរនោះទេ។ ចំណាយ​ពេល​ខ្លះ​សម្រាប់​ខ្លួនឯង មិន​ចាំ​បាច់​ទៅ​ដល់​ប្រទេស​ក្រៅ​នោះ​ទេ សូម្បីតែ​ខេត្ត​ផ្សេងៗដែលនៅជិតជាយក្រុង ក៏​ជា​កន្លែង​ល្អ​សម្រាប់​ការ​ធ្វើ​ដំណើនិង​​សម្រាក​ផងដែរ។

៥ ពិគ្រោះ

នៅ​ពេល​មាន​ភាព​តានតឹង កុំ​ទុក​ចោល ប្រាប់​វា​ទៅ​មិត្តភ័ក្ដិ គ្រួសារ មិត្ត​ប្រុស ថៅកែ មិត្ត​រួម​ការងារ។ ការ​បញ្ចេញ​ខ្យល់​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​បាន​ច្រើន ឬ​អ្នក​ជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ត ដូចជា​ខ្សែ​ទូរស័ព្ទ​បន្ទាន់​សុខភាព​ផ្លូវចិត្ត នឹង​ស្ម័គ្រចិត្ត​ស្ដាប់។

យ៉ាងណាមិញ ភាព​តានតឹង​ការងារ​អាច​កើតឡើង​គ្រប់​ពេល​គ្រប់​កាលៈទេសៈ។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ​យើង​​ត្រូវ​មើល​ថែ​ខ្លួន​ឯង​ដើម្បី​កុំ​ឲ្យ​ភាព​តានតឹង​ចូល​មក​ពេញ​ជីវិត ហើយ​ធ្វើ​ឲ្យ​យើង​ប្រែជា​មិន​សប្បាយ​ចិត្ត​ឡើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កុំមើលស្រាល ៥ ហេតុផលនេះ អាចជះឥទ្ធិពល​ដល់ជនរងគ្រោះខ្លាំង

ចុចអាន៖លេចសញ្ញា ៧ នេះលើរាងកាយ ត្រូវប្រញាប់ជួបពេទ្យចិត្តសាស្ត្រភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១៧ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤៥ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម